Posts tagged as "Infrastructure"

សួន សេរីរដ្ឋា៖ ថវិកា​សង់​មហាវិថី​«សម្ដេច​តេជោ» ពុក​រលួយ​លើ​គោក

សួន សេរីរដ្ឋា៖ ថវិកា​សង់​មហាវិថី​«សម្ដេច​តេជោ» ពុក​រលួយ​លើ​គោក

«វាជាអំពើពុករលួយលើគោក» ជាប្រយោគមួយឃ្លា ដែលប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា បាន​ឧទាន​ឡើង​នៅ​មុន​នេះបន្តិច បន្ទាប់ពីលោកបានអានអត្ថបទមួយ របស់សារព័ត៌មានក្នុងស្រុក ដែល​ដាក់​ចំណង​ជើង​ថា «ផ្លូវ​៦០​ម៉ែត្រ តម្លៃ ៧៦​លាន​ដុល្លារ ត្រូវបាន​សម្ពោធ​ឲ្យ​ប្រើប្រាស់»។ ផ្លូវនោះ មាន​ឈ្មោះ «មហា​វិថី​សម្ដេច​តេជោ ហ៊ុន សែន» មានទទឹង៦០ម៉ែត្រ និងបណ្ដោយ៩១៦០ម៉ែត្រ តភ្ជាប់ពីផ្លូវ២៧១ (ត្រង់​​ច្រមុះ​ជ្រូក​ក្បាល​ថ្នល់) ទៅកាន់ផ្លូវជាតិលេខ២ (ត្រង់ចំណុច​ព្រែកកំពឹស) ដោយកាត់តាមតំបន់អភិវឌ្ឍន៍ ទីក្រុង​រណប ​របស់​ក្រុមហ៊ុន «ING Holding»។

អត្ថបទ ទាក់ទងនឹងការសម្ពោធ ដាក់ឲ្យប្រើប្រាស់ នូវមហាវិថីនេះជាផ្លូវការ ត្រូវបានចេញផ្សាយ តាំង​ពី​ថ្ងៃ​ទី៣ ​ខែ​មេសា​កន្លង​មក តែលោក សួន សេរីរដ្ឋា បានសំដែងការភ្ញាក់ផ្អើល នៅថ្ងៃទី៦ ខែមេសានេះ ដោយ​ទំនង​ជាទើប​នឹង​បាន​គណនា ទឹកប្រាក់ជាមធ្យម ដែលត្រូវបានយកមកចំណាយ ក្នុងការធ្វើផ្លូវនេះ [...]

ហ៊ុន សែន យក​លុយ​ជំនួយ​មក​សង់​កីឡដ្ឋាន ដាក់​ឈ្មោះ​ខ្លួន​ឯង?

ហ៊ុន សែន យក​លុយ​ជំនួយ​មក​សង់​កីឡដ្ឋាន ដាក់​ឈ្មោះ​ខ្លួន​ឯង?

«សាលារៀន និងពហុកីឡដ្ឋានទាំងអស់ ដែលយកលុយរដ្ឋសាងសង់ គឺជារបស់រដ្ឋ មិនមែនរបស់​ឯកជន ឬ​របស់​គណបក្ស​ណា​មួយ​នោះ​ទេ សូមប្ដូរឈ្មោះជាបន្ទាន់» នេះ ជាការលើកឡើង របស់ប្រិយមិត្ត​មួយ​រូប ពី​ក្នុង​ចំណោម​​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម រាប់​សិប​នាក់ ដោយ​យក​ទំរង់​តាម ឃ្លា​ដ៏​ល្បីល្បាញ នៃ​«គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ទាំង​អស់ មិន​មែន​ជា​របស់​រដ្ឋ» ដើម្បីប្រតិកម្ម ទៅនឹងប្រកាសរបស់លោក ហ៊ុន សែន ដែល​ទើប​នឹង​អះអាង កាល​ពី​ព្រឹក​​ថ្ងៃទី៤ ខែមេសានេះ ថាលោកយកលុយជំនួយ រាប់សិប​លាន​ដុល្លារ យក​ម​ក​សាង​សង់​ពហុ​កីឡ​ដ្ឋាន​មួយ ដាក់​ឈ្មោះ «មរតកតេជោ»។

ថ្លែងនៅក្នុង ពិធីសម្ពោធ​ហេដ្ឋារចនាសម្ព័ន្ធ ​ពហុ​កីឡដ្ឋាន​មរតក​តេជោ និង​បើក​ការដ្ឋាន​​សាងសង់​​កីឡដ្ឋាន​​បាល់​​ទាត់​ ក្នុងសង្វាត់​​​ព្រែក​តាសេក ខណ្ឌជ្រោយចង្វារ រាជធានី​ភ្នំពេញ លោក ហ៊ុន សែន បាន​និយាយ​ថា ​កាល​ពី​ពេល​កន្លង​មក លោក​និង​រដ្ឋាភិបាល​របស់​លោក [...]

«ឡាន​ក្រុង​យក្ស​រត់​កន្លង​លើ​ថ្នល់​ធំ» ជា​រឿង​បោក​ប្រាស់

«ឡាន​ក្រុង​យក្ស​រត់​កន្លង​លើ​ថ្នល់​ធំ» ជា​រឿង​បោក​ប្រាស់

នៅក្នុងប្រទេសចិន អ្នកវិនិយោគមិនតិចជាង ២០០នាក់ បានជឿជាក់លើគម្រោងនេះ។ ពួកគេថែមទាំងបាន ដាក់​ទុន​ចូល​ទៅក្នុង​គម្រោង​នេះ ប្រមាណ​ជា២៦លានដុល្លារ (២៤លានអ៊ឺរ៉ូ) រួចជាស្រេច​នោះទៀត។

ដាក់ទុនច្រើនសម្បើម ដោយសារពួកគេជឿថា គម្រោង«ឡាន​ក្រុងយក្ស​​រត់​កន្លង​លើ​ថ្នល់​ធំ ហៅកាត់​ជា​ភាសា​អង់គ្លេស "TEB (Transit Elevated Bus)"» ដែលបានដាក់ឲ្យសាកល្បង កាលពីដើមសីហាកន្លងមក នៅ​ក្នុង​ក្រុង «Qinhuangdao» ខេត្ត«Hebei» នៃប្រទេសចិន នឹងបង្កើតឲ្យមាន ជា​រថយន្ដក្រុង​ប្រភេទថ្មីមួយ ដែលមាន​បណ្ដោយ២២ម៉ែត្រ ទទឺង ៨ម៉ែត្រ កំពស់ ៥ម៉ែត្រ និងផ្ទុកមនុស្សបាន ៣០០នាក់ ក្នុងចំងាយផ្លូវ ៦៥​គីឡូម៉ែត្រ ពីលើ​ផ្លូវថ្នល់​ធំៗនានា នៃ​ទីក្រុង។

ប៉ុន្តែភាពចម្លែក ប្លែកអស្ចារ្យ បានកើតឡើង តាំងពីគម្រោងនេះ ត្រូវបានបង្ហាញចេញដំបូងមកម្លេះ។ មនុស្ស​ជា​ច្រើន បានចោទសួរថា នៅពេលរថយន្ដក្រុងនេះ បើកទៅដល់ផ្លូវ ដែលមានរង្វង់មូល [...]

ចិនសម្ពោធស្ពានខ្ពស់កប់ពពក ខ្ពស់ជាងគេក្នុងលោក

ចិនសម្ពោធស្ពានខ្ពស់កប់ពពក ខ្ពស់ជាងគេក្នុងលោក

ក្នុងទឹកប្រាក់ចំណាយ អស់ប្រមាណជា ១កោដយ័ន (ប្រមាណជា១៣០លានអ៊ឺរ៉ូ ឬ១៤០លានដុល្លារ) ស្ពាន​កប់​ពពក​មួយ​ខ្សែ នៅពីលើដងស្ទឹង «Beipanjiang» ទើបនឹងត្រូវបានសម្ពោធ ដាក់ឲ្យយានយន្ដទាំងឡាយ បើក​បរ​ឆ្លង​កាត់​បាន កាលពីថ្ងៃព្រហស្បត្តិ៍កន្លងមកនេះ។ ស្នាដៃនៃ​ហេដ្ឋារចនា​សម្ព័ន្ធ ដ៏សម្បើមមួយនេះ បាន​តភ្ជាប់​ផ្លូវ​ជាតិ រវាង​ពី​ខេត្ត «Guizhou» ទៅកាន់ខេត្ត «Yunnan» ស្ថិតនៅភាគខាងត្បូង នៃប្រទេសចិន។

ស្ពានដែលមានប្រវែង ១,៣៤គីឡូម៉ែត្រនេះ បានក្លាយជាស្ពានដែលខ្ពស់ជាងគេ នៅក្នុងពិភពលោក ដោយ​សារ​តែ​វា​ត្រូវ​បាន​សាងសង់​ឡើង ភ្ជាប់ចង្កេះភ្នំពីរ ដែលមានកំពស់​៥៦៤ម៉ែត្រ ពីកំពស់ទឹកសមុទ្រ៕

ឥណ្ឌា​ផ្ដើម​សាង​សង់​រូប​ចម្លាក់ ដែល​ខ្ពស់​ជាង​គេ​លើ​លោក

ឥណ្ឌា​ផ្ដើម​សាង​សង់​រូប​ចម្លាក់ ដែល​ខ្ពស់​ជាង​គេ​លើ​លោក

មេដឹកនាំឥណ្ឌា ដែលត្រូវបានចាត់ទុក ថាជាមនុស្សដ៏អស្ចារ្យនោះ មិនមែនមានតែ មហាត្មះ គន្ធី ទេ។ តែរដ្ឋ​បុរស​ឥណ្ឌា​​ដ៏អស្ចារ្យ (ជាងគេ) មួយរូបទៀតនោះ គឺជាព្រះមហាក្សត្រមួយអង្គ ព្រះនាម «Chhatrapati Shivaji» ដែល​បាន​ប្រែ​ក្លាយ​ប្រទេសឥណ្ឌា ឲ្យទៅជាចក្រភពដ៏ធំមួយ នៅក្នុងសតវត្សន៍ទី១៧។ នេះ បើ​តាម​សំដី របស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) ដែលបានថ្លែងឡើង នៅក្នុងពិធី​សម្ពោធ​បើក​ការដ្ឋាន សាងសងរូបចម្លាក់ របស់ព្រះរាជាអង្គនេះ កាលពីថ្ងៃសៅរ៍កន្លងមក នៅលើកោះមួយ ស្ថិត​នៅ​ក្នុង​ឆក​សមុទ្រ​​ភាគ​ខាង​លិច នៃក្រុង ប៊ុមបៃ។

រូបចម្លាក់នេះ នឹងមានកំពស់ដល់ទៅ ១៩២ម៉ែត្រ ខ្ពស់ជាងរូបចម្លាក់ «សេរីភាព» នៅក្រុង ញ៉ូយក (សហរដ្ឋ​អាមេរិក) ពីរដង - ខ្ពស់ជាងរូបចម្លាក់ ព្រះយេស៊ូគ្រឹស្ទ៍ នៅក្រុង រីយ៉ូ (ប្រទសប្រេស៊ីល) ៥ដង និងធំជាង​រូប​ចម្លាក់​យក្ស​​របស់ព្រះពុទ្ធ នៅក្នុងវត្តរដូវផ្ការីក (ប្រទេសចិន) [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...