Posts tagged as "Infrastructure"

រដ្ឋាភិបាល​អនុម័ត​សេចក្តី​«ព្រាង»​គោល​នយោបាយ​ជាតិ ស្តី​ពី​លំនៅឋាន

រដ្ឋាភិបាល​អនុម័ត​សេចក្តី​«ព្រាង»​គោល​នយោបាយ​ជាតិ ស្តី​ពី​លំនៅឋាន

រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃសុក្រ បានអនុម័តសេចក្តីព្រាងគោលនយោបាយជាតិស្តីពីលំនៅឋាន ដើម្បីជួយដល់​ពលរដ្ឋងាយរងគ្រោះ និងក្រីក្រ ខណៈដែលគេប៉ានប្រមាណថា កម្ពុជាអាចត្រូវការលំនៅដ្ឋាន​ថ្មី១.១លាន​បន្ថែម​ទៀត​នៅក្នុងឆ្នាំ ២០៣០ ដោយមិនរាប់បញ្ចូលលំនៅដ្ឋានបច្ចុប្បន្ន។


តំបន់ប៊ុលឌីង«ស» នៅនឹងច្រមុះរបស់រាជធានីភ្នំពេញ។ (រូបភាពឯកសារ)

ដោយ គិន ង៉ុយ (ទំនាក់ទំនង [email protected]) - ភ្នំពេញ ថ្ងៃទី១០ ឧសភា ២០១៤
------------------

លំនៅដ្ឋាន - សេចក្តីប្រកាសព័ត៌មានរបស់ ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គ របស់គណៈ​រដ្ឋមន្ត្រី [...]

កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ ត្រៀម​រឹប​អូស​ដី​លំនៅដ្ឋាន​ពី​ពលរដ្ឋ?

កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ ត្រៀម​រឹប​អូស​ដី​លំនៅដ្ឋាន​ពី​ពលរដ្ឋ?

ប្រជាពលរដ្ឋពីរគ្រួសារ ក្នុងចំណោមប្រជាពលរដ្ឋ៦៦៨ គ្រួសារ នឹងត្រូវបណ្តេញចេញពីលំនៅដ្ឋាន ក្រោមបណ្តឹង​ចោទប្រកាន់របស់អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ប្រភពដែលស្និតនឹងសំនុំរឿង បានថ្លែងរិះគន់ថា  វិវាទនេះកើតឡើង ដោយសារតែអគ្គនាយកកំពង់ផែស្វយ័ត ចង់បានដីរបស់ប្រជាពលរដ្ឋទាំងពីគ្រួសារនេះ ដោយ​មិនចាំបាច់ចំណាយប្រាក់។


គម្រោងតំបន់សេដ្ឋកិច្ចពិសេស របស់កំពង់ផែស្វយ័តក្រុងព្រះសីហនី។ (រូបថត MONOROOM.info)

ដីធ្លី- ប្រជាពលរដ្ឋដែលបានអះអាងថា ជាជនរងគ្រោះនឹងការរឹបអូសដីលំនៅដ្ឋានរបស់ពួកគេនោះ មានឈ្មោះ សោ សារុំ និងឈ្មោះ ឈុន សារិន។ ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តី

តើ​​អ្នក​ណា​ជា​អ្នក​«ផ្តើម»​គូស​វាស​បណ្តាញ​ផ្លូវ​ថ្នល់​ ឲ្យ​កម្ពុជា?

តើ​​អ្នក​ណា​ជា​អ្នក​«ផ្តើម»​គូស​វាស​បណ្តាញ​ផ្លូវ​ថ្នល់​ ឲ្យ​កម្ពុជា?

ប៉ុន្តែប្រសិនបើគេសិក្សាពីប្រវត្តិសាស្ត្រប្រទេសកម្ពុជា តាំងពីដើមរៀងមក អោយបានលំអិត នោះគេនឹង​យល់​ថា អាណា​ព្យាបាលបារាំង គ្រាន់តែបានសាងសង់បន្ថែម ឬបានកែលំអទៅលើអ្វី ដែលខ្មែរធ្លាប់បាន​ត្រួស​ត្រាយ​ខ្លួនឯង​រួចហើយ។ មនោរម្យព័ងអាំងហ្វូ សូមលើកការសិក្សាស្រាវជ្រាវ ពីឬសគលដើមនៃការគូសវាស ផ្លូវ​ថ្នល់​ក្នុងព្រះរាជា​ណាចក្រកម្ពុជានេះ មកបញ្ជាក់ជូនដូចខាងក្រោម។

កម្ពុជា ស្ថិតនៅចំកណ្តាលអាស៊ីអាគ្នេយ៍ដីគោក ដែលជាកន្លែងមួយដ៏មានសារៈសំខាន់។ តាមប្រវត្តិសាស្រ្ត ហ្វូណន (រដ្ឋ​ដែលកើតមុនកម្ពុជា) ជារដ្ឋមួយដ៏រីកចម្រើន ក្រោយពេលស្ដេចហ្វាន់ ចេម៉ាន់ ឡើងសោយ​រាជ្យ​ក្នុងសតវត្ស៍ទី ៣។ ក្នុងរាជ​របស់ព្រះអង្គ មានរដ្ឋជាច្រើននៅតាមឈូងសមុទ្រថៃ ស្ថិតនៅជារដ្ឋ​ចំណុះរបស់​ហ្វូណន ដែលជាហេតុធ្វើ​ឲ្យ​ហ្វូណន មាន​ភាពងាយស្រួលក្នុងការធ្វើពាណិជ្ជកម្ម ជាមួយប្រទេសភាគ​ខាង​លិច ដូចជាឥណ្ឌា និងរ៉ូមជាដើម។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...