Posts tagged as "Cocaine"

ឌុយតែតេ សុំ​ពេល​៦ខែ​ទៀត ដើម្បី​សម្លាប់​ឈ្មួញ​ថ្នាំ​ញៀន​«ឲ្យ​អស់»

ឌុយតែតេ សុំ​ពេល​៦ខែ​ទៀត ដើម្បី​សម្លាប់​ឈ្មួញ​ថ្នាំ​ញៀន​«ឲ្យ​អស់»

សង្គ្រាមប្រឆាំងការជួញដូរគ្រឿងញៀន ត្រូវតែបញ្ចប់ទៅ ដោយការបោសសំអាត គ្មានសល់អ្វី។ ហើយការ​អះ​អាង ដែលថាសង្គ្រាមនេះ មានរយៈពេលត្រឹមតែ៦ខែ ដូចជាងាយពេកហើយ។ នេះជាការសញ្ជឹងគិត របស់​លោក រ៉ូឌ្រីចូ ឌុយតែតេ (Rodrigo Duterte) ប្រធានាធិបតីជាប់ឆ្នោតថ្មី របស់ប្រទេសហ្វីលីពីន។ ដោយសារ​ហេតុ​នេះ​ហើយ ទើបលោកបានប្រកាស ឲ្យមានការពន្យាពេល ចំនួន៦ខែបន្ថែមទៀត ដើម្បីបង្ហើយ​យុទ្ធនាការ​របស់​លោក។

លោក ឌុយតែតេ បានថ្លែងឡើងថា៖ «ទោះជាខ្ញុំចង់យ៉ាងណាក៏ដោយ តែខ្ញុំមិនសម្លាប់​ពួកវា​ទាំង​អស់​​បាន​​ទេ។ នៅ​មុនខ្ញុំក្លាយជាប្រធានាធិបតី ខ្ញុំមិនបានគិតថា ការគម្រាមដែលកើតឡើង ពីថ្នាំញៀន សម្រាប់​សាធារណ​រដ្ឋ (ហ្វីលីពីព) មានកម្រិតដល់ថ្នាក់នេះឡើយ។»។

បន្ទាប់ពីបានជាប់ឆ្នោត ជាប្រធានាធិបតី កាលពីថ្ងៃទី៣០ ខែមិថុនាកន្លងទៅរួច លោក រ៉ូឌ្រីចូ ឌុយតែតេ បាន​បើក​យុទ្ធនាការទម្រង់តឹងមួយ ប្រឆាំងនឹងការជួញដូរគ្រៀងញៀន។ ប្រធានធិបតីរូបនេះ [...]

រវាង ហ៊ុន សែន និង រ៉ូឌ្រីចូ ឌុយតែតេ ដូច​គ្នាឬ?

រវាង ហ៊ុន សែន និង រ៉ូឌ្រីចូ ឌុយតែតេ ដូច​គ្នាឬ?

អ្នកវិភាគ និងអ្នកតាមដានស្ថានការណ៍ នយោបាយខ្មែរ បានបរិហារការប្រៀបធៀបខ្លួន របស់លោក ហ៊ុន សែន ថាបានធ្វើឡើង តាមបែប«បុគ្គល» និង«ចំណង់» ប៉ុន្តែលោក ហ៊ុន សែន មិនបានគិតដល់ផលប៉ះពាល់ ដែល​នឹងកើតឡើង​ត្រឡប់មករូបលោក និងប្រទេសកម្ពុជាវិញនោះឡើយ។ គឺ​ជា​ការ​ប្រៀប​ធៀប​មួយ ដែល​មិន​អាច​ប្រៀបធៀប​បាន។

កាលពីក្នុងព្រឹកថ្ងៃទី១៩ ខែកញ្ញានេះ ក្រៅពីផ្ញើរសារទៅកាន់គណបក្សសង្គ្រោះជាតិ បដិសេធការចរចា​ក្រោម​សម្ពាធ នៃការធ្វើបាតុកម្មណាមួយនោះ លោក ហ៊ុន សែន នៅបានផ្ញើរសារ ទៅកាន់មេដឹកនាំនៅលើ​ពិភព​លោក ថា​លោក​មាន​ចរិត ដូចលោក រ៉ូឌ្រីចូ ឌុយតែតេ (Rodrigo Duterte) ប្រធានាធិបតីហ្វីលីពីនសព្វថ្ងៃ ដែល​ទទួល​ភាពល្បីល្បាញ ដោយសារការប្រើពាក្យសំដី មិនសំចៃមាត់ ត្មះដៀលមេដឹកនាំបរទេស ជាសាធារណៈ និង​ការ​បង្ក្រាប​យ៉ាង​រង្គាល ទៅលើបណ្ដាញជួញដូរគ្រឿងញៀន នៅក្នុងប្រទេស។

លោក ហ៊ុន សែន បានថ្លែងព្រមានមេដឹកនាំបរទេស [...]

ឃាត់​ខ្លួន​អ្នក​បើក​យន្ដហោះ​ពីរ​នាក់ ព្រោះ​ស្រវឹង​​មុន​ការ​ហោះ​ហើរ

ឃាត់​ខ្លួន​អ្នក​បើក​យន្ដហោះ​ពីរ​នាក់ ព្រោះ​ស្រវឹង​​មុន​ការ​ហោះ​ហើរ

ជើងហោះហើររបស់យន្ដហោះ «United Airlines» ដែលត្រូវចេញដំណើរ នៅម៉ោង៩ព្រឹក កាលពីថ្ងៃសៅរ៍ ត្រូវ​បាន​ពន្យាពេល​រហូត​យប់ឡើង ទើបមានអ្នកបើកបរថ្មី បានចូលមកជំនួស អ្នកបើកបរពីរនាក់ ដែលត្រូវបានអាជ្ញាធ​រឃាត់​ខ្លួន ពី​បទ​សង្ស័យ​បាន​ផឹក​ស្រា​ស្រវឹង នៅមុនការហោះហើរ។

អ្នកបើកបរយន្ដហោះ ដែលរងការសង្ស័យទាំងពីរនាក់ អាយុ៣៥ឆ្នាំ និង៤៥ឆ្នាំ ត្រូវបញ្ជាយន្ដហោះមួយនេះ ជាមួយ​នឹងអ្នកដំណើរ ១៤១នាក់ ឆ្ពោះទៅកាន់ព្រលានយន្ដហោះ «Newark» ក្បែរក្រុងញ៉ូយក សហរដ្ឋអាមេរិក។ ប៉ុន្តែ​ពួក​គេ​ត្រូវ​បានឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីបានឆ្លងការការត្រួតពិនិត្យ និងត្រូវបានរកឃើញ មានជាតិ​អាកុល​ច្រើន​ហួស នៅក្នុងឈាម។

នគរបាលតំបន់ របស់ប្រទេសអង់គ្លេស បានថ្លែងឲ្យដឹងថា អ្នកបើកបរប្រមឹកទាំងពីររូប នឹងត្រូវបានឡើង​សវនាការ​បថម​មួយ នៅថ្ងៃចន្ទស្អែកនេះ ក្នុងតុលាការក្រុង «Paisley» ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មាន ពីព្រលាន​យន្ដហោះ។

[...]
ប្រធានាធិបតី​ហ្វីលីពីន​ចាប់​មនុស្ស​ញាត់​គុក រហូត​ធ្លាយ​គុក

ប្រធានាធិបតី​ហ្វីលីពីន​ចាប់​មនុស្ស​ញាត់​គុក រហូត​ធ្លាយ​គុក

អ្នកទោស និងអ្នកជាប់ឃុំ ជាច្រើនសិបនាក់ ត្រូវបានអាជ្ញាធរហ្វីលីពីន ចាប់ដាក់ឃុំនៅក្នុងបន្ទប់តែមួយ នៅ​នឹង​ជណ្ដើរអាគារ ឬនៅកណ្ដាលវាល ក្រោមសីតុណ្ហភាពដ៏ក្ដៅហែង។ ពួកគេជាច្រើននាក់ បានប្រជ្រៀតគ្នា នៅ​ក្នុង​កន្លែង​ឃុំខ្លួននោះ ​រហូតដល់ថ្នាក់ដេកគ​រជាន់ជើង ដូចអន្សមស្ងោរក្នុងឆ្នាំង។ ទាំងនេះ ជារូបភាពថ្មីៗ ដែល​ក្រុម​អ្នក​ឃ្លាំមើលសិទ្ធិមនុស្ស បានថតយកមកផ្សាយ បង្ហាញពីភាពហួសចំណុះ នៃពន្ធនាគារជាច្រើន នៅ​ក្នុង​ប្រទេសហ្វីលីពីន បន្ទាប់ពីយុទ្ធនាការបង្ក្រាបយ៉ាងចាស់ដៃ ប្រឆាំងការរត់ពន្ធ និងការសេពគ្រឿងញៀន របស់​លោក រ៉ូឌ្រីចូ ឌុយតែតេ (Rodrigo Duterte) ប្រធានាធិបតីជាប់ឆ្នោតថ្មី​របស់ប្រជុំកោះ។

អង្គការឃ្លាំមើលសិទ្ធិមនុស្ស ហៅជាភាសាអង់គ្លេសថា «Human Rights [...]

រ័ត្ន ស្រ៊ាង ប្រកាស​ធានា​រ៉ាប់រង ចំពោះ​គ្រួសារ​សព​មន្ត្រី​ពលី ទៀន កុរណា

រ័ត្ន ស្រ៊ាង ប្រកាស​ធានា​រ៉ាប់រង ចំពោះ​គ្រួសារ​សព​មន្ត្រី​ពលី ទៀន កុរណា

ពលិកម្មដើម្បីជាតិ មាតុភូមិ និងប្រជាជន គប្បីត្រូវមានការទទួលស្គាល់។ ហើយនេះ ក៏ជាករណីដែលលោក ឧត្ដមសេនីយ៍ឯក រ័ត្ន ​ស្រ៊ាង​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ លើ​ផ្ទៃ​ប្រទេស​ និង​ជា​មេបញ្ជាការ​ កងរាជ​អាវុធ​ហត្ថ​រាជធានី បានប្រកាសទៅកាន់គ្រួសារសពលោក វរសេនីយ៍ ទៀន កុរណា ដែលបានពលីជីវិត នៅ​ក្នុង​ការ​ផ្ទុះអាវុធដ៏ខ្លាំងក្លា រវាងកងកម្លាំងអាជ្ញាធរ និងក្រុមប្រដាប់អាវុធ ដែលសង្ស័យជាមេឈ្មួញ លក់​គ្រឿង​ញៀន​ដ៏​ធំ​មួយ នៅកណ្ដាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ម្សិលម៉ិញ។

ប្រភពព័ត៌មាននៅនឹងកន្លែង បានប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ឲ្យដឹងថា នៅ​ចំពោះ​មុខ​ក្រុម​ គ្រួសារ​សព​លោក​វរសេនីយ៍ ទៀន កុរណា ដែល​កំពុង​តម្កល់​ធ្វើបុណ្យ​ នៅ​ទី​បញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថ ​រាជធានី​ ភ្នំពេញ​ នៅ​យប់​ថ្ងៃ​កើតហេតុ ​(ថ្ងៃ​ទី​២៧ ខែ​​មេសា​) លោកឧត្ដមសេនីយ៍​ឯក រ័ត្ន ស្រ៊ាង បានថ្លែងថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...