Posts tagged as "Tourisme"

មុន​នេះ មាន​ការ​ផ្ទុះ​អាវុធ​កណ្ដាល​ប៉ារីស ជិត​សារមន្ទីរ លូវ្រ៍

មុន​នេះ មាន​ការ​ផ្ទុះ​អាវុធ​កណ្ដាល​ប៉ារីស ជិត​សារមន្ទីរ លូវ្រ៍

ទាហានបារាំងម្នាក់ ពីក្នុង​ចំណោម​ទាហានដើរ​ល្បាត (ជាទូទៅមានបីនាក់) ប្រចាំ​តំបន់​ជុំវិញ សារមន្ទីរ លូវ្រ៍ (Louvre) កណ្ដាល​រដ្ឋធានី​ប៉ារីស ដែលសម្បូរ ដោយ​ទេសចរណ៍ បានបើកការ​បាញ់​ប្រហារ ទៅលើ​បុរស​ម្នាក់ ដែលទំនងជាបានធ្វើសកម្មភាព ជាមួយនឹងកាំបិតរបស់ខ្លួន នៅនឹងដៃ។ ហេតុការណ៍ បានកើត​ឡើង នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ វេលាមុននេះ​បន្តិច។ នេះ បើតាមប្រភពពីនគរបាល ដែលត្រូវបានស្រង់សំដី ដោយ​សារព័ត៌មាន​​បារាំង​​ជាច្រើន។

ប្រភពពីនគរបាល​ដដែល បានឲ្យដឹងថា នៅពេលហេតុការណ៍ ជននេះបានស្រែកឡើងថា «Allah Akbar (ព្រះអាឡាហ៍​ធំធេង​ណាស់)»។ ពាក្យ​បួន​ម៉ាត់​នេះ តែងត្រូវបានសកម្មជន​អ៊ីស្លាមជ្រុល​​និយម​​​ទាំង​​ឡាយ ​ស្រែក​​ឡើង នៅ​ពេល​ពួកគេ​​ធ្វើ​សកម្មភាព​​អ្វី​មួយ។

នៅជុំវិញសារមន្ទីរ នៅ​វេលានេះ កងកម្លាំងនគរបាល និងអាវុធហត្ថ យ៉ាងច្រើន​សន្ធឹកសន្ធាប់ ត្រូវបាន​បញ្ជូន​ទៅ​ដាក់​ពង្រាយ។ អ្នកសារព័ត៌មានមួយរូប [...]

Lonely Planet ថាអង្គរវត្ត ជា​ទី​ស្អាត​ជាង​គេ​សម្រាប់​ឆ្នាំ​២០១៦

Lonely Planet ថាអង្គរវត្ត ជា​ទី​ស្អាត​ជាង​គេ​សម្រាប់​ឆ្នាំ​២០១៦

មោទនភាពថ្មីទៀត សម្រាប់កម្ពុជា។ មគ្គុទេសទេសចរណ៍អន្តរជាតិ ឈ្មោះ «Lonely Planet» ដែល​មាន​ស្នាក់​ការ​កណ្ដាល នៅក្រុង មែលប៊ន ប្រទេសអូស្ត្រាលី ទើបនឹងចេញសម្រាប់ឆ្នាំនេះ នូវចំណាត់ថ្នាក់ នៃទិសដៅ​ទេសចរណ៍ ចំនួន៥០០កន្លែង ដែលស្រស់ស្អាតជាងគេ នៅជុំវិញពិភពលោក។ ពីក្នុងបញ្ជី នៃទិសដៅ​ទេសចរណ៍​ទាំង​៥០០នោះ ប្រាសាទអង្គរវត្តកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខមួយ ថាជាទីកន្លែង​ដែល​ស្អាត​ត្រកាល ជាងគេបំផុត ហើយបណ្ដាអ្នកទេសចរណ៍ ពីគ្រប់ជ្រុងជ្រោយទាំងអស់ នៅលើពិភពលោក គប្បី​ទៅ​ស្គាល់​ប្រាសាទ​បូរាណ​នេះ ឲ្យបានយ៉ាងហោចម្ដង ក្នុងមួយជីវិត​របស់ពួកគេ។

ខណៈទិសដៅទេសចរណ៍ទាំង៥០០នោះ ត្រូវបានកត់ត្រាចូល​ទៅ​ក្នុង​សៀវភៅ​មគ្គុទេស​ទេសចរណ៍ ដែល​ចេញ​លក់ចាប់ពីថ្ងៃទី១៣ ខែតុលានេះ ក្នុងតម្លៃ២៥អ៊ឺរ៉ូ (ប្រមាណជា២៨ដុល្លារអាមេរិក) សម្រាប់មួយ​ក្បាល​នោះ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមលើកយកទិសដៅទេសចរណ៍ចំនួន២០ ដែលល្អជាងគេ [...]

ទេសចរណ៍​ក្នុង​អវកាស៖ «Virgin Galactic» ប្រកាស​បើក​ជើង​ហោះ​ហើរ​នៅ​ឆ្នាំ​ក្រោយ

ក្រុមហ៊ុនអាមេរិក ឈ្មោះ «Virgin Galactic» ទើបនឹងទទួលបាន«ភ្លើងខៀវ» ពីសំណាក់​រដ្ឋបាល​អាកាស​ចរណ៍​សហព័ន្ធ (Federal Aviation Administration) អាមេរិក ដើម្បីអាចធ្វើអាជីវកម្ម នាំ​ទេសចរណ៍​អ្នក​មានៗ ឡើង​ទៅ​កំសាន្ដ​ក្នុងអវកាស ជាមួយនឹងយាន «SpaceShipTwo» របស់ខ្លួន ដែល​ទើប​នឹង​សំពោធ ដាក់​​បង្ហាញ​​ជា​ផ្លូវ​ការ កាល​ពីថ្ងៃចន្ទកន្លងមក។

សេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុន «Virgin Galactic» បានឲ្យដឹងថា លិខិតអនុញ្ញាត ដែលផ្ដល់​ដោយ​ការិយាល័យ «FAA-AST (Federal Aviation Administration Office of Commercial Space Transportation)» នឹងផ្ដល់លទ្ធភាពនៅទីបំផុត ការធ្វើអាជីវកម្ម ទៅលើយាន «SpaceShipTwo» ហើយ​វាជាលទ្ធផល ដែលចេញពីការផ្លាស់ប្ដូរយោបល់គ្នា អស់រយៈពេលជាច្រើនឆ្នាំ។ ការ​​សិក្សា​​ត្រួត​​ពិនិត្យ របស់​ការិយាល័យ​ខាងលើ ត្រូវស្វែងយល់ ឲ្យដឹងច្បាស់លាស់ ពីគោលគំនិត​សំខាន់ៗ​​​នៃ​តួយាន - ប្រព័ន្ធ​ការពារ​សុវត្ថភាព [...]

​បណ្ឌិត​​សភា​ទេសចរណ៍​មួយ​នៅ​អ៊ឺរ៉ុប​ជ្រើស​តាំង ហ៊ុន​ សែន​ ជា​សមាជិក​​កិត្តិយស​

​បណ្ឌិត​​សភា​ទេសចរណ៍​មួយ​នៅ​អ៊ឺរ៉ុប​ជ្រើស​តាំង ហ៊ុន​ សែន​ ជា​សមាជិក​​កិត្តិយស​

ក្រោមការកោតសរសើរ ដែលបណ្ឌិតសភាទេសចរណ៍មួយនៅអ៊ឺរ៉ុប បានអះអាងទៅលើ ចក្ខុវិស័យរបស់លោក ហ៊ុន សែន ទាក់ទងនឹងការអភិវឌ្ឍន៍ផ្នែកវប្បធម៌ និងបេតិកភ័ណ្ឌ របស់ប្រទេសកម្ពុជានោះ បានធ្វើឲ្យបណ្ឌិតសភា ដែលជាផ្នែកមួយ នៃក្រុមប្រឹក្សាសម្រាប់វិស័យទេសចរណ៍ និងពាណិជ្ជកម្ម នៅអ៊ឺរ៉ុប (ECTT) អនុម័តបោះឆ្នោត​ក្នុង​សម្លេងជា«ឯកច្ឆ័ន្ទ» ជ្រើសតាំងលោក ហ៊ុន សែន ឲ្យក្លាយជា​«សមាជិកកិត្តិយស»របស់ខ្លួន។ នេះ បើយោង​តាម​លិខិត​ជាផ្លូវការមួយ ដែលបណ្ឌិតសភា​ទេសចរណ៍មួយនេះ បានផ្ញើរជូននាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១៤ ខែ​មិថុនា ឆ្នាំ២៩០១៦កន្លងមក។

លិខិតនោះ បានសរសេរទៀតថា៖ «ចក្ខុវិស័យដ៏វិសេសវិសាលនេះ ត្រូវបានប្រែក្លាយ និងកំពុងប្រែក្លាយ ឲ្យ​ទៅ​ជា​នយោបាយមួយ ដែលមានលក្ខណៈទូទៅ និងត្រូវបានអនុវត្តន៍តាម នៅក្រោមការដឹកនាំរបស់លោក ដើម្បី​ជា​យន្ដការ​ពិភពលោកមួយ សម្រាប់ការអភិវឌ្ឍន៍ នៅក្នុង "World Conference on Tourism and Culture [...]

ទិសដៅ​ទេសចរណ៍​ពិភពលោក​ឆ្នាំ​២០១៦៖ «សៀមរាប-អង្គរ» ធ្លាក់​មក​លេខ៥

ទិសដៅ​ទេសចរណ៍​ពិភពលោក​ឆ្នាំ​២០១៦៖ «សៀមរាប-អង្គរ» ធ្លាក់​មក​លេខ៥

ប៉ុន្តែយ៉ាងហោចណាស់ សម្រាប់ចំណាត់ថ្នាក់ នៃទិសដៅទេសចរណ៍ទាំង២៥ ចុងក្រោយ ដែល​បណ្ដាជន​ក្នុង​លោក​ចង់​មកកំសាន្ដ និងទស្សនានោះ តំបន់«សៀមរាប-អង្គរ»របស់កម្ពុជា នៅតែគ្រាន់បើជាងរដ្ឋធានី ឬ​ក្រុង​ធំៗមួយចំនួនដែរ។ នេះ​ជា​ការ​ចាត់​ចំណាត់​ថ្នាក់​ថ្មី​មួយ សម្រាប់តំបន់ខេត្តក្រុង ដែល​អ្នក​ទេសចរណ៍​ចង់​ទៅ​កំសាន្ដ និង​ទស្សនា​ជាងគេ នៅ​ក្នុង​របាយការណ៍​ផ្សាយ​នៅ​ក្នុងខែឧសភា ឆ្នាំ២០១៦នេះ របស់​គេហទំព័រ​ដ៏​ធំ​មួយ ដែល​​មាន​​បណ្ដាញ​​នៅ​​គ្រប់​​ទិសទី​ ជំនាញ​ខាង​ការ​រៀបចំ​​ដំណើរទេសចរណ៍ (កក់​សណ្ឋាគារ ជួល​រថយន្ដ ទិញ​សំបុត្រ​​យន្ដហោះ ...) មាន​​ឈ្មោះ​​ថា ទ្រីពេវ៉ាយស៊័រ (TripAdvisor)។

ដូចបានជម្រាបក្នុងអត្ថបទមុនៗហើយ ការដាក់ចំណាត់ថ្នាក់នេះ មិនមែនជាការបោះឆ្នោតជា​សាធារណៈ​ទេ តែ​ជា​ការ​ច្របាច់បញ្ចូលគ្នា ទៅលើ​ការ​ឲ្យ​យោបល់​​ពីសំណាក់​អ្នកទេសចរណ៍ និងពីគុណភាព​សេវាកម្ម​ទេសចរណ៍ នៅក្នុងតំបន់នីមួយៗ សម្រាប់រយៈពេល១២ខែ។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...