Posts tagged as "Khmer Fighter"

កែវ រំចង់ និងឯម ខ្លឹមខ្មៅ វ៉ៃ​កីឡាករ​ប្រេស៊ីល​បែក​ឈាម ខណៈ​ឡុង សុភី ឈ្នះ​ដោយ​ពិន្ទុ

កែវ រំចង់ និងឯម ខ្លឹមខ្មៅ វ៉ៃ​កីឡាករ​ប្រេស៊ីល​បែក​ឈាម ខណៈ​ឡុង សុភី ឈ្នះ​ដោយ​ពិន្ទុ

កីឡាករប្រដាល់កម្ពុជា ៣រូប រួមមាន កីឡាករ កែវ រំចង់, ឯម ខ្លឹមខ្មៅ និង ឡុង សុភី សុទ្ធតែទទួលបានជ័យជំនះទៅលើ កីឡាករជនជាតិប្រេស៊ីល ៣ រូបផ្សេងទៀត ក្នុងការប្រកួតមិត្តភាពអន្តរជាតិ ក្នុងកម្មវិធីខ្មែរហ្វៃធឺ (Khmer Fighter) កីឡាដ្ឋាន ប៊ីឡាញ អារ៉េណា (Beeline Arenna) កាលពីយប់ ថ្ងៃទី២៦ ខែមេសា យប់ម៉ិញ។


កីឡាករ កែវ រំចង់ បង្គោលក្រហម (ខាងឆ្វេង) កំពុងវាយជាមួយ កីឡាករជនជាតិប្រេស៊ីល។ (រូបថត V. Chivann/ MONOROOM.info)

គូទី១ អ្នកប្រដាល់ជង្គង់ទិព្វ ឡុង សុភី បានយកឈ្នះអ្នកប្រដាល់ប្រេស៊ីល លីអូ មុនតេរ៉ូ (Leo Montero) ដោយពិន្ទុ ក្នុងការ​ប្រកួត ក្នុងប្រភេទទម្ងន់ ៦៥គីឡូក្រាម។ ឡុង សុភី ចាប់ផ្តើមវាយកណ្តាប់ដៃនៅទឹកទី១ តែត្រូវ មុនតេរ៉ូ វាយបកមកវិញចំៗ គោលដៅជាង។

នៅទឹកទី២ សុភី [...]

ពេជ្រ សីហា សង​សឹក​ឲ្យ​សិស្ស​ច្បង​បាន​សម្រេច តែ​ប៊ុននឿន​ចាញ់​ថៃ

ពេជ្រ សីហា សង​សឹក​ឲ្យ​សិស្ស​ច្បង​បាន​សម្រេច តែ​ប៊ុននឿន​ចាញ់​ថៃ

អ្នកប្រដាល់កម្ពុជា ពេជ្រ សីហា របស់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ បានផ្តួលកីឡាករថៃ សែន ឆៃណយ (Sen Chhai Noiy) ឲ្យសន្លប់ក្នុងទឹកទី ៣ ក្នុងការប្រកួតប្រដាល់លក្ខណៈមិត្តភាពអន្តរជាតិនៅសង្វៀនប៉ុស្តិ៏លេខ៥ នាកីឡាដ្ឋាន ប៊ីឡាញ អារ៉េណា (Beeline Arena) នាយប់ថ្ងៃទី២៥ មេសា យប់ម៉ិញ។


អ្នកប្រដាល់ជើងចាស់ សៅ ប៊ុននឿន ប្រកួតចាញ់កីឡាករថៃដោយពិន្ទុ។

អ្នកប្រដាល់ថៃ សែន ឆៃណយ ធ្លាប់ប្រកួតឈ្នះពិន្ទុលើកីឡាករ អូត ភូថង ដែលជាសិស្សច្បងរបស់ សីហា កាលពីខែ​មុន​នោះ ត្រូវបានកីឡាករកណ្តាប់ដៃដែក បំបែកផ្ទាំងសិលា ពេជ្រ សីហា វ៉ៃឲ្យរ៉ាប់ ៨ ចំនួន ២ដង នៅទឹកទី២។

នៅទឹកទី៣ ឆៃណយ បានពង្រឹងស្មារតីឡើងវិញ ដោយបានវាយតបទៅលើសីហា បានដូចគ្នា ប៉ុន្តែអ្នកប្រដាល់​កម្លាំង​ខ្លាំង​សីហា នៅតែតាមវ៉ៃសម្រុក [...]

ប្រដាល់៖ បួខាវ ឈ្នះ​ក្នុង​ទឹក​ទី​៣ ខណៈ​ប៊ឺត ខាំ បរាជ័យ​ក្នុង​ទឹក​ទី​២

ប្រដាល់៖ បួខាវ ឈ្នះ​ក្នុង​ទឹក​ទី​៣ ខណៈ​ប៊ឺត ខាំ បរាជ័យ​ក្នុង​ទឹក​ទី​២

ស្តេចប្រដាល់ថៃ ដែលល្បីល្បាញពេញពិភពលោក ដែលមានឈាមជ័រជាខ្មែរសុរិន្ទ បួខាវ បានចាម៉េក (Buakaw Banchamek) ទទួលបានជ័យជំនះយ៉ាងងាយស្រួល ទៅលើអ្នកប្រដាល់អូស្រ្តាលី ហាលី អាវីសិន (Harlee Avison) ក្នុង​ការប្រកួតប្រដាល់មិត្តភាពអន្តរជាតិ ដែលរៀបចំឡើង ដោយស្ថានីយទូរទស្សន៏ប៉ុស្តិ៏បាយ័ន និងប៉ុស្តិ៏ទ្រូស្តត២ (True Sport 2) របស់ថៃ ក្នុងកម្មវិធី ខ្មែរហ្វៃធឺ (Khmer Fighter) នាសង្វៀន ប៊ីឡាញ អារ៉េណា (Beeline Arena) កាលពីយប់​ថ្ងៃទី២៧ខែមិនា។


កីឡាករ ឯម វុត្ថា ផ្ដួលដៃគូរប្រកួតមកពីប្រេស៊ីល នៅដើមទឹកទី១។ MONOROOM.info photo/ V.chivann

បួខាវ ពិតជាមិនធ្វើឲ្យអ្នកគាំទ្រកីឡាប្រដាល់ និងអ្នកគាំទ្ររបស់ខ្លួន ដែលកំពុងតែទស្សនា ការផ្សាយផ្ទាល់នៅប្រទេសថៃ មានការខកចិត្តឡើយ។ ចាប់ផ្តើមពីទឹកទី១ កីឡាករទាំង២ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...