Posts tagged as "Trafic bois"

មន្រ្តី​ក្រសួង​បរិស្ថាន​ច្រាន​ចោល​របាយ​ការណ៍ NGO ស្តី​ពី​«កិច្ច​ការពារ​ព្រៃ​ឈើ»

មន្រ្តី​ក្រសួង​បរិស្ថាន​ច្រាន​ចោល​របាយ​ការណ៍ NGO ស្តី​ពី​«កិច្ច​ការពារ​ព្រៃ​ឈើ»

អង្គការដែលធ្វើការសហការ ជាមួយរដ្ឋាភិបាល ហើយបែរមករិះគន់រដ្ឋាភិបាលនោះ ក៏មានន័យស្មើនឹង​អង្គការ​នោះ មិនទទួលស្គាល់ការងាររបស់ខ្លួន ក្នុងរយៈកាលកន្លងមក យ៉ាងដូច្នោះដែរ។ នេះជាការអះអាងរបស់​លោក ស្រ៊ុន ដារិទ្ធិ នាយកខុទ្ធកាល័យរដ្ឋមន្ត្រី និងជាទីប្រឹក្សាអមក្រសួងបរិស្ថាន ដើម្បីច្រានចោលនូវរបាយការណ៍ អង្គការក្រៅរដ្ឋាភិបាល ដែលតែងតែរិះគន់រដ្ឋាភិបាល។ លោក ស្រ៊ុន ដារិទ្ធិ បានហៅរបាយការណ៍ របស់អង្គការ​ទាំងនោះ ថាមិនបានឆ្លុះបញ្ចាំង នូវអ្វីជាភាពជាក់ស្តែង ទាំងភាពវិជ្ជមាន និងភាពអវិជ្ជមាននោះឡើយ។ លោក​បាន​​បញ្ជាក់ថា៖ «សូម្បីតែឈ្មោះ នៃរបាយការណ៍នោះ ក៏បង្ហាញនូវភាពលំអៀង និងចោទប្រកាន់ មកលើរដ្ឋាភិបាល​ដែរ។»

ថ្លែងក្នុងវេទិកានៃអង្គការ មិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា(NGOF) ដាក់សម្ពោធឲ្យប្រើប្រាស់ ជាផ្លូវការនូវ​របាយ​ការណ៍ស្រាវជ្រាវស្តីពី «ការកាប់ឈើ និងបរិបាលកិច្ច នៅខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា» [...]

សហគមន៍​ព្រៃ​ឡង់​ខក​ចិត្ត នឹងខុទ្ធកាល័យ​នាយក​រដ្ឋមន្រ្តី​មិន​ទទួល​ម៉ាស៊ីន​អា​ឈើ

សហគមន៍​ព្រៃ​ឡង់​ខក​ចិត្ត នឹងខុទ្ធកាល័យ​នាយក​រដ្ឋមន្រ្តី​មិន​ទទួល​ម៉ាស៊ីន​អា​ឈើ

បន្ទាប់ពីបញ្ចប់ សន្និសីទសារព័ត៌មានរបស់ខ្លួន ដែលបានធ្វើនៅព្រឹក ថ្ងៃទី២៤ ខែសីហាកន្លងមកនោះ តំណាង​សហគមព្រៃឡង់ ដែលមកពីខេត្តចំនួនបួន រួមមាន ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ បានបន្តដាក់«ញត្តិ» ស្នើឲ្យមានកិច្ចជួយអន្តរាគមន៍ ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ការដាក់ញត្តិនេះ រួម​ទាំង​ការនាំយកនូវភស្តុតាង ជាម៉ាស៊ីនកាត់ឈើចំនួន១១គ្រឿង មកជាមួយផង។

ប៉ុន្តែផ្ទុយទៅវិញ តំណាងសហគមន៍ទាំងអស់ បានបង្ហាញនូវការខកចិត្ត ចំពោះតំណាងខុទ្ធកាល័យ របស់​លោក​នាយករដ្ឋមន្រ្តី ដែលមិនព្រមទទួលយកម៉ាស៊ីន ដែលជាភស្តុតាង នៃបទល្មើសព្រៃឈើ សម្រាប់ទុកជូន​លោក​នាយករដ្ឋមន្រ្តីមើល។ មិនត្រឹមតែប៉ុណ្ណឹង តំណាងខុទ្ធកាល័យនាយករដ្ឋមន្ត្រី បានធ្វើការចោទត្រឡប់ មកខាង​តំណាងសហគមន៍ ទាំងបួនវិញថា មិនដឹងជាយកម៉ាស៊ីនទាំងនោះ មកពីណា មកប្រគល់ឲ្យក្រុម​លោកនោះ​ឡើយ។

ថ្លែងនៅមុខផ្ទះនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្រោមដើមពោរធិ៍ [...]

ព្រៃ​ឡង់៖ មន្ត្រី​ថា ខាង​ខ្ញុំ​​នៅ​តែ​គ្មាន​យោបល់… ចាំ​មើល​ថ្នាក់​លើ

ព្រៃ​ឡង់៖ មន្ត្រី​ថា ខាង​ខ្ញុំ​​នៅ​តែ​គ្មាន​យោបល់… ចាំ​មើល​ថ្នាក់​លើ

«ខាងខ្ញុំនៅតែគ្មានយោបល់អញ្ចឹង ចាំមើលថ្នាក់ដឹកនាំ គាត់ជាអ្នកសម្រេច។» នេះជាការថ្លែងអះអាង របស់​តំណាងអគ្គនាយកដ្នាន រដ្ឋបាលព្រៃឈើ ដែលបានចេញមកទទួលញត្តិ បិណ្ឌបាត ស្នើសុំឲ្យបញ្ឈប់ ការកាប់​បំផ្លាញព្រៃឈើ នៅតំបន់ព្រៃឡង់ ខេត្តព្រះវិហារ របស់បណ្ដាព្រះសង្ឃ ពុទ្ធបរិស័ទ និងក្រុមយុវជនមួយ​ចំនួន កាលពីថ្ងៃចន្ទទី៦ ខែកក្កដា។​

ការថ្លែងរបស់មន្ត្រី បានធ្វើឡើង នៅមុខក្រុមព្រះសង្ឃ និងពលរដ្ឋ ជាង១០០អង្គ/នាក់ ដែលបាននិមន្តដោយ​ថ្មើរជើង ចាប់ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឆ្ពោះទៅកាន់អគ្គនាយកដ្ឋាន រដ្ឋាបាលព្រៃឈើ។ ក្នុងឱកាសនោះ ក្រុមព្រះសង្ឃបាននាំយកទៅជាមួយ នូវម៉ាស៊ីនអារឈើ ចំនួន០៥គ្រឿង និងផ្លែម៉ាស៊ីនចំនួន០៥ ដែលក្រុម​ព្រះសង្ឃ បានរឹបអូសបាន ពីក្នុងដំណើរធម្មយាត្រា ទៅកាន់តំបន់ព្រៃឡង់ សម្រាប់រយៈពេល៥ថ្ងៃ ក្នុងពេល​កន្លងមកថ្មីៗ។

ក្នុងកិច្ចសម្ភាស ជាមួយអ្នកសារព័ត៌មាន ព្រះតេគុណ ប៊ុត ប៊ុនតិញ បានមានសង្ឃដីកាថា [...]

តើ​សម័យ​ណា ដែល​កាប់​បំផ្លាញ​ព្រៃឈើ​ច្រើន​ជាង​គេ?

តើ​សម័យ​ណា ដែល​កាប់​បំផ្លាញ​ព្រៃឈើ​ច្រើន​ជាង​គេ?

ហេតុអ្វីព្រៃឈើ ចេះតែហិនហោច? ដោយសារអ្វី? ក្នុងសម័យកាលណាខ្លះ? ការកាប់បំផ្លាញព្រៃឈើ ដែល​អាច​ធ្វើទៅបាន មិនមែនអ្នកល្ងង់ឡើយ ហើយក៏មិនមែនជាក្មេងដែរ។ នេះ ជាការថ្លែងលើកឡើង ជាសំនួររបស់​លោក ប៉ុល ហំម តំណាងរាស្រ្ត មកពីគណបក្សប្រឆាំង និងជាប្រធានគណកម្មការទី៣ នៃរដ្ឋសភា ក្នុងទិវាបរិដ្ឋាន​កាល​ពីពេលថ្មីៗ​នេះ។ លោក បានថ្លែងរបៀបកំប្លែងថា៖ «អ្នកបំផ្លាញបរិស្ថាន មិនមែនកើត ពីអ្នកដែលអត់ចេះទេ ហើយ​ក៏មិន​មែន​ក្មេងៗយុវជនទេ គឺសុទ្ធតែពួកអត់សក់ ប៉ុន្តែអ្នកអត់សក់ដូចខ្ញុំ មិនដែលបំផ្លាញទេ»។

លោក ប៉ុល ហំម បានពន្យល់ទៀតថា ក្នុងទង្វើដែលខុសឆ្គង នៃការកាប់បំផ្លាញ ឬការគ្រប់គ្រងប្រទេស ដែល​បណ្តែតបណ្តោយ ឲ្យមានការបំផ្លាញព្រៃឈើ យ៉ាងរង្គៀលនោះ សម្រាប់យុត្តិធម៌ ឬមិនយុត្តិធម៌ នឹងត្រូវបាន​ប្រវត្តិ​សាស្រ្តចារទុក។ លោកថា ប្រវត្តិសាស្ត្រនឹងផ្តល់ការកត់ត្រា ទៅឲ្យមេដឹកនាំប្រទេសនោះថា៖ «សម័យ​អ្នក​ណា ដែលកាន់អំណាច [...]

ពលរដ្ឋ​នៅ​ពោធិ៍សាត់ ថា​ក្រុមហ៊ុន ទ្រី ភាព ឈូស​រំលោភ​ដី​ធ្លី​ខ្លួន

ពលរដ្ឋ​នៅ​ពោធិ៍សាត់ ថា​ក្រុមហ៊ុន ទ្រី ភាព ឈូស​រំលោភ​ដី​ធ្លី​ខ្លួន

ស្ថិតក្រោម នយោបាយអភិវឌ្ឍន៍ និងគ្រប់គ្រង របស់រដ្ឋាភិបាលកម្ពុជាសព្វថ្ងៃ ដែលបានផ្ដល់ដី ប្រភេទសម្បទាន​សេដ្ឋកិច្ច ទៅឲ្យក្រុមហ៊ុនឯកជនកាន់កាប់ តែបែរជាប៉ះពាល់ ទៅលើដីរបស់ពលរដ្ឋ ដែលបានរស់នៅទីនោះ តាំង​ពី​ច្រើន​ឆ្នាំមកហើយ។ ជម្លោះដីធ្លីជាច្រើន មិនត្រូវបានអាជ្ញាធរថ្នាក់តំបន់ រកដំណោះស្រាយឲ្យបានឡើយ ដោយរុញឲ្យ​ពលរដ្ឋ​រងគ្រោះ ឡើងមកថ្នាក់ជាតិ ដើម្បីធ្វើការតវ៉ា។ ការឡើងមកតវ៉ា ដល់ថ្នាក់ជាតិនៅឯភ្នំពេញ វាគ្រាន់តែជា «ការចុះទឹក ជួប​ក្រពើ និងការឡើងលើ ជួបខ្លា» ប៉ុណ្ណោះ ព្រោះរដ្ឋាភិបាល បានរុញករណីវិវាទ​ដីធ្លី​ទាំងនោះ ត្រឡប់ទៅថ្នាក់មូលដ្ឋាន ឲ្យ​ធ្វើការ​ដោះស្រាយវិញដដែល។

នេះជាករណីវិវាទដីធ្លីមួយ ក្នុងខេត្តពោធិសាត់ ដែលបានកើតឡើង តាំងពីឆ្នាំ២០១០មកនោះ តែក្ដីសង្ឃឹមថា នឹង​មាន​ដំណោះស្រាយសមស្រប សម្រាប់ពលរដ្ឋ ហាក់នៅឆ្ងាយសន្លឹម។ ដីវិវាទនោះ ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង រីឯ​ក្រុមហ៊ុន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...