Posts tagged as "Trafic bois"

«ខ្ញុំជា ឈុត វុទ្ធី» ចាក់​ផ្សាយ​ភាពយន្ដ​ឯកសារ​ទាំង​ស្រុង

ខ្សែភាពយន្ដឯកសារនេះ ផលិតដោយកញ្ញា ហ្វ្រាន ឡាំប្រីកស៍ (Fran Lambricks) ជាតិអង់គ្លេស និងបាន​ចំណាយ​ពេលរហូតដល់៤ឆ្នាំ ដើម្បីបានចេញ ជារូបរាងឡើង។ ផ្ទុយទៅវិញ ភាពយន្ដ​ឯកសារ​ដែល​និយាយ​ពីវីរភាព របស់សកម្មជនការពារ​ធនធានធម្មជាតិខ្មែរ បែរជាត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ហាមប្រាមមិនឲ្យបញ្ចាំង ជាសាធារណៈឡើយ។

សូមរំលឹកឡើងវិញថា លោកឈុត វុទ្ធី អាយុ ៤៥ឆ្នាំ ត្រូវបានខ្មាញ់កាំភ្លើងបាញ់សម្លាប់ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ ខណៈលោក និងស្រ្តីអ្នកកាសែត ឌីខេមបូឌា ដាលី (The Cambodia Daily) ពីររូបទៀត បាន​ធ្វើ​ដំណើរ​តាមរថយន្តផ្ទាល់ របស់លោក ដើម្បីទៅពិនិត្យ និងស៊ើបអង្កេត ការកាប់ឈើរបស់ក្រុមហ៊ុន Timber Green នៅតំបន់មួយ នៃជួរភ្នំក្រវ៉ាញ ក្នុងខេត្តកោះកុង។

ក្រុមហ៊ុន​យួន​សុំ​ដូរ​ដី​មិន​បាន ប្តឹង​ពលរដ្ឋ​ខ្មែរ​ឡើង​តុលាការ!

ក្រុមហ៊ុន​យួន​សុំ​ដូរ​ដី​មិន​បាន ប្តឹង​ពលរដ្ឋ​ខ្មែរ​ឡើង​តុលាការ!

ក្រុមហ៊ុនវៀតណាមឈ្មោះ «ដូវទឺសៃហ៊្គន បិញភឿក» នៅខេត្តក្រចេះ បានប្តឹងប្រជាពលរដ្ឋខ្មែរភាគតិច ចំនួន​ប្រាំ​នាក់ បន្ទាប់ពីក្រុមហ៊ុននេះ បានព្យាយាមបញ្ចុះបញ្ចូល​ប្រជាពលរដ្ឋ ដោយប្រគល់ជាប្រាក់ ប្រគល់ជាម៉ូតូ និងដោះដូរជាដីជាដើម តែប្រជាពលរដ្ឋទាំងអស់មិនព្រម ព្រោះមិនចង់បាត់បង់ ដីព្រៃទំនៀមទំលាប់ ព្រៃផ្នូរ​ខ្នោចពីដូចតា របស់ពួកគាត់។ ពាក្យបណ្ដឹង ដែលតម្រូវឲ្យព្រះរាជអាជ្ញា អមសាលាដំបូងខេត្តក្រចេះ ធ្វើការ​កោះ​ហៅពលរដ្ឋ ជនជាតិដើមភាគតិច ទាំង៥នាក់នោះ មកធ្វើការសាកសួរ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥​កន្លង​មកនេះ។

លោក ឃី យ៉ន់ ដែលជាជនម្នាក់ ក្នុងចំណោម​ជនរងបណ្ដឹង​ទាំងប្រាំនាក់ បានប្រាប់ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ​ថា លោកត្រូវបានព្រះរាជអាជ្ញា អមសាលាដំបូងខេត្តក្រចេះ ហៅសាកសួរនាំ តាមពាក្យបណ្តឹង របស់​ក្រុមហ៊ុន​វៀតណាមមួយនេះ ដែលមានសំណាង ទទួលបានដីសម្បទានសេដ្ឋកិច្ច ពីរដ្ឋាភិបាលលោក ហ៊ុន សែន [...]

ហ៊ុន សែន បញ្ជា ស៊ុយ សែម ឲ្យ​រក្សា​រ៉ែ​«ទីតាញ៉ូម»​ដើម្បី​ព្រៃឈើ

ហ៊ុន សែន បញ្ជា ស៊ុយ សែម ឲ្យ​រក្សា​រ៉ែ​«ទីតាញ៉ូម»​ដើម្បី​ព្រៃឈើ

ដើម្បីការពារបរិដ្ឋានទឹកសមុទ្រ ខេត្តកោះកុង ឲ្យនៅខៀវស្រងាត់នោះ ត្រូវតែគ្មានការកាប់បំផ្លាញ​ឈើ​ខាង​លើ ដែលធ្វើក្រោមហេតុផល ជីកកកាយ យករ៉ែទីតាញ៉ូមនោះ។ នេះជាបទបញ្ជាដោយផ្ទាល់មាត់ របស់​លោក ហ៊ុន សែន ទៅកាន់រដ្ឋមន្ត្រីក្រសួង រ៉ែ និងថាមពលលោក ស៊ុយ សែម ទាក់ទងនឹងការថែរក្សាព្រៃឈើ ជៀស​ជាងការជីកយករ៉ែទីតាញ៉ូម ក្នុងខេត្តកោះកុង ដែលអាចទទួលបានចំណូល ដល់ទៅរាប់ពាន់លានដុល្លា។

ថ្លែងក្នុងពិធីបិទសន្និបាត ស្តីពីការប្រឡងប្រណាំង ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ ឆ្នាំ២០១៤ នៅ​សណ្ឋាគារសុខា រាជធានីភ្នំពេញ កាលពី​រសៀល​ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥នេះ លោក ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា៖ «វាមែនទៅជាតំបន់ ទេសចរណ៍រមណីយដ្ឋាន ជីផាតទៀតទេណា។ (...) ទឹកហូរទៅហើយ ទឹក​សមុទ្រ នៅតំបន់ហ្នឹង មិនមែនទឹកសមុទ្រខៀវស្រងាត់ ដូចសព្វថ្ងៃនេះ ទៅជាទឹកសមុទ្រល្អក់តែម្តង។ អញ្ជឹង​ទេ... ទុកវាសិនទៅ អត់ទាន់ផ្អូមទេ។»។

ប៉ុន្តែការអះអាង [...]

អង្គការ​មួយ ថា​ វិវាតដីធ្លី​នៅ​កម្ពុជា ដូច​ជំងឺ​រ៉ាំរ៉ៃ​ព្យាបាល​មិន​ជា

អង្គការ​មួយ ថា​ វិវាតដីធ្លី​នៅ​កម្ពុជា ដូច​ជំងឺ​រ៉ាំរ៉ៃ​ព្យាបាល​មិន​ជា

អង្គការសង្គមស៊ីវិលមួយ បានថ្លែងឲ្យដឹងថា កម្ពុជាកំពុងជួបបញ្ហាប្រឈមមួយដ៏ធំ រវាងប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន ឬរដ្ឋាភិបាល ដែលមកដល់បច្ចុប្បន្ននេះ នៅមិនទាន់មានដំណោះស្រាយ ជាក់លាក់ណាមួយ​នៅ​ឡើយ នោះគឺ«ការរំលោភដីធ្លី និងទំនាស់ដីធ្លី» រវាងអ្នកមាន និងអ្នកក្រ រវាងអ្នកមានអំណាច និង​ប្រជា​ពលរដ្ឋ​សាមញ្ញ​ជា​ដើម។

ថ្លែងក្នុងសិក្ខាសាលា សម្ពោធរបាយការណ៍ ស្តីពី «ការវិភាគស្ថិតិវិវាទដីធ្លីនៅកម្ពុជា ឆ្នាំ២០១៤» នាថ្ងៃទី២២ ខែ​កញ្ញា ឆ្នាំ២០១៥ នេះ លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិ នៃវេទិការទូទៅស្តីពីកម្ពុជា (NGO Forum) បាន​ថ្លែង​ថា តាមសកម្មភាព នៃការមិនរាងចាល ក្នុងការរំលោភយកដីធ្លី​ជាបន្តបន្ទាប់ មកលើប្រជាពលរដ្ឋស្លូតត្រង់ ដោយ​បុគ្គល​មានអំណាច ឬអ្នកមានប្រាក់ រិតតែបង្ក ឬបង្កើតឡើង នូវភាពក្រីក្រកាន់តែច្រើន ដែលផ្ទុយនឹង​គោល​នយោបាយ របស់រដ្ឋាភិបាល ក្នុងការកាត់បន្ថយ ភាពក្រីក្រនៅកម្ពុជា។

លោក វណ្ណារ៉ា [...]

តើ​សន្យា​ណា​មួយ ជា​សន្យា​«ពិត» ​របស់ ហ៊ុន សែន?

តើ​សន្យា​ណា​មួយ ជា​សន្យា​«ពិត» ​របស់ ហ៊ុន សែន?

គេចាំបានថា ក្នុងឆ្នាំ២០១២ ក្នុងអាណត្តិទី៤ មុនការបោះឆ្នោត លោក ហ៊ុន សែន បានសន្យាថា បើអស់ព្រៃ លោក (ហ៊ុន សែន) នឹងកាត់ក្បាលរបស់លោក ដោយផ្ទាល់ចោល។ ជាមួយនឹងការដាក់គម្នាប លើមន្រ្តី​ក្រោម​ឱវាទ និងឈ្មួញទាំងឡាយ ដែលកំពង់រកស៊ីកាប់ឈើ លោកបានលើកឡើងថា បើអ្នកទាំងនោះ ហ៊ានបន្ត​កាប់​ឈើទៀត លោកនឹងបញ្ឈប់រោងចក្រ ឬក៏ដកព្រៃនោះមកវិញ។

នោះពេលនោះ លោកបានថ្លែងដូច្នេះថា៖ «សូមសាកលមើលទៅ បើមិនគោរពក៏សូមសាក បើមិនដកយកព្រៃ បិទរោងចក្រទេ ខ្ញុំហ៊ានកាត់ករខ្ញុំ ក្រវាត់ចោល នេះជាសម្តីនាយករដ្ឋមន្រ្តី។ ខ្ញុំចាញ់រឿងអីក៏សុខចិត្ត តែរឿង​និយាយ ជាមួយប្រជាពលរដ្ឋហើយ មិនបានធ្វើនេះ គឺខ្ញុំមិនព្រមចាញ់ទេ ខ្ញុំត្រូវធ្វើឲ្យបាន។ (...) ហ៊ុន សែន ហ៊ាននិយាយ គឺហ៊ានធ្វើ។ ខ្ញុំមិនបានមកបោកទេ ហើយខ្ញុំក៏មិនចេះបោក ហ៊ុន សែន គឺមិនចេះបោក។ ហ៊ុន សែន ប្រែមក គឺ “ត្រង់”។»

» សូមស្តាប់ការលើកឡើង របស់លោកនាយករដ្ឋមន្រ្តីដូចខាងក្រោម៖