Posts tagged as "Juan Manuel Marquez"

ប្រដាល់៖ ផាហ្គីអៅ យល់​ព្រម​ជា​ផ្លូវ​ការ នឹង​ឡើង​វ៉ៃ នៅម៉ាកាវ

ប្រដាល់៖ ផាហ្គីអៅ យល់​ព្រម​ជា​ផ្លូវ​ការ នឹង​ឡើង​វ៉ៃ នៅម៉ាកាវ

អ្នកប្រដាល់វីរបុរសរបស់ហ្វីលីពីន ម៉ែននី ផាហ្គីអៅ (Manny Pacquiao) នឹងត្រូវឡើងសង្វៀនប្រកួត ជាមួយអ្នកប្រដាល់ អាមេរិក ប្រេនដិន រីយ៉ូស (Brandon Rios) ក្នុងទីក្រុងម៉ាកាវ ប្រទេសចិន នាថ្ងៃទី២៤ ខែវិច្ឆិកាខាងមុខ។


អ្នកប្រដាល់វីរបុរសរបស់ហ្វីលីពីន ម៉ែននី ផាហ្គីអៅ។

អ្នកប្រដាល់អាស៊ីរូបនេះ បានបង្វែទៅចាប់អារម្មណ៏អាជីពជាអ្នកនយោបាយរបស់គាត់វិញ ចាប់តាំងពីវ៉ៃចាញ់ ចន ម៉ាញ៉ូអែល ម៉ាហ្គែស (Juan Manuel Marquez) កាលពីខែធ្នូរ ហើយក៏ជាការបរាជ័យជាបន្តបន្ទាប់របស់គាត់ដែរ។

មានអ្នកគាំទ្រមួយចំនួន ក៏បានលើកឡើងថា កីឡាករវ័យ ៣៤ឆ្នាំអាចនឹងចូលនិវត្តន៏ ប៉ុន្តែផ្ទុយទៅវិញ គាត់នឹងឡើងវ៉ៃនៅ ក្រៅទឹកដី នៃប្រទេសអាមេរិក ជាលើកដំបូង គិតចាប់ពី ឆ្នាំ២០០៦មក។

លោក ហ្វ្រេដឌី រ៉ច (Freddie Roach) [...]

ប្រដាល់៖ ម៉ាហ្គែស វៃ​ជា​មួយ ប្រេដឡេ មិន​មែន ផាហ្គីអាវ នោះ​ទេ

ប្រដាល់៖ ម៉ាហ្គែស វៃ​ជា​មួយ ប្រេដឡេ មិន​មែន ផាហ្គីអាវ នោះ​ទេ

អ្នកប្រដាល់ម៉ិចសិកូ ចនម៉ាញូអែល ម៉ាហ្គែស (Juan Manuel Marquez) និងអ្នកប្រដាល់មិនដែលចាញ់សញ្ជាតិអាមេរិក ធីម ប្រេដឡេ (Tim Bradley) ដែលអ្នកទាំង២ធ្លាប់បានឈ្នះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អ្នកប្រដាល់ហ្វីលីពីន ម៉ែនី ផាហ្គីអាវ (Manny Pacquiao) កាលពីឆ្នាំមុនដូចគ្នានោះ នឹងឡើងសង្វៀនប្រកួតគ្នា នាខែកញ្ញាខាងមុននេះ ក្នុងរដ្ឋ ឡូស អេនជេឡេស (Los Angeles)។ នេះជាសេចក្ដីរាយការណ៏ របស់កាសែតថែមស៏ (Times) ក្នុងថ្ងៃទី២៤ខែមេសា។


អ្នកប្រដាល់ ចនម៉ាញូអែល ម៉ាហ្គែស មកពីម៉ិចសិកូ។

អ្នករៀបចំកម្មវិធី លោក បប់ អារាំ (Bob Arum) បានប្រាប់ថា ម៉ាហ្គែស នឹងឡើងវៃជាមួយនឹង ប្រេដឡេ ក្នុងទីក្រុង ឡាស វីកាស (Las Vegas) នៅថ្ងៃទី១៤ ខែកញ្ញា [...]

អ្នក​ប្រដាល់ ផាកគីអៅ សន្យា​​​ត្រឡប់​​មក​​លើ​​សង្វៀន​​វិញ នៅ​​ខែ​​កញ្ញា

អ្នក​ប្រដាល់ ផាកគីអៅ សន្យា​​​ត្រឡប់​​មក​​លើ​​សង្វៀន​​វិញ នៅ​​ខែ​​កញ្ញា

អ្នកប្រដាល់ឆ្នើមរបស់អាស៊ី សញ្ជាតិហ្វីលីភីន ម៉ែនី ផាកគីអៅ (Manny Pacquiao) បាននិយាយថា គាត់នឹងត្រឡប់​មក​លើសង្វៀនវិញ នៅខែកញ្ញា ជាលើកដំបូង បន្ទាប់ពីគាត់វាយចាញ់កីឡាករ ចនម៉ាញ៉ូអែល ម៉ាគេស (Juan Manuel Marquez)។


អ្នកប្រដាល់ឆ្នើមសញ្ជាតិហ្វីលីភីន ម៉ែនី ផាកគីអៅ។

អតីតម្ចាស់ខ្សែក្រវ៉ាត់ពិភពលោក ដ័បបិលយូប៊ីអូ (WBO) រូបនេះ មានការឈឺចាប់យ៉ាងខ្លាំង បន្ទាប់ពីប្រកួតចាញ់កីឡាករ​ម៉ិកសិកូនៅក្នុងទឹកទី៦ ក្នុងរដ្ឋឡាសវីកាស កាលពីថ្ងៃទី៨ ខែធ្នូរ ឆ្នាំមុន ដែលធ្វើឲ្យគាត់បាត់បង់ខ្សែក្រវ៉ាត់ និងសន្លប់​នៅ​លើសង្វៀន។

កីឡាករវ័យ ៣៤ឆ្នាំ រូបនេះ មានសុខភាពមិនសូវជាល្អប៉ុន្មានទេ ហើយថ្មីៗនេះគាត់ត្រូវបានក្រុមវេជ្ជបណ្ឌិតរបស់ហ្វីលីភីន ជួយធ្វើការព្យាបាលផងដែរ។ អ្នកគាំទ្រជាច្រើន មានការព្រួយបារម្មណ៏ថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...