Posts tagged as "Brendan Rodgers"

អាសឺណល​ចុក​ឈាម ព្រោះ​ហង្ស​ក្រហម​ថា​​លក់ ល្វីស ស្វារែស ៥៥​លាន​ផោន​វិញ

អាសឺណល​ចុក​ឈាម ព្រោះ​ហង្ស​ក្រហម​ថា​​លក់ ល្វីស ស្វារែស ៥៥​លាន​ផោន​វិញ

ក្លិបហង្សក្រហមលីវើភូល (Liverpool) បានធ្វើឲ្យក្លិបកាំភ្លើងធំអាសឺណល (Arsenal) ចុកឈាមយ៉ាងខ្លាំង បន្ទាប់ពី​ពួកគេ​និយាយថា ពេលនេះពួកគេត្រូវការ ៥៥លានផោនវិញ សម្រាប់ខ្សែប្រយុទ្ធ ល្វីស ស្វារែស (Luis Suarez) ខណៈដែល​អាសឺណល ព្រមឲ្យ៤០លានផោនហើយ។


ល្វីស ស្វារ៉ែស កីឡាករខ្សែរប្រយុទ្ធរបស់ ក្រុមបាល់ទាត់លីវើភូល។

គួររំឮកថា កាលពីមុនក្លិបលីវើភូល បានប្រកាសថា ពួកគេនឹងយល់ព្រមលក់ស្វារែស បើក្រុមណាមួយ ហ៊ានឲ្យតម្លៃ៤០​លានផោន។ ប៉ុន្តែកន្លងមក ក្លិបអាសឺណល បានដេញថ្លៃ២ដងហើយ ពោលគឺ ៣៥លានផោន (បដិសេធ), ៣៧,៥លាន​ផោន (បដិសេធ) ហើយកាលពីយប់មិញ គ្រូបង្វឹកអាសឺណល លោកអាសិង វិងហ្គឺ (Arsene Wenger) បានសម្រេចចិត្ត​ឲ្យ​៤០ផោនពេញ ប៉ុន្តែក្លិបលីវើភូល បែរជាប្តូរចិត្តវិញថា ពេលនេះពួកគេត្រូវការ ៥៥លានផោន។

[...]
ប្រធាន​ក្រុម​លីវើភូល ស្តេវិន ចឺរ៉ាដ បន្ត​កិច្ច​សន្យា​២​ឆ្នាំ​ទៀត

ប្រធាន​ក្រុម​លីវើភូល ស្តេវិន ចឺរ៉ាដ បន្ត​កិច្ច​សន្យា​២​ឆ្នាំ​ទៀត

ប្រធានក្រុមហង្សក្រហមលីវើភូល (Liverpool) និងជាប្រធានក្រុមតោកំណាច ជម្រើសជាតិអង់គ្លេសផង កីឡាករ ស្តេវិន ចឺរ៉ាដ (Steven Gerrard) បានចុះកិច្ចសន្យា២ឆ្នាំទៀតនៅក្នុងកីឡាដ្ឋានអេនហ្វៀល (Anfield) ដែលនឹងបញ្ចប់នៅឆ្នាំ២០១៥។


កីឡាករ ស្តេវិន ចឺរ៉ាដ បញ្ចេញក្បាច់សប្បាយរីករាយ នៅពេលខ្លួនបានជ័យជំនះ។ (រូបថត Reuters)

កិច្ចសន្យាចាស់របស់ខ្សែបម្រើវ័យ៣៣ឆ្នាំរូបនេះ បានបញ្ចប់កាលពីចុងរដូវកាលមុន ប៉ុន្តែលោកគ្រូបង្វឹក ប្រេនដិន រ៉ដចឺ (Brendan Rodgers) នៅតែចាត់ទុកកីឡាកររូបនេះ ជាកីឡាករដ៏សំខាន់បំផុតរបស់ក្រុម និងឲ្យគាត់បន្តជួយក្រុម២ឆ្នាំទៀត មុនពេលដែលគាត់ត្រូវចូលនិវត្តន៏។

ការបន្តកិច្ចសន្យាថ្មីនេះ មានន័យថាចឺរ៉ាដ នឹងបញ្ចប់អាជីពនៅក្នុងក្លិបលីវើភូល ហើយមានន័យថា [...]

ស្ស៊ាប៊ី អាឡុនសូ៖ លីវើភូល នឹង​រីក​ចំរើន​ថែម​ទៀត

ស្ស៊ាប៊ី អាឡុនសូ៖ លីវើភូល នឹង​រីក​ចំរើន​ថែម​ទៀត

ខ្សែបម្រើ ស្ស៊ាប៊ី អាឡុនសូ (Xabi Alonso) របស់ក្រុមរៀលម៉ាឌ្រីដ (Real Madrid) មានការជឿជាក់យ៉ាងមុតមាំថា គ្រូ​បង្វឹក​ក្រុមលីវើភូល (Liverpool) លោក ប្រេនដិន រ៉ដចឺ (Brendan Rodgers) កំពុងតែដឹកនាំក្រុមទៅរកទិសដៅមួយ ដ៏ត្រឹមត្រូវ។


កីឡាករបាល់ទាត់ ខ្សែបម្រើ ស្ស៊ាប៊ី អាឡុនសូ របស់ក្រុមរៀលម៉ាឌ្រីដ នៅក្នុងសន្និសិតកាសែត។ (រូបថត sbd.uz)

កាលពីរដូវកាលមុន ទោះបីជាក្រុមលីវើភូលធ្វើបានល្អនៅចុងរដូវកាល និងធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងណាក៏ដោយ ក៏​ក្រុមមួយនេះបានបញ្ចប់ចំណាត់ថ្នាក់ត្រឹមលេខ៧តែប៉ុណ្ណោះ ដែលធ្វើឲ្យក្រុមម្ចាស់ជើងឯកឆែមពានលីក (Champions League) ៥សម័យកាលរបស់ប្រទេសអង់គ្លេសមួយនេះ បាត់បង់កៅក្នុងក្របខ័ណ្ឌអ៊ឺរ៉ុបទាំងអស់ នៅរដូវកាលថ្មី។

អាឡុនសូ ដែលជាកីឡាករសំណព្វចិត្តមួយរូប [...]

បាល់ទាត់អង់គ្លេស៖ រ៉ដចឺ ចង់​​យក​កីឡាករ ៣​ឬ​៤​រូប​ទៀ​ត​នៅ​រដូវ​ក្តៅ

បាល់ទាត់អង់គ្លេស៖ រ៉ដចឺ ចង់​​យក​កីឡាករ ៣​ឬ​៤​រូប​ទៀ​ត​នៅ​រដូវ​ក្តៅ

កាសែតដៀលី មីរ័រ (Daily Mirror) បានឲ្យដឹងថា គ្រូបង្វឹករបស់ក្រុមលីវើភូល (Liverpool) លោកប្រេដិន រ៉ដចឺ (Brendan Rodgers) មានបំណងនាំយកកីឡាករ ៣ឬ៤រូបទៀតនៅរដូវក្តៅនេះ ដើម្បីមកប្រកួតប្រជែងយកដំណែងឆែមពានលីក (Champions League) មកវិញសំរាប់ក្រុម។ ប៉ុន្តែគាត់បន្ថែមថា កីឡាករទាំងនោះជាកីឡាករដែលមានសមត្ថភាព មិនមែន យកតែបរិមាណនោះទេ។


លោក ប្រេដិន រ៉ដចឺ គ្រូបង្វឹកក្រុមបាល់ទាត់លីវើភូល។

លីវើភូល បានទិញយកខ្សែប្រយុទ្ធអង់គ្លេស ដែលលេងឲ្យក្រុម ឆែលស៊ី (Chelsea) ដានីញ៉ែល ស្ទឺរិជ (Daniel Sturridge) និងខ្សែបម្រើប្រេស៊ីលរបស់ក្រុម អ៊ីនធឺ (Inter) ហ្វីលីប ខូធីញ៉ូ (Philippe Coutinho) កាលពីខែមករាកន្លងទៅ។ កីឡាករ​ដែលទើបតែទិញមកថ្មីទាំង២រូបនេះ បានជួយឲ្យក្រុមរបស់លោក រ៉ដចឺ មានទម្រង់លេងយ៉ាងល្អ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...