Posts tagged as "Galatasaray"

រៀលម៉ាឌ្រីដ និង​ដតម័ន ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ឆែម​ពាន​លីក

រៀលម៉ាឌ្រីដ និង​ដតម័ន ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ឆែម​ពាន​លីក

ក្រុមអធិរាជស រៀលម៉ាឌ្រីដ (Real Madrid) បានធ្វើដំណើរទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃពានរង្វាន់ឆែមពានលីក (Champions League) ជាបន្តទៀត ទោះបីជាប្រកួតចាញ់ក្រុមហ្គាឡាតាសារៃ (Galatasaray) ដោយលទ្ធផល ៣-២ កាលពីយប់ថ្ងៃអង្គារ៏ក៏ដោយ។ គ្រាប់បាល់របស់កីឡាករ គ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo) នៅពេលចាប់ផ្តើម និងនៅចុងម៉ោង បានជួយឲ្យក្រុម ដែលមកពីប្រទេសអេស្ប៉ាញមួយនេះ យកឈ្នះទាំង២ជើង ដោយលទ្ធផល ៥-៣។


គ្រីស្ទែណូ រ៉ូណាល់ដូ និងក្រុមរបស់ខ្លួន សប្បាយពេលបានទាត់បញ្ចូលទី ក្រុមគូរប្រជែង។

រៀលម៉ាឌ្រីដ ហាក់ដូចជាមានអារម្មណ៏កក់ក្តៅ បន្ទាប់ពីកីឡាករ គ្រីស្ទែណូ រ៉ូណាល់ដូ រកគ្រាប់បាល់បាន នៅនាទី ទី៧ ដែលជាគ្រាប់បាល់ទី១០ របស់គាត់ក្នុងក្របខ័ណ្ឌអ៊ឺរ៉ុបមួយនេះ។ កីឡាករឆ្នើមរូបនេះ ធ្វើបានយ៉ាងល្អ [...]

រៀលម៉ាឌ្រីដ សង្ឃឹម​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ឆែមពានលីក

រៀលម៉ាឌ្រីដ សង្ឃឹម​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ឆែមពានលីក

ក្រុមអធិរាជស រៀលម៉ាឌ្រីដ (Real Madrid) មានជំនឿចិត្តយ៉ាងមុតមាំថា នឹងបានទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឆែមពានលីក (Champions League) លើកទី២៤ របស់ខ្លួន បន្ទាប់ពីបានយកឈ្នះក្រុម កាឡាតាសារ៉ាយ (Galatasaray) ដោយលទ្ធផល ៣-០ ក្នុងការប្រកួតជើងទី១ វគ្គ១ភាគ៤ ផ្តាច់ព្រ័ត្រ កាលពីយប់មិញ។


ក្បាច់ពិសេសរបស់កីឡាករ គ្រីស្ទែណូ រ៉ូណាល់ដូ។

កីឡាករ គ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo) នៅតែបន្តការរកគ្រាប់បាល់របស់ខ្លួន។ ការប្រកួតទើបតែបាន ៩នាទី​ប៉ុណ្ណោះ កីឡាកររូបនេះ អាចរកគ្រាប់បាល់បានសម្រេច ឲ្យក្រុមរៀលម៉ាឌ្រីដ នាំមុខមុន ក្នុងការប្រកួតនាកីឡាដ្ឋាន សានទីអឺកូ បាណឺប៊ូ (Santiago Bernabeu)។ វាជាគ្រាប់បាល់ទី៩ របស់កីឡាករជម្រើសជាតិព័រទុយហ្គាល់រូបនេះ ក្នុងការ​ប្រកួត ៩លើក។

[...]
បាសេឡូណា និង​កាឡាតាសារ៉ាយ ​ទៅ​​១​ភាគ​៨​ផ្តាច់​ព្រ័ត្រ​ឆែមពានលីក

បាសេឡូណា និង​កាឡាតាសារ៉ាយ ​ទៅ​​១​ភាគ​៨​ផ្តាច់​ព្រ័ត្រ​ឆែមពានលីក

ក្រុមបាល់ទាត់ បាសេឡូណា (Barcelona) ធ្វើបានយ៉ាងអស្ចារ្យក្នុងការប្រកួតជើងទី២របស់ពួកគេ ដោយបានបំបាក់ក្រុម អេស៊ី មីឡាន (AC Milan) ហើយអាចបន្តដំណើរទៅកាន់វគ្គ១ភាគ៨ នៃពានរង្វាន់ឆែមពានលីក (Champions League) ជាបន្តទៀត។


កីឡាករ លីយ៉ូនែល ម៉េស្សី នៅក្រោយពេលទាត់ចូលទីរួច។

ក្រុមកំពូលរបស់ប្រទេសអេស្ប៉ាញមួយនេះ បានចាញ់ក្រុម អេស៊ី មីឡាន របស់ប្រទេសអ៊ីតាលី ដោយលទ្ធផល ២-០ ក្នុង​ការប្រកួតជើងទី១។ ប៉ុន្តែនៅជើងទី២ កីឡាករ លីយ៉ូណែល ម៉េស៊ី (Lionel Messi) ធ្វើបានយ៉ាងល្អ ដោយរកគ្រាប់បាល់​បញ្ចូលទីបានចំនួន ២គ្រាប់ នៅនាទី៥ និងនាទី៤០ នៃពាក់កណ្ដាលម៉ោងទី១។

នៅពាក់កណ្ដាលម៉ោងទី២ នៃការប្រកួតកីឡាករ ដេវ៉ីដ វីឡា (David Villa) បានទាត់បញ្ចូលបន្ថែម១គ្រាប់ទៀត នៅនាទី​៥៥ និង​គ្រាប់បាល់ទី៤ ដែលទាត់ដោយកីឡាករ ចូឌី [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...