Posts tagged as "Valencia"

លីវើភូល ខ្ចី​ជើង​«ស៊ីសសូខូ» ពី​ក្រុម​វ៉ាឡិនស្សៀ ១​រដូវ​កាល

លីវើភូល ខ្ចី​ជើង​«ស៊ីសសូខូ» ពី​ក្រុម​វ៉ាឡិនស្សៀ ១​រដូវ​កាល

ក្រុមលីវើភូល (Liverpool) បានចុះកិច្ចសន្យាជាផ្លូវការរួចរាល់អស់ហើយ ក្នុងការខ្ចីជើងនាំយកខ្សែការពារស្លាបឆ្វេង អាលី ស៊ីសូខូ (Aly Cissokho) ក្នុងរយះពេល១រដូវកាល មកពីក្រុមអេស្ប៉ាញ វ៉ាឡិនស្សៀ (Valencia)។


កីឡាករខ្សែការពារ អាលី ស៊ីសូខូ ពេលនៅទាត់ឲ្យក្រុមអេស្ប៉ាញ វ៉ាឡិនស្សៀ។ (រូបថត Getty)

កីឡាករអន្តរជាតិបារាំង ស៊ីសូខូ ជាកីឡាករចំណូលថ្មីទី៥ហើយ ដែលក្រុមហង្សក្រហមទិញចូល នៅក្នុងរដូវកាលថ្មីនេះ ហើយគាត់នឹងមកប្រកួតប្រជែងជាមួយនឹងកីឡាករ ជូសេ អេនរ៉ិក (Jose Enrique) ដើម្បីយកដំណែងជា​កីឡាករជម្រើស​ដំបូង។

ស៊ីសូខូ បានប្រាប់ដល់គេហទំព័ររបស់ក្លិបលីវើភូលថា៖ «ខ្ញុំសប្បាយរីករាយខ្លាំងណាស់ ដែលបានមកកាន់ទីនេះ។ ខ្ញុំគិត​ថា យើងមានក្រុមដ៏អស្ចារ្យមួយ [...]

ក្រុម​វ៉ាឡិនសៀ ចង់​បាន​តូរែស ទៅ​ជំនួស​សូលដាដូ

ក្រុម​វ៉ាឡិនសៀ ចង់​បាន​តូរែស ទៅ​ជំនួស​សូលដាដូ

ក្រុមវ៉ាឡិនសៀ (Valencia) របស់អេស្ប៉ាញ កំពុងតែរៀបគម្រោង ដើម្បីដេញថ្លៃខ្សែប្រយុទ្ធក្រុម ឆែលស៊ី (Chelsea) ហ្វឺណាន់ដូ តូរែស (Fernando Torres) ខណៈដែលខ្សែប្រយុទ្ធបង្គោលរបស់ខ្លួន រ៉ូបឺតូ សូលដាដូ (Roberto Soldado) បានខិតជិតដល់ការផ្ទេរចេញ ទៅកីឡាដ្ឋានវាយហាតឡែន (White Hart Lane) របស់ក្រុមទតិនហេម (Tottenham) ជាផ្លូវការ។


កីឡាករ ហ្វឺណាន់ដូ តូរ៉ែស ជាមួយនឹងរបាំងមុខរបស់គាត់។

គ្រូបង្វឹកក្រុមវ៉ាឡិនសៀ លោកមីរ៉ូស្លាវ ឌីជូគិក (Miroslav Djukic) បាននិយាយថា គាត់ត្រូវការខ្សែប្រយុទ្ធជួរមុខ ឲ្យបានមុនខ្សែប្រយុទ្ធ សូលដាដូ ចាកចេញពីក្លិប ទៅកាន់ទីក្រុងឡុងដ៏។ ហើយគាត់បានលើកឡើងថា គាត់នឹងលួងលោម ដើម្បីយកខ្សែប្រយុទ្ធ ហ្វឺណាន់ដូ តូរែស មកកាន់ប្រទេសអេស្ប៉ាញវិញ។

កាសែតអេស្ប៉ាញ ស៊ុបព័រដេផត [...]

បាល់ទាត់៖ លោកអេនសេឡូទី សរសើរ​ដល់​កីឡាករ​ក្រុម​ប៉ារីស

បាល់ទាត់៖ លោកអេនសេឡូទី សរសើរ​ដល់​កីឡាករ​ក្រុម​ប៉ារីស

គ្រូបង្វឹកក្រុមប៉ារីសហ្សិនជឺម៉ែន (Paris Saint-Germain) លោក កាឡូ អេនសេឡូទី (Carlo Ancelotti) បានសរសើរដល់​កីឡាកររបស់គាត់ទាំងអស់ បន្ទាប់ពីបានយកឈ្នះក្រុមវ៉ាឡិនស្ស៊ែ (Valencia)។ ហើយក្រុមមួយនេះបានបន្តដំណើរ​ទៅ​កាន់វគ្គ ១ភាគ៨ ផ្តាច់ព្រ័ត្រនៃពានរង្វាន់ ឆែមពានលីក (Champions League) ជាលើកដំបូងក្នុងរយះពេល ១៨ឆ្នាំ។


កីឡាករដាវិដ ប៊េកខេម ក្នុងក្រុមបាល់ទាត់នៃទីក្រុងប៉ារីសប្រទេសបារាំង។

ការនាំមុខ ២-១ ក្នុងជើងទី១ នៃវគ្គ ១៦ក្រុម បានធ្វើឲ្យក្រុមប៉ារីសជួបនឹងគ្រោះថ្នាក់ បន្ទាប់ពីកីឡាករ ចូណាស់ (Jonas) បានស៊ុតបាល់បញ្ចូលទីគ្រាប់ទី១ ឲ្យក្រុមវ៉ាឡិនស្ស៊ែ ក្នុងការប្រកួតវគ្គទី២ នៃជើងទី២។

ទោះបីជាយ៉ាងណាក៏ដោយ កីឡាករ អ៊ីស៊ីខ្វែល ឡាវែស៊ី (Ezequiel Lavezzi) [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...