Posts tagged as "Tottenham"

ឆែលស៊ី ចង់​ឆ្មក់​យក «វីលែន» ពី​កណ្តាប់​ដៃ​ក្រុម​ស្ពឺ

ឆែលស៊ី ចង់​ឆ្មក់​យក «វីលែន» ពី​កណ្តាប់​ដៃ​ក្រុម​ស្ពឺ

ក្លិបតោខៀវ ឆែលស៊ី (Chelsea) បានចូលរួមប្រជែងដេញថ្លៃយកកីឡាករខ្សែបម្រើ វីលែន (Willian) ដែរ បើទោះបីជា​កីឡាករ​អន្តរជាតិប្រេស៊ីល បានឈានដល់ដំណាក់កាលពិនិត្យសុខភាព ផ្ទេរទៅកាន់ក្រុមទតិនហេម ហតស្ពឺ (Tottenham Hotspur) ក្នុងតម្លៃ ៣០លានផោនហើយក៏ដោយ។


កីឡាករ វីលែន ខ្សែបម្រើអន្តរជាតិសញ្ជាតិប្រេស៊ីល។ (រូបថត Reuters)

ក្លិបស្ពឺ សង្ឃឹមថានឹងអាចទិញយកកីឡាករវ័យ២៥ឆ្នាំរូបនេះ ឲ្យបានចប់រួចរាល់ ប៉ុន្តែពេលនេះពួកគេត្រូវ​ប្រកួតប្រជែង​ជាមួយនឹងក្លិបមកពីទីក្រុងឡុងដ៏មួយទៀត ដែលមានកៅអីលេងនៅក្របខ័ណ្ឌឆែមពានលីក (Champions League) ឆែលស៊ី។

គួររំឮកថា ខ្សែបម្រើក្រុម អេនស្ស៊ី ម៉ាខាចកាឡា (Anzhi Makhachkala) ត្រូវបានក្រុមហង្សក្រហម លីវើភូល (Liverpool) ចាប់អារម្មណ៏មុនគេ [...]

រៀលម៉ាឌ្រីដ ដាក់​លក់​អាវ​លេខ​១១ របស់​ប៊េល មុន​ប្រកាស​ផ្លូវ​ការ

រៀលម៉ាឌ្រីដ ដាក់​លក់​អាវ​លេខ​១១ របស់​ប៊េល មុន​ប្រកាស​ផ្លូវ​ការ

ក្លិបអធិរាជស រៀលម៉ាឌ្រីដ (Real Madrid) បានតាំងបង្ហាញលក់នូវអាវលេខ១១ ដែលមានឈ្មោះខ្សែបម្រើ​ស្លាប​ជម្រើស​ជាតិអង់គ្លេសខាងលិច ហ្គារែត ប៊េល (Gareth Bale) កាលពីថ្ងៃព្រហស្បតិ៏ ខណៈការទិញក្នុងតម្លៃកំណត់ត្រាពិភពលោក សម្រាប់កីឡាករក្រុមទតិនហេម (Tottenham) រូបនេះ បានឈានជិតដល់ដំណាក់កាលបញ្ចប់រួចរាល់ហើយ។


កីឡាករ ហ្គារែត ប៊េល ពេលនៅទាត់ឲ្យក្រុមទតិនហេម។

ការចចារគ្នា រវាងក្លិបយក្សរបស់អេស្ប៉ាញ និងក្លិបបច្ចុប្បន្នរបស់ប៊េល ទតិនហេម ហតស្ពឺ (Tottenham Hotspur) សម្រាប់​ការផ្ទេរដ៏ធំនេះ ត្រូវបានគេជឿថានឹងអាចឈានដល់ដំណាក់ការមួយព្រមព្រៀងគ្នា។ ប៉ុន្តែទោះជាយ៉ាងណា កីឡាករវ័យ​២៤ឆ្នាំ មិនទាន់ធ្វើដំណើរទៅកាន់កីឡាដ្ឋាន បឺណាប៊ូ (Bernabeu) នៅឡើយទេ។

ប្រភពពត៌មានដ៏ធំមកពីទីក្រុងម៉ាឌ្រីដ ម៉ាកា (Marca) និង [...]

លីវើភូល ត្រៀម​៣០​លាន​ផោន ដើម្បី​ទិញ​កីឡាករ​ប្រេស៊ីល វីលែន

លីវើភូល ត្រៀម​៣០​លាន​ផោន ដើម្បី​ទិញ​កីឡាករ​ប្រេស៊ីល វីលែន

ក្រុមហង្សក្រហម លីវើភូល (Liverpool) កំពុងតែត្រៀមខ្លួនប្រជែងយកឈ្នះក្រុម ទតិនហេម (Tottenham) និងក្រុម ម៉ែនឆេស្ទើ យូណៃធីត (Manchester United) ក្នុងការទិញខ្សែបម្រើអន្តរជាតិប្រេស៊ីល វីលែន (Willian) តម្លៃ ៣០លាន​ផោន។


កីឡាករ វីលែន ខ្សែបម្រើអន្តរជាតិសញ្ជាតិប្រេស៊ីល។ (រូបថត Reuters)

ក្លិបលីវើភូល និងក្លិបទតិនហេម សុទ្ធតែបានចូលទៅចរចារជាមួយនឹងខ្សែបម្រើ វីលែន របស់ក្រុម អេនស្សី ម៉ាខាចកាឡា (Anzhi Makhachkala) ដូចគ្នា ប៉ុន្តែកីឡាករវ័យ២៥ឆ្នាំ ហាក់ដូចជាមានទំនោរចង់ផ្ទេរទៅកាន់កីឡាដ្ឋាន អេនហ្វៀល (Anfield) របស់ក្រុមហង្សក្រហមជាង។

បើលីវើភូល អាចទិញបានខ្សែបម្រើឆ្នើមពូកែញ៉ាក់រូបនេះ វីលែននឹងក្លាយជាកីឡាករថ្លៃជាងគេបំផុតលំដាប់ទី២ នៅក្នុង​ប្រវត្តិសាស្ត្រក្លិប [...]

នាយកក្លិបទតិនហេម៖ យើង​មិន​អាច​បង្ខំ​ ហ្គារែត ប៊េល នៅ​លេង​បន្ត​ទេ

នាយកក្លិបទតិនហេម៖ យើង​មិន​អាច​បង្ខំ​ ហ្គារែត ប៊េល នៅ​លេង​បន្ត​ទេ

នាយកក្លិបបាល់ទាត់អង់គ្លេស ទតិនហេម (Tottenham) លោក សឺឃេត មីលស៏ (Sir Keith Mills) បាននិយាយថា ពួក​គាត់មិនអាចរារាំងកីឡាករ ហ្គារែត ប៊េល (Gareth Bale) មិនឲ្យចាកចេញពីក្លិប ទៅកាន់ក្រុមរៀលម៉ាឌ្រីដ (Real Madrid) នោះទេ។


កីឡាករ ហ្គារែត ប៊េល ពេលនៅទាត់ឲ្យក្រុមទតិនហេម។

បុរសវ័យ៦៣ឆ្នាំ មិនអាចទ្រាំបាននឹងសម្ពាធនានា ដោយសារតែបង្ខំប៊េល ឲ្យនៅបន្តនៅក្នុងកីឡាដ្ឋាន វាយហាតឡែន (White Hart Lane) បានឡើយ។

ក្លិបអធិរាជស រៀលម៉ាឌ្រីដ បានចាប់ផ្តើមដេញថ្លៃជាផ្លូវការ ៨៥លានផោន សម្រាប់ខ្សែបម្រើស្លាបសញ្ជាតិវ៊ែល។ ប៉ុន្តែ​ទោះជាយ៉ាងណា ក្រុមទតិនហេមកំពុងតែព្យាយាមបដិសេធ ព្រោះចង់ឲ្យ ហ្គារែត ប៊េល នៅជួយក្លិប១រដូវកាលទៀត។

លោកមីលស៏ បានប្រាប់ដល់កាសែតអង់គ្លេស អេវិណីងស្តែនដាដ (Evening Standard) ថា៖ [...]

បំបែក​ឯកត្តកម្ម​៖ រៀល​ម៉ាឌ្រីដ ដេញ​ថ្លៃ​៨៥​លាន​ផោន​សម្រាប់ ហ្គារែត ប៊េល

បំបែក​ឯកត្តកម្ម​៖ រៀល​ម៉ាឌ្រីដ ដេញ​ថ្លៃ​៨៥​លាន​ផោន​សម្រាប់ ហ្គារែត ប៊េល

កាសែតស្កាយស្ពត (Sky Sports) បានរាយការណ៏ថា ក្លិបរៀលម៉ាឌ្រីដ (Real Madrid) បានធ្វើការដេញថ្លៃមួយ ក្នុងតម្លៃ​បំបែក​កំណត់ត្រាពិភពលោក ៨៥លានផោន សម្រាប់ខ្សែបម្រើប្រយុទ្ធក្រុមទតិនហេម (Tottenham) ហ្គារែត ប៊េល (Gareth Bale)។ ហើយការដេញថ្លៃនេះ គ្មានការដោះដូរកីឡាកររៀលម៉ាឌ្រីដ រូបណាមួយនោះទេ ពោលគឺជាកញ្ចប់ ទឹក​ប្រាក់សុទ្ធសាធ។


កីឡាករ ហ្គារែត ប៊េល ពេលនៅទាត់ឲ្យក្រុមទតិនហេម។

ម្ចាស់ក្លិបទតិនហេម បច្ចុប្បន្នកំពុងតែនៅក្នុងទីក្រុងម៉ៃអាមី (Miami) ហើយគាត់បានប្រាប់មកពីចម្ងាយថា កីឡាករ​អន្តរជាតិវ៊ែល របស់គាត់ មិនមែនសម្រាប់លក់នោះទេ ហើយគាត់ក៏ពុំផ្លាស់ប្តូរចិត្តនោះដែរ។

រីឯប៊េល នៅតែរក្សារភាពស្ងៀមស្ងាត់ជាបន្ត ដោយគាត់ពុំដែលនិយាយជាសាធារណៈថា គាត់ចង់ចេញ ឬក៏ចង់នៅ​បន្ត​នោះទេ។ ក្រុមទតិនហេម [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...