Posts tagged as "Boxe"

«ប្រដាល់​ប្រចាំ​សតវត្សន៍»​៖ នាយ​កុយ ឌឺ​ដាក់ ផ្លយ! (vdo)

ជាកម្មវិធីប្រដាល់ ដែលរៀបចំឡើង ដោយទូរទស្សន៍បាយ័ន្ដ ក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៥ម្សិល​ម៉ិញនេះ។ ប៉ុន្តែដើម្បីជាចំណីអារម្មណ៍ សម្រាប់ទស្សនិកជន ឲ្យកាន់តែមានភាព សប្បាយរីករាយនោះ ស្ថានីយទូរទស្សន៍ បានបង្កើតឈុតឆាកខ្លី មួយសម្ដែងដោយនាយកុយ និងនាយចេក ដើម្បីរំលឹកពីការប្រកួត «ប្រដាល់ប្រចាំសតវត្សន៍» រវាង កីឡាករហ្វីលីពីន ម៉ានី ផាគីអៅ និងកីឡាករអាមេរិក ផ្លយ ម៉ាយវេដ័រ កាលពីយប់ថ្ងៃទី២ ខែឧសភាកន្លងមកនេះ។

នៅក្នុងឈុតឆាក គេឃើញលោក ជួន ជី ហៅនាយកុយ ទំនងជាដើរតួ ជាកីឡាករអាមេរិក ផ្លយ ម៉ាយវេដ័រ រីឯតារាកំប្លែង​មួយរូបទៀត គឺនាយ ចេក ដែលមានគូរមុគូរមាត់ផងនោះ ទំនងជាដើរតួ ជាកីឡាករហ្វីលីពី ម៉ានី ផាគីអៅ។ ក្នុងជំនាញជា​តារាកំប្លែង ដ៏ល្បីឈ្មោះផងនោះ អ្នកទាំងពីរបានធ្វើឲ្យទស្សនិកជន ពេញទាំងសាលប្រកួត ផ្ទុះសំណើច និងធ្វើឲ្យភ្លេចពី​ការ​ប្រកួត «ប្រដាល់ប្រចាំសតវត្សន៍» តែវាគឺជា «ការចំអកប្រចាំសតវត្សន៍» [...]

កីឡា​ប្រដាល់​ ដែល​អាក្រក់​ជាង​គេ ក្នុង​លោក! (vdo)

នៅក្នុងការប្រកួត TFC លើកនេះ ជាការប្រដាល់ចំបាប់ ជាប្រវត្តិសាស្ត្រ រវាងក្រុមពីរ៖ ក្រុមមួយ មកពីប្រទេសប៉ូឡូញ ហៅកាត់ថា Psycho Fans និងក្រុមមកពីប្រទេសស៊ុយអែត ហៅកាត់ថា Wisemen។

ដើម្បីអាចប្រកាសថា ជាអ្នកឈ្នះ លុះត្រាតែនៅក្នុងក្រុមណាមួយ មានកីឡាករម្នាក់នៅឈរបាន ខណៈកីឡាករម្ខាងទៀត ត្រូវបានផ្ដួលឲ្យដេកទាំងអស់។

ប៉ុន្តែបើសិនជាប្រិយមិត្ត មើលឃើញថាកីឡាចំបាប់នេះ វាអាក្រក់ជាងអ្វីទាំងអស់នោះ តែនៅមានកីឡាមួយទៀត ដែលអាក្រក់ជាងនេះ ទៅទៀត ហៅថា Hip Show នៅក្នុងប្រទេសរ៉ូស្សី។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នឹងយក Hip Show មកបង្ហាញ នៅក្នុងអត្ថបទផ្សាយលើកក្រោយ៕

វីដេអូផ្សេងទៀត ពីប្រដាល់ចម្លែកនេះ៖

ផាគីអៅ បាន​​វះ​កាត់​​ស្មារ​​របស់​​ខ្លួន ដោយ​​ជោគ​​ជ័យ

ផាគីអៅ បាន​​វះ​កាត់​​ស្មារ​​របស់​​ខ្លួន ដោយ​​ជោគ​​ជ័យ

បើតាមស្ថានីយទូរទស្សន៍ «ABS-CB News» បានឲ្យដឹងថា ការវះកាត់ដែលធ្វើ នៅក្នុងមន្ទីរពេទ្យក្រុង ឡូសអេនជឺឡេស បានប្រព្រឹត្តិទៅ អស់រយៈពេល២ម៉ោង ហើយបានធ្វើឲ្យកីឡាករ ពន្យាពេល ក្នុងការត្រឡប់ទៅមាតុប្រទេសវិញ ដែល​ត្រូវ​បាន​គ្រោង សម្រាប់ថ្ងៃសុក្រស្អែក។ របួសនៅត្រង់ស្មារនេះ បានរើឡើងខ្លាំង នៅពេលដែលកីឡាករជាតិហ្វីលីពីន បាន​ប្រកួត​ជាមួយ ម៉ាយ​វេដ័រ បានដល់ទឹកទី៣ កាលពីយប់ថ្ងៃសៅរ៍ ទី២ ខែឧសភាពកន្លងមកនេះ ហើយដែលជាមូលហេតុ​មួយ ដែល​ធ្វើ​ឲ្យ​កីឡាករ ផាគីអៅ មិនអាចវ៉ៃចេញ ឲ្យបានច្រើន និងមានប្រសិទ្ធិភាព។

របួសនៅត្រង់ស្មារនេះ បានកើតឡើង ក្នុងពេលហ្វឹកហាត់ កាលពីបីសប្ដាហ៍ មុននការប្រកួត។ ប៉ុន្តែរឿងហេតុនេះ មិនមាន​នរណាដឹងទេ រហូតដល់ប៉ុន្មានម៉ោងមុន ការប្រកួត កីឡាករហ្វីលីពីន បានសុំទៅ គណកម្មការរៀបចំការប្រកួត ហៅជា​ភាសា​អង់គ្លេសថា Nevada Athletic Commission ដើម្បីចាក់ថ្នាំបំបាត់ការឈឺចាប់។ ប៉ុន្តែនៅពេលនោះ [...]

សង្ខេប​ប្រដាល់​ប្រចាំ​សតវត្សន៍​ឡើង​វិញ ដោយ​រូបភាព... ចំអក

សង្ខេប​ប្រដាល់​ប្រចាំ​សតវត្សន៍​ឡើង​វិញ ដោយ​រូបភាព... ចំអក

ការប្រកួត«ប្រដាល់ប្រចាំសតវត្សន៍» រវាង កីឡាករហ្វីលីពីន ម៉ានី ផាគីអៅ (Manny Pacquiao) និងកីឡាករអាមេរិក ផ្លាយ ម៉ាយវេដ័រ (Floyd Mayweather) បានបញ្ចប់ទៅ ដោយធ្វើឲ្យមនុស្សជាច្រើន បានខកចិត្ត។ នៅលើបណ្ដាញសង្គម រូបភាព​ជាច្រើន ត្រូវបានបង្ហោះ ដើម្បីប្រៀបធៀប កីឡាករទាំងពីរ ទៅនឹងករណីគួរឲ្យចង់សើច និងខ្លះទៀត បានចំអកយ៉ាងជូរចត់ ទៅកីឡាករអាមេរិក។

សូមទស្សនារូបភាពទាំងនោះ ដូចតទៅ៖

អាមេរិកាំង​២នាក់​ប្ដឹង ផាគីអៅ ទៅ​តុលាការ ទារ​«៥លាន»​ដុល្លា

អាមេរិកាំង​២នាក់​ប្ដឹង ផាគីអៅ ទៅ​តុលាការ ទារ​«៥លាន»​ដុល្លា

ការប្រកួត«ប្រដាល់ប្រចាំសតវត្សន៍» រវាងកីឡាករហ្វីលីពីន ម៉ានី ផាគីអៅ និងកីឡាករអាមេរិក ផ្លយ ម៉ាយវេដ័រ បានបង្ក​ឲ្យ​មានការខកចិត្ត ទៅដល់អ្នកតាមដាន វិស័យកីឡាប្រដាល់នេះ ជាច្រើននាក់។ ពីក្នុងចំណោមនោះ មានមនុស្សមួយចំនួន បានសម្រេចចិត្ត ទៅឆ្ងាយជាងអ្វី ដែលគ្រាន់តែជាការតាមដាន។ ពលរដ្ឋអាមេរិកាំងពីររូប បានដាក់ពាក្យបណ្ដឹង នៅថ្ងៃ​អង្គារទី៥ ខែឧសភា ប្ដឹងទៅតុលាការ ទាមទារ ៥លានដុល្លា ពីកីឡាករហ្វីលីពី ផាគីអៅ ក្នុងបទចោទប្រកាន់កីឡាកររូបនេះ ថាបានលាក់របួសស្មាររបស់ខ្លួន នៅមុខជំនួបប្រកួត កាលពីយប់ថ្ងៃសៅរ៍សប្ដាហ៍មុន។

ប៉ុន្តែពាក្យបណ្ដឹង ដែលដាក់នៅក្នុង តុលាការក្រុង ឡាស វេហ្គាស នេះ មិនបានប្ដឹងតែកីឡាករតែម្នាក់នោះទេ តែបានប្ដឹង​អ្នកចាត់ការទូទៅ របស់កីឡាករ លោក ម៉ៃឃើល កូន្ស៍ (Michael Koncz) ក្រុមហ៊ុនរៀបចំប្រកួតប្រដាល់ឈ្មោះ ថប រ៉េន (Top Rank) ដែលរួមបញ្ចូលមេដឹកនាំ របស់ក្រុមហ៊ុន មានលោក បប់ អេរាម (Bob Arum) និងលោក ថដ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...