Posts tagged as "Reussite"

អាពាហ៍​ពិពាហ៍​​ពិសេស៖ កូន​​ក្រមុំ​​ដ៍​​ស្រស់​​ស្អាត ជា​​មួយ​​ជន​​ពិការ (vdo)

អាពាហ៍​ពិពាហ៍​​ពិសេស៖ កូន​​ក្រមុំ​​ដ៍​​ស្រស់​​ស្អាត ជា​​មួយ​​ជន​​ពិការ (vdo)

ឆ្នាំ២០១៤ នឹង​បញ្ចប់​​ទៅ ជា​មួយ​នឹង​ប្រវត្តិ​ស្នេហ៍​ដ៏​ពិសេស​មួយ ដែល​បញ្ជាក់​ដល់​ពិភព​បេះដូង​លន្លង់​លន្លោច​ក្នុង​លោក ថា​«ស្នេហា​ពិត មិន​គិត​ពី​រូប​រាង​កាយ​ឡើយ»។ នារី​រូប​ស្រស់​វ័យ​ក្មេង​ល្ហក់ បាន​សម្រេច​ដាក់​ចិត្ត​ស្រលាញ់​យ៉ាង​ពេញ​ទំហឹង លើ​បុរស​មួយ​រូប ដែល​ជា​ជន​ពិការ​ជើង​ទាំង​ពីរ​តាំង​ពី​កំណើត។ សេចក្ដី​ស្នេហា ដែល​កើត​ចេញ​ពី​ក្តី​អាណិត របស់​យុវតី​ប្រិម​ប្រិយ​រូប​នេះ បាន​ឈាន​មក​ដល់​អាពាហ៍​ពិពាហ៍ កាល​ពី​ពេល​ថ្មីៗ​នេះ ជា​មួយ​ម្ចាស់​ដួង​ចិត្ត​កំពូល​ស្នេហ៍​ម្នាក់​នេះ។

អ្នកដែល​នៅ​ជុំ​វិញ​អ្នក​ទាំង​ពីរ រួម​ទាំង​ចាស់​ទុំ​ឪពុក​ម្ដាយ​ទាំង​សង​ខាង មិន​មាន​នរណា​ម្នាក់​នឹក​ស្មាន​ដល់​ឡើយ ថា​អ្នក​ទាំង​ពីរ​នឹង​មាន​ថ្ងៃ​ដ៏​ពិសេស​នេះ។ ប៉ុន្តែ​នៅ​ទី​បំផុត គឺ​ពួក​គេ​ទាំង​នេះ​ហើយ ដែល​បាន​ផ្សំ​ផ្គុំ យុវតី​រូប​ស្រស់ សុខ នឿន និង​យុវជន ច្រឹក សុផាត ទៅ​តាម​ប្រពៃណី​យ៉ាង​អធឹក​អធម សម​តាម​បំណង​របស់​ពួក​គេ [...]

អត្ថ​ប្រយោជន៍​១០​យ៉ាង របស់​កញ្ចប់​តែ ដែល​មិន​ធ្លាប់​ដឹង!

អត្ថ​ប្រយោជន៍​១០​យ៉ាង របស់​កញ្ចប់​តែ ដែល​មិន​ធ្លាប់​ដឹង!

សម្បក​កញ្ចប់​តែ ដែល​អ្នក​តែង​គិត​ថា វា​ជា​សម្រាម​ទៅ​ហើយ​នោះ អាច​ជួយ​ដល់​សុខភាព​បន្ទាប់​បន្សំ អាវយវៈ​ខាង​ក្រៅ និង​ការ​ប្រើ​ប្រាស់​សម្ភារៈ​ប្រចាំ​ថ្ងៃ​របស់​អ្នក។ ពេល​ខ្លះ​អ្នក​ត្រូវ​ប្រើ​ប្រាស់​ប្រាក់ ដូច​ជា​ដើម្បី​ទៅ​ទិញ​ថ្នាំ​បង្កា​ជា​ដើម​មក​ព្យាបាល​រោគ ឬ​ផលិត​ផល​អ្វី​មួយ ដើម្បី​មក​សំអាត​សម្ភារៈ​ផ្សេងៗ។ តែ​ជា​មួយ​សម្បក​កញ្ចប់​តែ​ដែល​ប្រើ​ហើយ អ្នក​ពិត​ជា​អាច​សន្សំ​សំចៃ​ប្រាក់​នេះ បាន​មួយ​ផ្នែក និង​មិន​គួរ​ឲ្យ​នឹក​ស្មាន​ដល់។ ខាង​ក្រោម​នេះ ជា​គុណ​ប្រយោជន៍ ទាំង​១០ ពី​កញ្ចប់​តែ ដែល​អ្នក​មិន​​បាន​ស្គាល់​ពី​មុន​មក៖

១. ភ្នែក​ហើម ឬ​ក៏​ចុក​រោយ​ស្រពន់​ភ្នែក៖ អ្នក​អាច​យក​កញ្ចប់​តែ​ទៅ​ស្អំ នៅ​ពេល​ភ្នែក​របស់​អ្នក​ឡើង​ហើម និង​រោយ​ស្រពន់។ វិធី​អនុវត្ត៖ យក​កញ្ចប់​តែ ទៅ​ដាក់​លើ​ទឹក​ដែល​ត្រជាក់​មួយ​សន្ទុះ រឺ​ក៏​ដាក់​ក្នុង​ទូរ​ទឹក​កក រួច​យក​មក​ដាក់​ចំ​ពី​លើ​ភ្នែក​របស់​អ្នក [...]

ក្រុម​តន្ត្រី​មួយ​នៅ​ទួល​សង្កែ បង្កើត​ឡើង​ពី​ជន​ពិការ​ទាំង​អស់

ក្រុម​តន្ត្រី​មួយ​នៅ​ទួល​សង្កែ បង្កើត​ឡើង​ពី​ជន​ពិការ​ទាំង​អស់

យុវជន​ចិត្ត​សប្បុរស​ធម៌ លក់​ថ្នាំ​និង​ភេសជ្ជៈ ដើម្បី​យក​ប្រាក់​ជួយ​ជន​ក្រី​ក្រ

យុវជន​ចិត្ត​សប្បុរស​ធម៌ លក់​ថ្នាំ​និង​ភេសជ្ជៈ ដើម្បី​យក​ប្រាក់​ជួយ​ជន​ក្រី​ក្រ

ក្នុងឱកាស នៃ​ព្រះ​រាជ​ពិធី​បុណ្យ​អំ​ទូក​អក​អំបុក​សំពះ​ព្រះ​ខែ​ ឆ្នាំ២០១៤នេះ យុវជន​មួយ​ក្រុម ដែល​មក​ពី​សកល​វិទ្យាល័យ​ផ្សេងៗ​គ្នា ក្នុង​នោះ​មាន​ជំនាញ​ខាង​ពេទ្យ ច្បាប់ និង​ទំនាក់​ទំនង​អន្តរជាតិ​ជា​ដើម បាន​រួម​គំនិត​គ្នា​លក់​ជា​ភេសជ្ជៈ និង​ថ្នាំ​ពេទ្យ សំរាប់​ជួយ​សម្រួល ដល់​ការ​ហូប​ចុក នៃ​អ្នក​ដែល​ទៅ​ទស្សនា​បុណ្យ​អុំ​ទូក ឫ​ក៍​ពួក​គាត់​មាន​បញ្ហា​សុខភាព នៅ​ពេល​ទៅ​កំសាន្ត​បុណ្យ​នោះ។ យុវជន​មួយ​ក្រុម​នេះ មិន​ត្រឹម​តែ​លក់​ទំនិញ យក​ប្រាក់​ចំណេញ​ជួយ​ជន​ក្រីក្រ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ចេះ​វិធី​សង្រ្គោះ​បឋម ដល់​ជន​ណា ដែល​មាន​បញ្ហា​សុខភាព​ដូច​ជា​ខ្យល់​ចាប់ ឫ​សន្លប់ និង​បញ្ហា​ផ្សេងៗ​ទៀត។

សកម្មភាពរបស់យុវជនទាំងនេះ មាន​លក្ខណៈ​ជា​ការ​ស្ម័គ្រ​ចិត្ត​សុទ្ធ​សាធ ពោល​គឺ​ពួក​គេ​អាច​ជួយ​បាន ដោយ​មិន​គិត​ថ្លៃ និង​ដោយ​ឆន្ទៈ។ រីឯ​អ្នក​ដែល​ចូល​មក​ទិញ​ភេសជ្ជៈ ឬ​សម្ភារៈ​ផ្សេងៗ​របស់​ក្រុម​យុវជន​នេះ [...]

«ខ្លីៗ» ពី​អ្នក​សុំ​ទាន​ដ៏​«វែង» នៅ​តាម​ដង​ផ្លូវ​និង​ស្តុប

«ខ្លីៗ» ពី​អ្នក​សុំ​ទាន​ដ៏​«វែង» នៅ​តាម​ដង​ផ្លូវ​និង​ស្តុប



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...