Posts tagged as "Steven Gerrard"

តូរ៉ែស ថាគាត់ចង់នៅបន្តជាមួយ ឆែលស៊ី

តូរ៉ែស ថាគាត់ចង់នៅបន្តជាមួយ ឆែលស៊ី

ខ្សែប្រយុទ្ធ ហ្វឺរណាន់ដូ តូរ៉ែស (Fernando Torres) បាននិយាយថា គាត់ចង់នៅបន្តជាមួយនឹង ក្រុមតោខៀវ ឆែលស៊ី (Chelsea) រហូតដល់ចប់កិច្ចសន្យារបស់គាត់ ដែលនៅសល់រយះពេល ៣ឆ្នាំទៀត។ ខ្សែប្រយុទ្ធអេស្ប៉ាញ វ័យ២៩ឆ្នាំ បានធ្លាក់ទម្រង់លេងយ៉ាងខ្លាំង បន្ទាប់ពីការផ្ទេរមកពីក្រុម ហង្សក្រហម លីវើភូល (Liverpool) ទៅកាន់កីឡាដ្ឋាន ស្តេមហ្វដប្រិជ (Stamford Bridge) ក្នុងតម្លៃ ៥០លានផោន(ប្រមាណ ៧៥ លានដុល្លាអេមេរិក) កាលពីខែមករា ឆ្នាំ២០១១។


កីឡាករ វឺណាន់ដូ តូរែស ពេលទាត់អោយក្រុមឆែលស៊ី ប្រទេសអង់គ្លេស។

តូរ៉ែស រកគ្រាប់បាល់បាន ៨១គ្រាប់ ក្នុងការប្រកួត ១៤២លើក សំរាប់ក្រុមលីវើភូល ប៉ុន្តែពេលមកដល់ក្រុម ឆែលស៊ី កីឡាកររូបនេះ ស្ទើរតែប្រែក្លាយទៅជាកីឡាករមួយ ថ្មីផ្សេងទៅវិញ។ គាត់រក គ្រាប់បាល់ បានតិចតួចបំផុត [...]

កំពូល​កីឡាករ​ព្រីមែលីក ៥រូប បង្កើត​ឱកាស​រក​គ្រាប់​បាន​ច្រើន​ជាង​គេ

កំពូល​កីឡាករ​ព្រីមែលីក ៥រូប បង្កើត​ឱកាស​រក​គ្រាប់​បាន​ច្រើន​ជាង​គេ

គ្រប់គ្រាប់បាល់បញ្ចូលទីទាំងអស់ តែងតែត្រូវការភាពបត់បែនយ៉ាងរហ័ស ហើយគ្រប់ក្រុមបាល់ទាត់ទាំងអស់ ក៏តែងតែ​ត្រូវការកីឡាករសំខាន់ខ្លះៗ ដើម្បីជួយបង្កើតឱកាស រកគ្រាប់បាល់បញ្ចូលទីគូរប្រកួត។ ព្រីមែលីក (Premier League) ជាលីកបាល់ទាត់កំពូលមួយ ក្នុងពិភពលោក ដែលសំបូរទៅដោយកីឡាករល្អៗជាច្រើននៅទីនោះ។


ខាងឆ្វេងជាកីឡាករ ដេវ៊ីដ ស៊ីលវ៉ា និងខាងស្ដាំជាកីឡាករ ឡៃតុន បែនស៏។

មនោរម្យព័ងអាំងហ្វូ សូមលើកយកកំពូលកីឡាករព្រីមែលីកទាំង ៥រូប ដែលជួយបង្កើតឱកាស​រកគ្រាប់បាល់បញ្ចូលទី​ឲ្យ​ក្រុម បានច្រើនជាងគេ ក្នុងរដូវកាលនេះ។

១. ឡៃតុន បែនស៏ (អេវើតុន)៖ Leighton Baines (Everton) ៩៧លើក

អ្នកគ្រប់គ្នាប្រហែលជាគិតថា កីឡាករកំពូលដែលបង្កើតឱកាសរកគ្រាប់បាល់ [...]

បាល់ទាត់​ពិភពលោក​២០១៤៖ អង់គ្លេស ១-១ ម៉ន់តេណេក្រូ

បាល់ទាត់​ពិភពលោក​២០១៤៖ អង់គ្លេស ១-១ ម៉ន់តេណេក្រូ

ក្រុមបាល់ទាត់តោកំណាចអង់គ្លេស ប្រកួតបានត្រឹមស្មើ ១-១ ជាមួយនឹងក្រុមដែលកំពុងតែនាំមុខគេ ក្នុងពូលអេច (H) ម៉ន់តេណេក្រូ (Montenegro) កាលពីយប់ថ្ងៃអង្គារ៏កន្លងទៅ។ ក្តីសង្ឃឹមរបស់ក្រុមអង់គ្លេស ថានឹងត្រូវតែឈ្នះ ហើយឡើង ឈរលើកំពូលតារាងក្នុងពូលអេចនោះ ត្រូវបានខកខាន បន្ទាប់ពីការតាមបានស្មើពីក្រុមម្ចាស់ផ្ទះ។


កីឡាករ វែន រ៉ូនី នៅពេលបណ្ដើរបាល់ចេញ គេចចេញពីកីឡាករម៉ន់តេណេក្រូ។

ខ្សែប្រយុទ្ធរបស់ក្រុមបីសាចក្រហម ម៉ែនឆេស្ទើ យូណៃធីត (Manchester United) វែន រ៉ូនី (Wayne Rooney) បានរកគ្រាប់​បាល់បញ្ចូលទីឲ្យក្រុមអង់គ្លេស នាំមុខមុននៅនាទី៦ ដោយការប្រើក្បាល បន្ទាប់ពីការបញ្ជូនបាល់ជ្រុងបានយ៉ាងល្អ ពី​កីឡាករប្រធានក្រុម ស្តេវិន ចឺរ៉ាដ (Steven Gerrard)។

ខ្សែប្រយុទ្ធម៉ន់តេណេក្រូ ដេចេន ដាមចាណូវីក [...]

បាល់ទាត់ពិភពលោក៖ តោ​កំណាច​អង់គ្លេស បំបាក់ សាន ម៉ារីណូ ៨-០

បាល់ទាត់ពិភពលោក៖ តោ​កំណាច​អង់គ្លេស បំបាក់ សាន ម៉ារីណូ ៨-០

ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បានយកឈ្នះយ៉ាងធ្ងន់ធ្ងរទៅលើក្រុម សាន ម៉ារីណូ ៨-០ កាលពីថ្ងៃសុក្រ ក្នុងការ​ប្រកួតជំរុះបាល់ទាត់ ពិភពលោកឆ្នាំ២០១៤។ ជ័យជំនះនេះ បានជួយឲ្យក្រុមអង់គ្លេស ឡើងទៅកាន់ដំណែងលេខ២ ក្នុង ពូល អេច (H) ហើយមានគម្លាត២ពិន្ទុ ពីដំណែងលេខ១ ម៉ន់តេណេក្រូ។


កីឡាករ វ៉ែន រ៉ូនី សប្បាយរីករាយ ក្រោយពីបានទាត់បាល ចូលទីគូរប្រកួត។

គ្រាប់បាល់ចូលទីខ្លួនឯង ដោយខ្សែការពារ អាឡេសាន់ដ្រូ ដេឡា វ៉ាឡេ (Alessandro Della Valle) របស់ក្រុម សាន ម៉ារីណូ នៅនាទី១២ បានជួយឲ្យក្រុមរបស់លោក រ៉យ ហដសិន (Roy Hodgson) កាន់តែមានកម្លាំងចិត្ត ក្នុងការស្វែងរកគ្រាប់បាល់​ជាបន្ត ដើម្បីបានឈរលើកំពូលតារាងពូលអេច។ កីឡាករ អាឡិច អុកឡេដ ឆាមបឺឡិន (Alex Oxlade-Chamberlain), ជឺមិន ដេហ្វូ (Jermain Defoe), [...]

កីឡាករព្រីមែលីក ១០រូប ដែល​លក់​«អាវ»​បាន​ចំនួន​ច្រើន​ជាង​គេ

កីឡាករព្រីមែលីក ១០រូប ដែល​លក់​«អាវ»​បាន​ចំនួន​ច្រើន​ជាង​គេ

ខ្សែប្រយុទ្ធរបស់ក្រុម ម៉ែនឆេស្ទើ យូណៃធីត (Manchester United) រ៉ូប៊ីន វ៉ានផឺស៊ី (Robin van Persie) ជាកីឡាករមួយរូប ដែលមានប្រជាប្រិយភាពជាងគេបំផុត នៅក្នុងក្របខ័ណ្ឌបាល់ទាត់់ព្រីមែលីក។ តាមកាសែត ឌែលីម៉ែល (Daily Mail) បានរាយការណ៏ថា អាវរបស់កីឡាកររូបនេះ បានលក់ដាច់រហូតដល់ទៅ ២៥% ដែលជាកំរិតខ្ពស់ដាច់គេ នៅក្នុងប្រទេស​អង់គ្លេស។


កីឡាករបាល់ទាត់ រ៉ូប៊ីន វ៉ានផឺស៊ី និងលោក សឺអាឡិច ហ្វឺកឺសិន គ្រូបង្វឹករបស់ក្រុមម៉ែនឆេស្ទើ យូណៃធីត។

បើយោងតាមស្ថិតិពីកាសែត គិតប៊ែក (kitbag.com) បានបង្ហាញថា កីឡាករដែលទិញមកពីក្រុម អាសិនណ (Arsenal) ក្នុងតម្លៃខ្លួន ២៤លានផោន កាលពីរដូវក្តៅរូបនេះ បានជំនួសដំណែងមិត្តរួមក្រុម ក្នុងកីឡាដ្ឋាន អូលត្រាហ្វដ (Old Trafford) ដូចគ្នា គឺកីឡាករ វ៉ែន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...