Posts tagged as "Everton"

អេហ្វអេខាប់ ឈាន​មក​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ

អេហ្វអេខាប់ ឈាន​មក​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ

ក្រុមបីសាចក្រហម ម៉ែនឆេស្ទើ យូណៃធីត (Manchester United) នឹងត្រូវជួបជាមួយក្រុម ម៉ែនឆេស្ទើ ស៊ីធី (Manchester City) ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃពានរង្វាន់អេហ្វអេខាប់ (FA Cup) បើសិនជាពួកគេអាចយកឈ្នះ ក្រុម​តោខៀវ ឆែលស៊ី (Chelsea) នៅជើងទី២។


ពានរង្វាន់របស់សហព័ន្ធបាល់ទាត់អន្តរជាតិ។

យូណៃធីត បាននាំមុខ ២-០ ទៅលើក្រុមឆែលស៊ីក្នុងតង់ទី១ នៃវគ្គ១ភាគ៨ផ្តាច់ព្រ័ត្រកាលពីយប់ថ្ងៃអាទិត្យ។ ប៉ុន្តែពួកគេ​ត្រូវធ្វើការប្រកួតជើងទី២ ក្នុងកីឡាដ្ឋាន ស្ទែមហ្វដ ប្រិជ្ជ (Stamford Bridge) ជាថ្មីម្តងទៀត បន្ទាប់ពីឆែលស៊ី តាមបាន​ស្មើ​នៅពាក់កណ្ដាលម៉ោងទី២ ដោយបញ្ចប់លទ្ធផល ២-២។

ក្រុមដែលលេងក្នុងក្របខ័ណ្ឌ ឆែមពានស្ស៊ីប (Championship) ម៉ីលវ៉ល (Millwall) និងប្លែកបឺន (Blackburn) [...]

ម៉ែនញូ ត្រៀម​លក់​កីឡាករ រ៉ូនី ក្នុង​តម្លៃ​២៥​លាន​ផោន

ម៉ែនញូ ត្រៀម​លក់​កីឡាករ រ៉ូនី ក្នុង​តម្លៃ​២៥​លាន​ផោន

ក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) ឬហៅម្យ៉ាងទៀតថា ម៉ែនញូ (Man Utd) នឹងយល់ព្រមតាមសំណើរ បើសិនជាក្រុមណាមួយហ៊ានឲ្យតម្លៃ ២៥លានផោន សំរាប់កីឡាករ វ៉ែន រ៉ូនី (Wayne Rooney)។


កីឡាករ វ៉ែន រ៉ូនី នៃក្រុមបាល់ទាត់ម៉ែនឆេស្ទើ យូណៃធីត។

កីឡាករ រ៉ូនី វ័យ២៧ឆ្នាំ ពុំមានឈ្មោះជាកីឡាករជម្រើសដំបូងទេ ក្នុងការប្រកួតឆែមពានលីក (Champions League) ជាមួយ នឹងក្រុមរៀលម៉ាឌ្រីដ (Real Madrid) កាលពីយប់ថ្ងៃអង្គារ៏កន្លងទៅ។

ហើយកិច្ចសន្យារបស់គាត់ នៅសល់រយះពេលត្រឹមតែ ២ឆ្នាំទៀតប៉ុណ្ណោះ ស្របពេលដែលក្រុមម៉ែនញូ ចង់កាត់បន្ថយតម្លៃ​របស់គាត់ផងនោះ។

ក្រុមម៉ែនញូ ជឿថាពួកគេបានឃើញ ឆ្នាំដែលល្អបំផុតសំរាប់កីឡាកររូបនេះ បន្ទាប់ពីការទិញយករូបគាត់ មកពីក្រុម អេវ៉ឺតុន (Everton) ក្នុងតម្លៃ ៣០លានផោន កាលពី [...]

បាល់ទាត់អង់គ្លេស៖ កីឡាករ​ឆ្នើម​របស់​ក្រុម​អេវើតុន ចង់​លេង​ឲ្យ​ក្រុម​ឆែលស៊ី

បាល់ទាត់អង់គ្លេស៖ កីឡាករ​ឆ្នើម​របស់​ក្រុម​អេវើតុន ចង់​លេង​ឲ្យ​ក្រុម​ឆែលស៊ី

កាសែតអង់គ្លេស សាន់ដេ ភីផល (Sunday People) បានរាយការណ៏ថា ខ្សែបំរើ របស់ក្រុមអេវើតុន (Everton) ម៉ារ៉ូណេ ហ្វេលឡៃនី (Marouane Fellaini) ប្រាប់ពីចំណាប់អារម្មណ៏ របស់គាត់ថា គាត់នៅតែចង់ទៅចូលរួមជាមួយនឹងក្រុមឆែលស៊ី (Chelsea) ក្នុងរដួវក្តៅនេះ។


កីឡាករខ្សែបំរើ របស់ក្រុមអេវើតុន ម៉ារ៉ូណេ ហ្វេលឡៃនី។

កីឡាករអន្តរជាតិបែលហ្សិក វ័យ២៥ឆ្នាំរូបនេះ បានប្រាប់ថា គាត់មិនចង់ចាកឆ្ងាយពីទឹកដី គូឌីសិន ផាក (Goodison Park) ទេ នៅពេលចប់រដូវកាលនេះ ប៉ុន្តែគាត់ចង់មានឳកាសលេង ក្នុងក្របខ័ណ្ឌឆែមពាន លីក (Champions League) ។

គាត់និយាយដូច្ឆោះ មិនមានន័យថា គាត់អស់សង្ឃឹមដល់មហិច្ចតា របស់ក្រុមអេវើតុនទេ។ ក្រុមអេវើតុន នៅតែមានឳកាស តាមប្រមាញ់យកតំណែងកំពូលទាំង៤ ក្នុងក្រមខ័ណ្ឌ ព្រីមែលីក (Premier [...]

បាល់ទាត់់៖ លីវើភូល​ត្រូវ​ការ​គ្រាប់​បាល់​ច្រើន​គ្រាប់ ដើម្បី​ឡើង​ទៅ​វគ្គ​បន្ត

បាល់ទាត់់៖ លីវើភូល​ត្រូវ​ការ​គ្រាប់​បាល់​ច្រើន​គ្រាប់ ដើម្បី​ឡើង​ទៅ​វគ្គ​បន្ត

ក្រុមបាល់ទាត់លីវើភូល (Liverpool) នឹងត្រូវប្រកួត ជាមួយក្រុម ហ្សីនីត អេសធី ផិតថឺស្បឺក (Zenit St. Petersburg) របស់​ប្រទេសរុស្សី ក្នុងកីឡាដ្ឋាន អេនហ្វែល (Anfield) ក្នុងការប្រកួត ជើងទី២ នៃក្របខ័ណ្ឌអ៊ឺរ៉ូផាលីក (Europa League) នៅថ្ងៃ​ព្រហស្បតិសប្តាហ៏នេះ។


ប្រិយមិត្តអ្នកគាំទ្រ របស់ក្រុមបាល់ទាត់លីវើភូល ដែលនៅតែសង្ឃឹមជឿជាក់។

ក្រុមហ្សីនីត បានយកឈ្នះក្រុមលីវើភូល ដោយលទ្ធផល២-០ កាលពីការប្រកួតជើងទី១ ក្នុង ទឹកដីរបស់ពួកគេ ដូច្នេះ​ធ្វើឲ្យ​ក្រុមមួយនេះមានឪកាសច្រើន ក្នុងការបន្តទៅជុំបន្ទាប់។ ដោយ ឡែកបើក្រុមលីវើភូល ចង់បន្តទៅជុំបន្ទាប់ ពួកគេត្រូវស្វែង​រកគ្រាប់បាល់ឈ្នះក្នុងការប្រកួត នេះចំនួន៣គ្រាប់ឡើង។

ក្រុមរបស់លោក ប្រិនដេន រ៉ដចឺ (Brendan Rodgers) អ្នកចាត់ការរបស់ក្រុមលីវើភូល មិនមាន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...