Posts tagged as "Cheam Yeap"

ជាម យៀប៖ កម្ពុជា​ជំពាក់​គុណ​វៀតណាម តែ​មិន​ឲ្យ​បាត់​ដី​ទៅ​វៀតណាម

ជាម យៀប៖ កម្ពុជា​ជំពាក់​គុណ​វៀតណាម តែ​មិន​ឲ្យ​បាត់​ដី​ទៅ​វៀតណាម

អធិបតេយ្យជាតិ - «វៀតណាមជួយយើងពិត យើងដឹងគុណ ទូលលើក្បាល។ ប៉ុន្តែមិនអាចដឹងគុណ​ឲ្យដីទៅគេប៉ិន​គ្រាប់ខ្សាច់ ឬមួយមីលីម៉ែតបានទេ អាហ្នឹងខ្ញុំសូមជម្រាប។ អាហ្នឹង ខ្ញុំសូមជម្រាបថាលោក សម រង្ស៊ី កុហកទាំង​ស្រុង»។ នេះជាការបញ្ជាក់របស់លោក ជាម យៀប មន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា ដល់ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ នៅថ្ងៃទី០៥ ខែ ឧសភា ឆ្នាំ២០១៤។

នៅថ្ងៃទី០៥ ខែ ឧសភា ឆ្នាំ២០១៤ ជាថ្ងៃដែលលោកសម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានអះអាងនៅចំពោះ​មុខអ្នកគាំទ្ររបស់គណបក្សសង្រ្គោះជាតិ នៅខេត្តក្រចេះ ថា៖ «បើឲ្យមេដឹកនាំបច្ចុប្បន្នធ្វើដូចសព្វថ្ងៃ បួនដប់ឆ្នាំទៀត​ប្រទេសនឹងរលាយ។ ព្រំដែនកម្ពុជា នៅស្រុកស្នួល យួនចូលដប់គីឡូ បងប្អូន គេមកបោះបង្គោលព្រំដែនលើដីខ្មែរ យក​ដែនសមុទ្រ និងកោះខ្មែរ។ [...]

បក្ស​សង្រ្គោះ​ជាតិ៖ ស្វាគមន៍​ការ​ចុះ​ចូល របស់​អ្នក​គាំទ្រ​បក្ស​ប្រជាជន

បក្ស​សង្រ្គោះ​ជាតិ៖ ស្វាគមន៍​ការ​ចុះ​ចូល របស់​អ្នក​គាំទ្រ​បក្ស​ប្រជាជន

គណបក្សសង្រ្គោះជាតិបានអះអាងថា គណបក្សខ្លួនស្វាគមន៍ចំពោះសកម្មជន ឬអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានបំណងចុះចូលជាមួយគណបក្សសង្រ្គោះជាតិ។ តែការថ្លែងសារនយោបាយ របស់គណបក្សសង្រ្គោះជាតិ ត្រូវបានមន្រ្តីគណបក្សប្រជាជនកម្ពុជា ចាត់ទុកថាមិនអាចទៅរួច ហើយវាគ្រាន់តែជាការបោកប្រាស់ប៉ុណ្ណោះ។


លោក ជាម យៀប តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា។ (រូបថត MONOROOM.info/ Soben)

នយោបាយ - «អ្វីដែលសំខាន់នាំឲ្យមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស គឺសមាជិកក្រុមប្រឹក្សាឃុំ -សង្កាត់ មកពី​គណបក្សប្រជាជនកម្ពុជាបោះឆ្នោតជូនគណបក្សសង្រ្គោះជាតិ»។ នេះជាការបញ្ជាក់របស់លោកសម រង្ស៊ី ប្រធាន​គណបក្សសង្រ្គោះជាតិ នៅចំពោះមុខអ្នកគាំទ្រ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៤ [...]

ប្រតិកម្ម ជុំ​វិញការរិះគន់លើ«​ឯករាជ្យភាព» ​របស់​សង្គម​ស៊ីវិល

ប្រតិកម្ម ជុំ​វិញការរិះគន់លើ«​ឯករាជ្យភាព» ​របស់​សង្គម​ស៊ីវិល

ជាបន្តបន្ទាប់រដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា បានចោទប្រកាន់សង្គមស៊ីវិល និងអង្គភាពសារព័ត៌មាន មួយចំនួន ថាបានធ្វើការដោយមិនឯករាជ្យ គឺបានលំអៀងទៅរកគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ ហើយមានចេតនាវាយប្រហារ លើរដ្ឋាភិបាលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា។


សន្និសិតកាសែតរបស់អង្គការសង្គមស៊ីវិល ដែលធ្វើការខាងបោះឆ្នោត នៅទីស្នាក់ការខុមហ្រែល ថ្ងៃទី២៧ខែកក្កដា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)

សិទ្ធិ - ឆ្លើយតបនឹងបញ្ហានេះ លោក ហង្ស ពុទ្ធា នាយកប្រតិបត្តិនៃគណៈកម្មាធិការ ឃ្លាំមើលការបោះឆ្នោត​នៅ​កម្ពុជា និងជាអ្នកវិភាគឯករាជ្យ បានពន្យល់ថា គេត្រូវទទួលស្គាល់ថា មានសង្គមស៊ីវិលមួយចំនួនបានដើរតួនាទី ជាឧបករណ៍របស់អ្នកនយោបាយ [...]

ជាម យៀប៖ មិន​បាច់​ពីរ​ភាគ​បី ក៏​ស្ថាប័ន​បោះឆ្នោត​អាច​ឯករាជ្យ​បាន​ដែរ

ជាម យៀប៖ មិន​បាច់​ពីរ​ភាគ​បី ក៏​ស្ថាប័ន​បោះឆ្នោត​អាច​ឯករាជ្យ​បាន​ដែរ

មន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា លោក ជាម យៀប បានអះអាងថា ស្ថាប័នបោះឆ្នោតនៅកម្ពុជា អាច​ធានាឲ្យមានភាពឯករាជ្យបាន ដោយមិនចាំបាច់ដាក់ជាស្ថាប័នរដ្ឋធម្មនុញ្ញ ហើយត្រូវអនុម័តដោយសម្លេងពីរភាពបី នៃសមាជិកសភាទាំងមូលនោះទេ។


លោក ជាម យៀប មន្ត្រីជាន់ខ្ពស់គណៈបក្សប្រជាជន។ (រូបថត វិទ្យុជាតិកម្ពុជា)។

នយោបាយកម្ពុជា - ក្នុងកិច្ចសម្ភាសជាមួយ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ តាមទូរស័ព្ទនៅថ្ងៃទី២៧ មីនា នេះ លោក ជាម យៀប មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានពន្យល់ថា ការណ៍ដែលគណបក្សសង្រ្គោះជាតិ ស្នើដាក់​ស្ថាប័ន​បោះឆ្នោត ជាស្ថាប័នរដ្ឋធម្មនុញ្ញ ហើយចាំបាច់ត្រូវអនុម័តដោយសម្លេងពីរភាគបីនោះ វានឹងនាំឲ្យកម្ពុជា ឈានទៅរកភាពទាល់ច្រកជាថ្មី ព្រោះការបង្កើតសម្លេងពីរភាគបីនៅក្នុងរដ្ឋសភា [...]

ហ៊ុន សែន ព្រមាន​កម្មករ​ទាមទារ​ប្រាក់​ឈ្នួល​គោល​១៦០​ដុល្លារ

ហ៊ុន សែន ព្រមាន​កម្មករ​ទាមទារ​ប្រាក់​ឈ្នួល​គោល​១៦០​ដុល្លារ

នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន បានរម្លឹក ដល់កម្មករដែលទាមទារប្រាក់ឈ្នួលគោល១៦០ដុល្លារថា កម្មករ គួរយល់អំពីកំណើនសេដ្ឋកិច្ច និងលទ្ធភាពក្នុងការដំឡើងប្រាក់ឈ្នួលដោយភាគីក្រុមហ៊ុន និងរដ្ឋាភិបាល។


លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

វិបត្តិការងារ - ក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅថ្ងៃទី១០ ខែកុម្ភៈ នេះ លោក ហ៊ុន សែន បានព្រមានថា កម្មករមិនត្រូវយកការទាមទារប្រាក់ឈ្នួល ទៅពាក់ព័ន្ធក្នុងរឿងនយោបាយនោះទេ។ ហើយការទាមទារដំឡើងប្រាក់ឈ្នួលក្នុងវិស័យកាត់ដេរ ក៏អាចបណ្តាលឲ្យកម្មករក្នុងវិស័យផ្សេងៗទៀត តវ៉ាឡើង​ប្រាក់ឈ្នួលផងដែរ ខណៈការទាមទារហួសពីលទ្ធភាពក្នុងការផ្តល់ឲ្យ។

ការលើកឡើងរបស់លោក ហ៊ុន សែន នៅពេលនេះ គឺស្របពេលដែល [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...