Posts tagged as "Cheam Yeap"

តាម​រដ្ឋ​ធម្មនុញ តំណាង​រាស្រ្ត​ធ្វើ​«ពហិការ» មាន​ប្រាក់​បៀវត្សរ៍...

តាម​រដ្ឋ​ធម្មនុញ តំណាង​រាស្រ្ត​ធ្វើ​«ពហិការ» មាន​ប្រាក់​បៀវត្សរ៍...

តាមច្បាប់រដ្ឋធម្មនុញ្ញ តំណាងរាស្រ្តគ្រប់រូប ត្រូវទទួលប្រាក់បំណាច់។ ឯបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា មិនបានបញ្ជាក់​ពីការបាត់បង់នូវប្រាក់បំណាច់ នៅពេលតំណាងរាស្រ្តណាម្នាក់ ធ្វើ«ពហិការ»មិនចូលរដ្ឋសភានោះដែរ។


រដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ (រូបថត MONOROOM.info/ O.Vary)

នយោបាយ - មន្រ្តីច្បាប់មួយរូបរបស់គណបក្សសង្គ្រោះជាតិ លោក រស់ សួរ បានបញ្ជាក់ថា ដរាបណា​តំណាង​រាស្រ្ត​គណបក្សជាប់ឆ្នោត មិនបាន«បោះបង់»អាសន្នចោល ឬជាប់នូបបទពិរុទ្ធផ្សេង ដែលត្រូវដកអភ័យឯកសិទ្ធិសភា ទើប​មិនអាចទទួលបាននូវប្រាក់បំណាច់ទាំងនោះ។

នេះជាការឆ្លើយតប ទៅនឹងការលើកឡើងរបស់លោក ជាម យៀប មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា [...]

បក្ស​ទាំង​ពីរ បង្ហើប​ការ​ខ្វែង​គំនិត​គ្នា មុន​ការ​ចរចា​កំពូល

បក្ស​ទាំង​ពីរ បង្ហើប​ការ​ខ្វែង​គំនិត​គ្នា មុន​ការ​ចរចា​កំពូល

បើទោះជាគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ក្រោមមូលដ្ឋានផលប្រយោជន៍រួមរបស់ជាតិ និង​ប្រជារាស្រ្ត បានប្តេជ្ញាដូចគ្នាថា នឹងទម្លាយភាពជាប់គាំងផ្នែកនយោបាយឲ្យបាន ត្រឹមការចរចាកម្រិតកំពូល​នៅ​វិមានព្រឹទ្ធសភានៅថ្ងៃស្អែកក៏ដោយ ក៏លទ្ធផលវិជ្ជមាននៅតែជាមន្ទិលសង្ស័យនៅឡើយ ព្រោះគណបក្ស​ទាំងពីរ​បានបង្ហើបឲ្យឃើញពីការខ្វែគំនិតគ្នា លើចំណុចគន្លឹះនៃការជាប់គាំងនយោបាយ តាំងពីមុនការចរចាទៅទៀត។


លោក សម រង្ស៊ី (ខាងឆ្វេង) និងលោក ហ៊ុន សែន មេដឹកនាំនយោបាយនៅកម្ពុជា។ (រូបថតឯកសារ)

ការបោះឆ្នោត - សមាជិកគណៈកម្មការចម្រុះ របស់គណបក្សប្រជាជនកម្ពុជាលោក ជាម យៀប បានបង្ហើបប្រាប់​ការសែត​ក្នុងប្រទេសថា គណបក្សប្រជាជនកម្ពុជា ផ្តល់រូបមន្តពីរយ៉ាង [...]

ជាម យៀប គាំទ្រ​ការ​ចាប់​ខ្លួន​តំណាង​រាស្រ្ត​បក្ស​សង្រ្គោះ​ជាតិ

ជាម យៀប គាំទ្រ​ការ​ចាប់​ខ្លួន​តំណាង​រាស្រ្ត​បក្ស​សង្រ្គោះ​ជាតិ

សមាជិកអចិន្ត្រៃយ៍រដ្ឋសភា និងជាសមាជិកគណៈកម្មការចម្រុះ របស់គណបក្សប្រជាជនកម្ពុជា លោក ជាម យៀប បានហៅការចាប់ខ្លួនបេក្ខជនតំណាងរាស្រ្ត របស់គណបក្សសង្រ្គោះជាតិ ដោយសមត្ថកិច្ចរដ្ឋាភិបាល​គណបក្ស​សប្រជាជនកម្ពុជា ថាជាសកម្មភាពស្របច្បាប់។


លោក ជាម យៀប មន្ត្រីជាន់ខ្ពស់គណៈបក្សប្រជាជន។ (រូបថត វិទ្យុជាតិកម្ពុជា)។

យុត្តិធម៌ - លោក ជាម យៀប បានពន្យល់ថាបេក្ខជនតំណាងរាស្រ្តទាំង៥៥រូបនៃគណបក្សសង្គ្រោះជាតិ មិនទាន់​បានក្លាយជាអ្នកតំណាងរាស្ត្រនៅឡើយទេ ដោយពួកគាត់ទាំង ៥៥ រូប នៃគណបក្សសង្គ្រោះជាតិនោះ ពុំទាន់បាន​ចូលធ្វើពិធីសច្ចាប្រណិធាន និងស្បថចំពោះព្រះភ័ក្ត្រ ព្រះមហាក្សត្រ និងចំពោះព្រះភ័ក្ត្រ សម្តេចព្រះសង្ឃរាជ​ទាំង​ពីរគណៈនៅឡើយទេ។

[...]
បក្ស​សង្គ្រោះ​ជាតិ ចោទ​ថា​បក្ស​ប្រជាជន​«ប្លន់»​យុទ្ធសាស្រ្ត​ខ្លួន

បក្ស​សង្គ្រោះ​ជាតិ ចោទ​ថា​បក្ស​ប្រជាជន​«ប្លន់»​យុទ្ធសាស្រ្ត​ខ្លួន

គណបក្សសង្គ្រោះជាតិ បានចោទប្រកាន់ថា យ៉ាងហោចណាស់ មានទូរស័ព្ទដៃ៨គ្រឿង និងអាយផេត៨គ្រឿង​របស់ ក្រុមបេក្ខជនជាប់ឆ្នោតតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ ត្រូវបានមនុស្សមួយក្រុមរឹបអូសយក​ និង​មិនទាន់សង​ត្រឡប់មកវិញនៅឡើយ។ មនុស្សទាំងនោះ ត្រូវបានគណបក្សសង្រ្គោះជាតិ ចោទថា ជាយោធាស្លៀក​ពាក់​ស៊ីវិល បញ្ជាដោយរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ឲ្យមកបំភិតបំភ័យ គណបក្សសង្រ្គោះជាតិឲ្យចូលប្រជុំសភា និងប្លន់​យកយុទ្ធសាស្រ្តនយោបាយ របស់គណបក្សសង្រ្គោះជាតិ។


លោក សម រង្ស៊ី (កណ្ដាល) និងលោកប៉ុល ហំម (ខាងស្តាំ)។ (រូបថត MONOROOM.info/ U. Bory)

នយោបាយ - ប្រធានគណៈកម្មាធិការនាយក នៃគណបក្សសង្រ្គោះជាតិ លោក ប៉ុល ហំម បានថ្លែងបញ្ជាក់ [...]

សភា​ផ្តល់​អំណាច​«លើស​លុប» ឲ្យ​ក្រសួង​យុត្តិធម៌គ្រប់​គ្រង​​តុលាការ

សភា​ផ្តល់​អំណាច​«លើស​លុប» ឲ្យ​ក្រសួង​យុត្តិធម៌គ្រប់​គ្រង​​តុលាការ

ប្រព័ន្ធយុត្តិធម៌ - ក្នុងការអនុម័តលើសេចក្តីព្រាងច្បាប់ទាំងបីខាងលើ ក្នុងចំណោមសមាជិករដ្ឋសភា ដែលមាន​វត្តមាន​៦៥រូបនោះ មានតែពីររូបប៉ុណ្ណោះ ដែលបានឡើងមាន«មតិ» ក្នុងនោះមានលោក ឈាង វុន សមាជិក​គណៈ​កម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា និងជាប្រធាន​គណៈ​កម្មការកិច្ចការបរទេស និងលោក ឡូយ សុផាត តំណាង​រាស្រ្ត​មណ្ឌលខេត្តស្ទឹងត្រែង។

បន្ទាប់ពីមានការពិភាក្សាដេញដោលមក លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានឡើងមកការពារថា ច្បាប់នេះនឹងអាចមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការតម្រែតម្រូវនូវប្រព័ន្ធយុត្តិធម៌ជាសាធារណៈ នាំឲ្យតុលាការ​កម្ពុជា​មានភាពឯករាជ្យ ដើម្បីចូលរួមក្នុងការពង្រឹងនីតិរដ្ឋនៅកម្ពុជា។

ដោយឡែកលោក ឡូយ សុផាត តំណាងរាស្រ្តជាប់ឆ្នោតមណ្ឌលស្ទឹងត្រែង មកពីគណបក្សប្រជាជនកម្ពុជា ជា​មួយ​នឹងការមិនបន្ទន់ឥរិយាបទរបស់ខ្លួន លោកនៅតែការពារនូវអ្វី [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...