Posts tagged as "Chan Soveth"

ចាន់ សូវ៉េត៖ ជន​រង​គ្រោះ​នឹង​គ្រាប់​កាំភ្លើង​«ពិត»​ចំ​ក្បាល ជា​អ្នក​ឈរ​មើល​ប៉ុណ្ណោះ

ចាន់ សូវ៉េត៖ ជន​រង​គ្រោះ​នឹង​គ្រាប់​កាំភ្លើង​«ពិត»​ចំ​ក្បាល ជា​អ្នក​ឈរ​មើល​ប៉ុណ្ណោះ

ពលរដ្ឋកម្ពុជាស្លូតត្រង់មួយរូបបានស្លាប់ ហើយជិត១០នាក់ផ្សេងទៀតបានរងរបួស នៅក្នុងអំពើហឹង្សាមួយ ដែលបានផ្ទុះ​ឡើងសារជាថ្មីទៀត នៅយប់ថ្ងៃទីអាទិត្យទី១៥ខែកញ្ញានេះ នៅចំណុចស្ពានអាកាសក្បាលថ្នល់ បន្ទាប់ពីការប៉ះទង្គិចមួយ កាលពីរសៀលថ្ងៃដដែល នៅមុខវត្តឧណ្ណាលោម ក្នុងថ្ងៃដំបូងនៃមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ដែលត្រូវ​បាន​ប្រកាសរំសាយជាបណ្ដោះអាសន្នតាំងពីព្រលប់មកនោះ។


ជនរងគ្រោះ ដែលត្រូវបានក្រុមអ្នកជួយសង្គ្រោះសាកល្បងដាស់ឲ្យដឹងខ្លួន។ (រូបថត ហ្វេសប៊ុក)

ទីក្រុងប៉ារីស - មន្ត្រីអង្គការសង្គមស៊ីវិលដែលបានតាមដានហេតុការណ៍នេះ បាននិយាយថា យុវជនអាយុជិត៣០ឆ្នាំ ដែល​ត្រូវ​បានបាញ់ស្លាប់ ដោយគ្រាប់កាំភ្លើងពិត របស់កងកម្លាំងអាជ្ញាធរនោះ គ្រាន់តែជាអ្នក«ឈរមើល»ប៉ុណ្ណោះ។ [...]

ចល័ត​កងទ័ព​ចូល​ក្រុង​បង្ក​ការ​ព្រួយ​បារម្ភ ខណៈ​មេ​បក្ស​ប្រឆាំង​ថា​«ជា​ឱកាស​មាស»

ចល័ត​កងទ័ព​ចូល​ក្រុង​បង្ក​ការ​ព្រួយ​បារម្ភ ខណៈ​មេ​បក្ស​ប្រឆាំង​ថា​«ជា​ឱកាស​មាស»

ភ្នំពេញ៖ រថពាសដែកជាច្រើនគ្រឿង និងទាហាន នៅតាមខេត្តមួយចំនួន ត្រូវបានចល័តចូលមករាជធានីភ្នំពេញ ដែលបង្ក​ឲ្យពលរដ្ឋ មានព្រួយបារម្ភពីសុវត្ថិភាពក្រោយការបោះឆ្នោត បន្ទាប់ពីលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បាន​ប្រកាសធ្វើមហាបាតុកម្ម។ ប្រតិកម្មបានធ្លាក់ចុះមកភ្លាម ទាក់ទងនឹងវត្តមានកងទ័ពចូលរាជធានីនេះ ជាពិសេសមេដឹកនាំ​គណបក្សប្រឆាំង។


រូបភាពចល័តទ័ពនៅជាប់រាជធានីភ្នំពេញ ដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ថ្ងៃទី០៨ខែសីហា។

ពលរដ្ឋម្នាក់រស់នៅខេត្តកណ្តាល សុំមិនបញ្ចេញឈ្មោះឲ្យដឹងថា គាត់បានឃើញរថពាសដែក និងរថយន្ត​ដឹក​ទាហាន​ជាច្រើនគ្រឿងបាន ធ្វើដំណើរចូលរាជធានីភ្នំពេញ ឆ្លងកាត់ផ្ទះរបស់លោក តែលោកពុំដឹងថាទាហាននោះ បានដឹកមកពី​ខេត្តណានោះទេ។

លោកបានឲ្យដឹងទៀតថា [...]

ហ៊ុន សែន ដក«​ដំណែង​​​»អនុរដ្ឋលេខាធិការ​​ក្រសួង​យុត្តិធម៌ ដែល​​​វាយ​អ្នក​កាសែត

ហ៊ុន សែន ដក«​ដំណែង​​​»អនុរដ្ឋលេខាធិការ​​ក្រសួង​យុត្តិធម៌ ដែល​​​វាយ​អ្នក​កាសែត

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​សម្រេចដកដំណែង ​​អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ លោក យាន ស៊ីណា ដែល​បាន​បើករថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​វាយ​លើ​ក្រុមអ្នកកាសែត។ បុរសខ្លាំងក្នុងប្រទេសកម្ពុជា ថែម​ទាំង​ប្រកាស​តាមដាន​លើ​ដំណើរការ​ផ្លូវ​ច្បាប់​ ប្រឆាំងនឹង​អតីត​មេធាវី លោក ដេវីដ ឆាយណាវ៉ា ព្រម​ទាំង​​បក្ខពួក​ទៀតផង។​


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃរដ្ឋាភិបាលកម្ពុជា។

នៅពេលនេះ មាន​«ចាស់​ទំនើង» ដែល​បង្កឡើង​ដោយ​អនុរដ្ឋលេខាធិការ និង​អតីត​មេធាវី ដេវីដ ឆាយណាវ៉ា បើកឡាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​វាយ​លើ​អ្នកកាសែត​ទៀត​។ នេះ​ជាការថ្លែងជា​សាធារណៈ​ របស់លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​អប់រំ យុវជន និង​កីឡា ឆ្នាំ​សិក្សា​២០១១-២០១២ [...]

ជុំវិញការ«ឈប់ចោទប្រកាន់»​របស់​តុលាការ ទៅ​លើ​សកម្មជន​សិទ្ធ​មនុស្ស ចាន់ សុវ៉េត

ជុំវិញការ«ឈប់ចោទប្រកាន់»​របស់​តុលាការ ទៅ​លើ​សកម្មជន​សិទ្ធ​មនុស្ស ចាន់ សុវ៉េត

រយៈពេលជិតប្រាំមួយខែ បន្ទាប់ពីការចោទប្រកាន់ លោក ចាន់ សុវេត ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ លើកលែង​ការ​ចោទប្រកាន់ ដោយរកមិនឃើញពីកំហុសដែលនឹងត្រូវធ្វើការចោទប្រកាន់នោះ។


លោកចាន់ សុវ៉េត មន្ត្រីអង្គការសិទ្ធមនុស្សអាដហុក។

លោក សុក សំអឿន នាយកប្រតិបត្តិ​ នៃ​ក្រុមអ្នកច្បាប់​ការពារសិទ្ធិ​កម្ពុជា បាននិយាយថា លិខិតជូនដំណឹងនោះ​ពុំមាន ពន្យល់ពីមូលហេតុច្បាស់លាស់ ទាក់ទងនឹងការលើកលែងការចោទប្រកាន់នោះទេ។ លោកបន្តថា «ក្នុងលិខិតនោះបាន បញ្ជាក់ថា សំណុំរឿងលោក ចាន់ សុវេត ចៅក្រមសម្រេចលើកចោលបទចោទប្រកាន់ហើយ»។ លោកបញ្ជាក់ថា លោក មិនអាចទាក់ទងសុំការបញ្ជាក់លើបញ្ហានេះពីលោក ឆែ វីរៈ ចៅក្រមស៊ើបសួរបាននេះទេ។

តាមលិខិតជូនដំណឹង ស្តីពីការលើកលែងការចោទប្រកាន់ របស់លោក ឆែ វីរៈ ចៅក្រមស៊ើបសួរ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...