Posts tagged as "Jose Mourinho"

តោខៀវឆែលស៊ី ទិញ​បាន​ខ្សែ​ប្រយុទ្ធ​អាឡឺម៉ង់ «ស្កឺរ៉ល» ជា​ផ្លូវ​ការ​ហើយ

តោខៀវឆែលស៊ី ទិញ​បាន​ខ្សែ​ប្រយុទ្ធ​អាឡឺម៉ង់ «ស្កឺរ៉ល» ជា​ផ្លូវ​ការ​ហើយ

ក្រុមបាល់ទាត់តោខៀវឆែលស៊ី (Chelsea) បានចុះកិច្ចសន្យាទិញយកខ្សែប្រយុទ្ធអន្តរជាតិអាឡឺម៉ង់ អេនដ្រេ ស្កឺរ៉ល (Andre Schurrle) មកពីក្រុមនៅក្របខ័ណ្ឌបូដេសលីកា (Bundesliga) បាយឺ ឡេវើកូសិន (Bayer Leverkusen) ចប់​រួចរាល់ជាផ្លូវការហើយ បន្ទាប់ពីមានព្រមព្រាងគ្នាក្នុងតម្លៃ ១៨លានផោន (២៧.៧៤លានដុល្លា ឬ២១.២២លានអ៊ឺរ៉ូ)។


អេនដ្រេ ស្កឺរ៉ល កីឡាកបាល់ទាត់រជម្រើសជាតិអាឡឺម៉ង់។ (Joern Pollex/Getty Images)

ស្កឺរ៉ល បានក្លាយជាកីឡាករដំបូងគេ ដែលលោកគ្រូបង្វឹកជូសេ ម៉ូរីញ៉ូ (Jose Mourinho) ទិញចូល បន្ទាប់ពីអ្នកចាត់ការ​សញ្ជាតិព័រទុយហ្គាល ត្រឡប់មកដឹកនាំឆែលស៊ីវិញ ហើយគាត់ (ស្កឺរ៉ល) បានចុះកិច្ចសន្យាលេងឲ្យក្រុម​តោខៀវ​រយៈ​ពេល ៥ឆ្នាំ។

ខ្សែប្រយុទ្ធរូបនេះ បាននិយាយថា៖ [...]

កំពូល​គ្រូ​បង្វឹក​បាល់ទាត់​ល្អ​បំផុត​ទាំង​១០​រូប នា​ពេល​បច្ចុប្បន្ន (មាន​រូបថត)

កំពូល​គ្រូ​បង្វឹក​បាល់ទាត់​ល្អ​បំផុត​ទាំង​១០​រូប នា​ពេល​បច្ចុប្បន្ន (មាន​រូបថត)

បន្ទាប់ពីអតីតគ្រូបង្វឹកក្រុមបីសាចក្រហមម៉ែនឆេស្ទើ យូណៃធីត (Manchester United) លោកសឺអាឡិច ហ្វឺកឺសិន (Sir Alex Ferguson) បានចូលនិវត្តន៏រួចមក កំណត់ត្រាដំណែងគ្រូបង្វឹកលេខ១ របស់ពិភពលោកថ្មីក៏មានការប្រែប្រួលដែរ។


លោក អាឡិច ហ្វឺកឺសិន និងលោកជូសេ ម៉ូរីញ៉ូ។ Getty Images / All Over Press

មនោរម្យព័ងអាំងហ្វូ សូមដកស្រង់ពីកាសែតប្លីឆឺរីផត (Bleacherreport) ដើម្បីបង្ហាញជូននូវកំពូលគ្រូបង្វឹកទាំង១០រូប នាពេលបច្ចុប្បន្ន ថាបានទៅលើគ្រូបង្វឹករូបណា ឬគ្រូបង្វឹករបស់ក្រុមណាខ្លះ ដូចតទៅ៖

១. ជឺប ហៃណ័កស៏ (Jupp Heynckes)

លោកជឺប ហៃណ័កស៏ [...]

បាល់ទាត់អេស្ប៉ាញ៖ បាសេឡូណា ត្រៀម​ដេញ​ថ្លៃ​យក តូរែស

បាល់ទាត់អេស្ប៉ាញ៖ បាសេឡូណា ត្រៀម​ដេញ​ថ្លៃ​យក តូរែស

ក្រុមអ្នកមានបុណ្យបាសេឡូណា (Barcelona) បានត្រៀមខ្លួនរួចហើយ ដើម្បីដេញថ្លៃយកខ្សែប្រយុទ្ធហ្វឺណាន់ដូ តូរែស (Fernando Torres) ពីក្រុមតោខៀវឆែលស៊ី (Chelsea)។


ខ្សែប្រយុទ្ធហ្វឺណាន់ដូ តូរែស កំពុងទាត់ឲ្យក្រុម ឆែលស៊ី។

ក្លឹបម្ចាស់ជើងឯកអេស្ប៉ាញ បានត្រៀមកញ្ចប់ទឹកប្រាក់ប្រមាណជាង ២៦.៦៥លានដុល្លា (១៩.៩៩លានអ៊ឺរ៉ូ) ដើម្បី​ទិញ​យក​ខ្សែប្រយុទ្ធអេស្ប៉ាញទៅចូលរួមក្រុម ខណៈដែលក្រុមឆែលស៊ី ត្រូវខាត ៥១.៧៤លានដុល្លា បន្ទាប់ពីក្រុមមួយនេះ ទិញ​តូរែស មកពីក្រុមលីវើភូល (Liverpool) ក្នុងតម្លៃថ្លៃជាងគេបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់អង់គ្លេស កាលពី២ឆ្នាំ​មុន។

គ្រូបង្វឹកថ្មីលោក ជូសេ ម៉ូរីញ៉ូ (Jose Mourinho) ចង់ជួបផ្ទាល់ និងជជែកជាមួយតូរែសសិន មុននឹងឈានទៅដល់​ការ​សម្រេចចិត្តណាមួយ [...]

ជូសេ ម៉ូរីញ៉ូ៖ ចន ថឺរី នៅ​តែ​ជា​ប្រធាន​ក្រុម​ឆែលស៊ី

ជូសេ ម៉ូរីញ៉ូ៖ ចន ថឺរី នៅ​តែ​ជា​ប្រធាន​ក្រុម​ឆែលស៊ី

គ្រូបង្វឹកក្រុមឆែលស៊ី (Chelsea) លោកជូសេ ម៉ូរីញ៉ូ (Jose Mourinho) បាននិយាយថា កីឡាករចន ថឺរី (John Terry) នឹង​នៅតែជាប្រធានក្រុម ឆែលស៊ីដដែល ខណៈដែលលោកមានគម្រោងប្រជែងយកពានព្រីមែលីក (Premier League) នៅ​រដូវកាលថ្មីខាងមុខនេះ។


កីឡាករចន ថឺរី ប្រធានកីឡាករក្រុមឆែលស៊ី។

ថឺរី វ័យ៣២ឆ្នាំ បានធ្វើជាប្រធានក្រុម ហើយបានធ្វើឲ្យក្រុមឆែលស៊ី ឈ្នះពានរង្វាន់ព្រីមែលីកចំនួន២លើក កាលពីលោក​ម៉ូរីញ៉ូ នៅដឹកនាំលើកដំបូងនាកីឡាដ្ឋានស្តេមហ្វដប្រិជ្ជ (Stamford Bridge)។

លោកម៉ូរីញ៉ូ បាននិយាយថា «ថឺរី ជាប្រធានក្រុម។ ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ ហើយអ្នកគាំទ្រក៏មានអារម្មណ៏​ដូច​ខ្ញុំដែរ។»

ការវិលត្រឡប់មកដឹកនាំឆែលស៊ី ជាលើកទី២នេះ លោកម៉ូរីញ៉ូ នឹងពិភាក្សាជាមួយកីឡាករហ្វឺណាន់ដូ តូរែស (Fernando [...]

តោខៀវឆែលស៊ី ទិញ​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អាឡឺម៉ង់​បាន​ហើយ

តោខៀវឆែលស៊ី ទិញ​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អាឡឺម៉ង់​បាន​ហើយ

ក្រុមបាល់ទាត់តោខៀវឆែលស៊ី (Chelsea) បានឈានដល់កិច្ចព្រមព្រាងចុះកិច្ចសន្យា នាំយកកីឡាករ ដែលជាគោលដៅ​សំខាន់របស់ខ្លួន អេនដ្រេ ស្កឺរ៉ល (Andre Schurrle) បានជាផ្លូវការហើយ នេះបើតាមសេចក្ដីរាយការណ៍របស់​បណ្ដាញ​ទូរទស្សន៍ អ៊ីអេសភីអ៊ិន (ESPN)។


អេនដ្រេ ស្កឺរ៉ល កីឡាកបាល់ទាត់រជម្រើសជាតិអាឡឺម៉ង់។ (Joern Pollex/Getty Images)

បន្ទាប់ពីដេញថ្លៃ២លើកបរាជ័យរួចមក ឆែលស៊ីបានបង្កើនតម្លៃជាលើកទី៣ ហើយក៏បានសម្រេច ក្នុងតម្លៃព្រមព្រាងគ្នា ២០អ៊ឺរ៉ូ (២៦.២លានដុល្លា) និងបានចុះកិច្ចសន្យាលេងឲ្យក្រុមរយះពេល៥ឆ្នាំ។

ខ្សែប្រយុទ្ធវ័យ២២ឆ្នាំ ជម្រើសជាតិអាឡឺម៉ង់រូបនេះ នឹងក្លាយជាកីឡាករដំបូងគេ ដែលលោកជូសេ ម៉ូរីញូ (Jose Mourinho) ទិញចូល បន្ទាប់ពីគ្រូបង្វឹករូបនេះ បានយល់ព្រមត្រឡប់មកដឹកនាំក្រុមដែលមានមូលដ្ឋាននៅ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...