Posts tagged as "Jamie Carragher"

ជេមី ខារ៉ាកឺ៖ ការ​បញ្ចប់​អាជីព​ក្នុង​ក្រុម​លីវើភូល ជា​អារម្មណ៏​ដ៏​អស្ចារ្យ

ជេមី ខារ៉ាកឺ៖ ការ​បញ្ចប់​អាជីព​ក្នុង​ក្រុម​លីវើភូល ជា​អារម្មណ៏​ដ៏​អស្ចារ្យ

ខ្សែការពារកណ្តាលរបស់ក្រុមហង្សក្រហមលីវើភូល (Liverpool) ជេមី ខារ៉ាកឺ (Jamie Carragher) បាននិយាយថា ការ​ប្រកួតលើកចុងក្រោយរបស់គាត់សម្រាប់ក្លឹប មុនពេលដែលគាត់ត្រូវព្យួរស្បែកជើង (ចូលនិវត្តន៏) ពីអាជីពជាកីឡាករ​បាល់ទាត់នោះ ជាអារម្មណ៏ដ៏អស្ចារ្យមួយ កាលពីចុងសប្ដាហ៍មុន។


ជេមី ខារ៉ាកឺ កីឡាករខ្សែការពាររបស់លីវើភូល។

កីឡាករវ័យ៣៥ឆ្នាំ បានលេងក្នុងការប្រកួតលើកទី៧៣៧ សម្រាប់គាត់ និងជាប្រកួតចុងក្រោយសម្រាប់ក្រុមហង្សក្រហម កាលពីចុងសប្តាហ៏ ខណៈដែលរូបគាត់ក៏បានរួមចំណែកជួយឲ្យក្រុមយកឈ្នះ ១-០ លើក្រុមឃ្យូភីអរ (QPR) នា​កីឡាដ្ឋាន​អេនហ្វៀល (Anfield)។

ខ្សែការពារឆ្នើមរូបនេះ ត្រូវបានក្រុមអ្នកគាំទ្រទាំងសងខាង ទទួលស្វាគមន៏ និងឱបទាំងក្តីអាឡោះអាល័យ នៅមុនប្រកួត [...]

ខារ៉ាកឺ កីឡាករ​ខ្សែរ​ការពារ​លីវើភូល នឹង​ចូល​និវត្ត​ក្រោយ​បញ្ចប់រដូវ​កាល

ខារ៉ាកឺ កីឡាករ​ខ្សែរ​ការពារ​លីវើភូល នឹង​ចូល​និវត្ត​ក្រោយ​បញ្ចប់រដូវ​កាល

កីឡាករលីវើភូល (Liverpool) ចេមី ខារ៉ាកឺ (Jamie Carragher) នឹងបញ្ចប់អាជីពបាល់ទាត់របស់គាត់ ក្រោយចប់រដូវកាល នេះ។


កីឡាករចេមី ខារ៉ាកឺ នៅលើវាលស្មៅ។

កីឡាករដែលលេងឲ្យក្រុមព្រីមែ លីក របស់ប្រទេសអង់គ្លេស រូបនេះ បាននិយាយប្រាប់ក្នុងសេចក្តីថ្លែងការណ៏ កាល​ពីថ្ងៃ​ព្រហស្បតិកន្លងទៅ។ គាត់និយាយថា «នេះជារដូវកាលចុងក្រោយសំរាប់ខ្ញុំ ដែលនៅជាមួយនិងក្រុមលីវើភូល ហើយក៏​ជាពេលចុងក្រោយ សំរាប់អាជីពជាកីឡាករបាល់ទាត់របស់ខ្ញុំដែរ។»

កីឡាកររូបនេះបានបន្តទៀតថា «ខ្ញុំធ្វើការប្រកាសជាផ្លូវការពេលនេះ ព្រោះខ្ញុំមិនចង់ឲ្យ គ្រូបង្វឹកគឺលោក ប្រិនដាន់ រ៉ដជឺ (Brendan Rodgers) និងក្រុមទាំងមូលមានការចោតជាសំនួរ ចំពោះអនាគតរបស់ខ្ញុំ ពេលនេះខ្ញុំបានសំរេចចិត្ត​រួចហើយ​ថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...