Posts tagged as "Manchester City"

អេស្ប៉ាញ យក​ឈ្នះ​អ៊ីតាលី ដោយ​បាល់​កាត់​សេចក្តី​ប៉េណាល់ទី

អេស្ប៉ាញ យក​ឈ្នះ​អ៊ីតាលី ដោយ​បាល់​កាត់​សេចក្តី​ប៉េណាល់ទី

ក្រុមបាល់ទាត់គោជល់អេស្ប៉ាញ នឹងឡើងទៅជួបប្រេស៊ីលក្នុងវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ខុនហ្វេដឺរ៉េសិនខាប់ (Confederations Cup) បន្ទាប់ពីពួកគេបានយកឈ្នះក្រុមអ៊ីតាលីដោយបាល់កាត់សេចក្តីប៉េណាល់ទី ដោយលទ្ធផល ៧-៦ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីយប់មិញ។


ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ ក្រោយទទួលជ័យជំនះ។ (រូបថត Robert Cianflone - GETTY Image)

កីឡាករបម្រុងអេស្ប៉ាញ ជេសឺស ណាវ៉ាស់ (Jesus Navas) ជាអ្នកទាត់បាល់ប៉េណាល់ទីគ្រាប់ជ័យជំនះបានសម្រេច បន្ទាប់ពីខ្សែការពាររបស់អ៊ីតាលី ឡេអូណាដូ បូណ័កស៊ី (Leonardo Bonucci) ធ្វើឲ្យបាត់បង់គ្រាប់បាល់១គ្រាប់។

គ្រាប់បាល់ទាំង១២គ្រាប់ដំបូង កីឡាករនីមួយៗទាំង២ក្រុម ទាត់បានយ៉ាងល្អនិងគ្មានកំហុសឆ្គងដូចគ្នា មុនពេលដែល​បូណ័កស៊ី [...]

ក្លឹបមេឃខៀវម៉ែនស៊ីធី ព្រមលក់«តេវែស» ទៅ​ឲ្យ​ជូវីនទូស

ក្លឹបមេឃខៀវម៉ែនស៊ីធី ព្រមលក់«តេវែស» ទៅ​ឲ្យ​ជូវីនទូស

ក្រុមបាល់ទាត់អង់គ្លេសម៉ែនឆេស្ទើ ស៊ីធី (Manchester City) បានយល់ព្រមលក់ខ្សែប្រយុទ្ធរបស់ខ្លួន កាឡូស តេវែស (Carlos Tevez) ទៅឲ្យក្រុមម្ចាស់ជើងឯកអ៊ីតាលី ជូវីនទូស (Juventus) ហើយ បន្ទាប់ពីក្រុមទាំង២ មានការព្រម​ព្រៀង​គ្នាក្នុងតម្លៃ១២លានផោន (១៨.៥០លានដុល្លា)។


កីឡាករខ្សែប្រយុទ្ធ កាឡូស តេវែស របស់ក្រុមបាល់ទាត់អង់គ្លេសម៉ែនឆេស្ទើ ស៊ីធី។

ខ្សែប្រយុទ្ធអន្តរជាតិអាស្ស៊ង់ទីន វ័យ២៩ឆ្នាំ នឹងធ្វើដំណើរទៅកាន់ប្រទេសអ៊ីតាលី នៅថ្ងៃពុធនេះ ដើម្បីធ្វើតេស្តពិនិត្យ​សុខភាព និងធ្វើចរចារលក្ខ័ណផ្ទាល់ខ្លួន ដែលរំពឹងថានឹងអាចចុះកិច្ចសន្យាលេងឲ្យក្រុមសេះបង្កង់ រយះពេល៣ឆ្នាំ។

ជាមួយនឹងលុយថ្លៃឈ្នួលរបស់គាត់ និងប្រាក់លើកទឹកចិត្តបន្ថែម ក្នុងឆ្នាំចុងក្រោយរបស់គាត់ ក្លឹបបាល់ទាត់ម៉ែនស៊ីធី [...]

បាល់ទាត់អង់គ្លេស៖ ម៉ែនស៊ីធី (ManCity) តែង​តាំង​គ្រូ​បង្វឹក​ថ្មី

បាល់ទាត់អង់គ្លេស៖ ម៉ែនស៊ីធី (ManCity) តែង​តាំង​គ្រូ​បង្វឹក​ថ្មី

ក្រុមមេឃខៀវ ម៉ែនឆេស្ទើ ស៊ីធី (Manchester City) បានយល់ព្រមតែងតាំងលោកម៉ាញ៉ូអែល ប៉េឡេហ្គ្រីនី (Manuel Pellegrini) ជាគ្រូបង្វឹកថ្មីហើយ បន្ទាប់ពីចុះកិច្ចសន្យារយះពេល ៣ឆ្នាំរួចមក។


លោកម៉ាញ៉ូអែល ប៉េឡេហ្គ្រីនី គ្រូបង្វឹកសញ្ជាតិឈីលី។ (រូបថត diarioeldia.cl)

បុរសវ័យ៥៩ឆ្នាំ សញ្ជាតិឈីលី បានចាកចេញពីក្រុមម៉ាឡាកា (Malaga) មកជំនួសដំណែងលោករ៉ូបឺតូ ម៉ែនស៊ីនី (Roberto Mancini) ដែលក្លឹបបានបណ្តេញចេញកាលពីខែឧសភាកន្លងទៅ។

លោកប៉េឡេហ្គ្រីនី ដែលនឹងត្រូវចាប់ផ្តើមការងារថ្មីរបស់គាត់នៅថ្ងៃទី២៤ ខែមិថុនានេះ បាននិយាយថា «ខ្ញុំពិតជា​សប្បាយ​រីករាយខ្លាំងណាស់ ដែលបានទទួលឱកាសនេះ។ ក្លឹបមានគោលដៅច្បាស់លាស់ ដើម្បីទទួលបានភាពជោគជ័យ ហើយខ្ញុំ​នឹងចូលរួមធ្វើឲ្យបានល្អបំផុត។»

[...]
លីវើភូល ទិញ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អេស្ប៉ាញ បាន​ជា​ផ្លូវ​ការ​ហើយ

លីវើភូល ទិញ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អេស្ប៉ាញ បាន​ជា​ផ្លូវ​ការ​ហើយ

ក្រុមហង្សក្រហមលីវើភូល (Liverpool) បានប្រកាសជាផ្លូវការថា ក្រុមបានទិញយកខ្សែប្រយុទ្ធរបស់ក្រុមស្សែលតា វីកូ (Celta Vigo) អៃកូ អាសប៉ាស (Iago Aspas) បានហើយ ដែលមានកិច្ចព្រមព្រាងគ្នា ក្នុងតម្លៃប្រមាណ ៧.៥លានផោន (១១.៧៧លានដុល្លា, ៨.៨២លានអ៊ឺរ៉ូ)។


កីឡាករ អៃកូ អាលប៉ាល របស់ក្រុមបាល់ទាត់ ស្សែលតា វីកូ។ (រូបថត AFP)

កីឡាករវ័យ២៥ឆ្នាំរូបនេះ បានក្លាយជាកីឡាករទី២ ដែលលោកប្រេនដិន រ៉ដចឺ (Brendan Rodgers) ទិញចូលក្នុងរដូវក្តៅ​នេះ បន្ទាប់ពីគ្រូបង្វឹករូបនោះបាននាំយកខ្សែការពារកណ្តាលពីក្រុមម៉ែនឆេស្ទើ ស៊ីធី (Manchester City) ខូឡូ តូរ៉េ (Kolo Toure) រួចមក។

លីវើភូល បានទាក់ទងខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញយូរណាស់មកហើយ ប៉ុន្តែដោយសារតែមានបញ្ហាខាងឯកសាររត់ការ [...]

បាល់ទាត់អង់គ្លេស៖ លីវើភូល ត្រៀម​លុយ​ធំ​ទិញ​យក​កីឡាករ​ឆ្នើម​ពី​ក្រុម​ស្ស៊ាកតា

បាល់ទាត់អង់គ្លេស៖ លីវើភូល ត្រៀម​លុយ​ធំ​ទិញ​យក​កីឡាករ​ឆ្នើម​ពី​ក្រុម​ស្ស៊ាកតា

កាសែតអង់គ្លេសហ្គាដៀន (Guardian) បានចេញផ្សាយនៅថ្ងៃអង្គារ៏នេះថា ក្រុមហង្សក្រហមលីវើភូល (Liverpool) បាន បង្ហាញពីមហិច្ឆតាដ៏ធំ ដោយបានត្រៀមលុយប្រមាណ ៣៣.៧២លានដុល្លា ដើម្បីដេញថ្លៃទិញយកកំពូលកីឡាករឆ្នើម​ក្រុមស្ស៊ាកតា ដូនែស (Shakhtar Donetsk) ហិនរិក ម័កហៃតាយ៉ាន់ (Henrikh Mkhitaryan) មកចូលរួមជាមួយក្រុមឲ្យ​បាន។


កីឡាករ ហិនរិក ម័កហៃតាយ៉ាន់ ខ្សែបម្រើកណ្តាលនៃទីលានបាល់ទាត់។

កីឡាករអន្តរជាតិអាល់ម៉ានៀ វ័យ២៤ឆ្នាំ បានស្ថិតក្នុងក្រសែភ្នែកក្រុមធំៗជាច្រើន បន្ទាប់ពីខ្សែបម្រើរូបនេះ ទាត់បាល់​បញ្ចូលទីបាន២៥គ្រាប់ ក្នុងរដូវកាលនេះ ហើយបានក្លាយជាកីឡាករដែលទាត់បញ្ចូលទី បានច្រើនជាងគេនៅក្នុង​លីក​ប្រទេសអ៊ុយក្រែនថែមទៀត។

កាសែតហ្គាដៀន បានរាយការណ៏ថា ម័កហៃតាយ៉ាន់ កំពុងតែស្វែងរកក្រុមថ្មី [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...