Posts tagged as "Apple"

មេរោគ cheval de Troie បំផ្លាញ កំព្យូទ័រ ម៉ាក Mac ជាង ៦០០.០០០ គ្រឿង

មេរោគ cheval de Troie បំផ្លាញ កំព្យូទ័រ ម៉ាក Mac ជាង ៦០០.០០០ គ្រឿង

មេរោគ កំព្យូទ័រមួយឈ្មោះ ឈើវាល ដឺ ទ្រ័រ បានចូលទៅទន្ទ្រានម៉ាស៊ីន របស់ក្រុមហ៊ុនអៀបផល ប្រមាណជាង ៦០០០០០ គ្រឿង។ មេរោគនេះធ្លាប់បានធ្វើអោយរំជួយរួចហើយ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ កាលពីឆ្នាំទៅម៉ិញ តែចំនួនកំព្យូទ័រដែល បានរងគ្រោះលើកនេះ មានចំនួនច្រើនលើសពីការស្មាន។

គេបានទំលាក់កំហុសទៅក្រុមហ៊ុនអៀបផល Apple ពីបញ្ហានេះ ដោយអៀបផលប្រើពេលរហូតដល់ទៅ ៦អាទិត្យដើម្បី ដោះស្រាយបាន។ ម៉ាស៊ីនកំព្យូទ័រម៉ាកទាំងអស់ ត្រូវគេអញ្ជើញអោយដាក់អោយត្រូវកំរិត update ដើម្បីបញ្ជៀស ពីមេរោគនេះ។ ប៉ុន្ដែចំពោះម៉ាស៊ីនដែលរងគ្រោះរូចហើយ ការដាក់អោយត្រូវកំរិត update គ្រាន់តែការពារមិនអោយ រងគ្រោះជាថ្មីទៀតជាមួយនឹងមេរោគនេះតែប៉ុណ្ណោះ [...]

អាយហ្វូន ៥ (Iphnone 5) មានអេក្រង់ធំជាងមុន

អាយហ្វូន ៥ (Iphnone 5) មានអេក្រង់ធំជាងមុន

ខណៈពេលដែលការពេញនិយម របស់ផលិតផល អាយប៉ាដ (Ipad) កំពុងតែធ្លាក់ចុះ ស្រាប់តែមានដំណឹង ដែលថានឹងមកដល់ នូវ ផលិតផលថ្មីមួយទៀត គឺ អាយហ្វូន ៥ (Iphnone 5) របស់ក្រុមហ៊ុនយក្ស អៀផល (Apple) បានធ្វើអោយលឺសុះសាយ ឡើង។ គេនៅមិនដឹងថា ផលិតផល អាយហ្វូន ៥ Iphnone 5 ថ្មីនេះនឹងមកដល់ ក្នុងពេលណានោះទេ តែអ្វីដែលបានធ្វើអោយ​ រំជួលដល់ពិភព អាំងទើណែត គឺដំណឹងដែលថា  អាយហ្វូន ៥ (Iphnone 5)​ មានអេក្រង់ធំជាង សមាជិកមុនៗរបស់គ្រួសារ អាយហ្វូន ។

តាមកាសែតសេដ្ឋកិច្ចមួយ របស់កូរេខាងត្បូង ឈ្មោះ Maeil Business Newspaper​ បានផ្សាយអោយដឹងថា អាយហ្វូន ៥ (Iphnone 5)​ នឹងបោះបង់ចោល [...]

iWatch​ 2, នាឡិការដៃដែលផ្ទុកការចងចាំ បានរហូតដល់ ៣២ Gb

iWatch​ 2, នាឡិការដៃដែលផ្ទុកការចងចាំ បានរហូតដល់ ៣២ Gb

iWatch2​ មានលទ្ធភាព ផ្ទុកការចងចាំរហូតដល់ ៣២​Gb ហើយអាចផ្ជាប់ទៅប្រព័ន្ធគ្មានខ្សែរ Wi-Fi របស់ រាល់សមាជិក នៃគ្រួសារ i (iPhone, iPod, iPad, ...) ថែមទៀតផង។ កញ្ចក់របស់វា LCD អាចមានលទ្ធភាពអោយអ្នកប្រើប្រាស់បញ្ជា ដោយគ្រាន់តែប៉ះៗទៅលើអេក្រង់នេះប៉ុណ្ណោះ។ iWatch2​ ប្រើប្រព័ន្ធបញ្ជាមេ ដោយ ប្រព័ន្ធ iOS ដូចដែលលោកអ្នកធ្លាប់ឃើញរួចមកហើយតាម iPhone, iPod​ ឬក៏ iPad ជាដើម។ តែអ្វីដែលគួរអោយកត់សំគាល់នោះ គឺ iWatch2​​ ដ៏តូចច្រឡឹងនេះ មានបំពាក់ ជាមួយនឹងកញ្ចក់ LCD នេះដោយម៉ាស៊ីនថតរូប ដ៏តូចមួយនៅខាងមុខ និងម៉ាស៊ីនបញ្ចាំង រូបថតឬ ភាពយន្ត សំរាប់លោកអ្នកថត ហើយ​អាចមើល ភ្លាមៗ ទៅលើជញ្ជាំង ឬសំពត់ ឬក្រដាស ស។

គួរអោយស្ដាយ ដែលផលិតផលដ៏ប្រពៃនេះស្ថិតនៅជាគំរោងនៅឡើយ តែលោកអ្នកអាចមើលរូបថតដែលទស្សនាវដ្តី journaldugeek.com ដាក់ជូនជាពត៌មាន៕

អានពិស្ដារ


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...