Posts tagged as "Rong Chhun"

សៀវភៅ​សិក្សា​របស់​រដ្ឋ៖ ហាម​លក់ តែ​មិន​បាន​«ហាម​លួច»​ទេ?

សៀវភៅ​សិក្សា​របស់​រដ្ឋ៖ ហាម​លក់ តែ​មិន​បាន​«ហាម​លួច»​ទេ?

«សំខាន់រដ្ឋាភិបាលគួរស៊ើបអង្កេតថា អ្នកលក់នៅទីផ្សារហ្នឹង គាត់បានសៀវភៅមកពីណាមកលក់? ហើយរិះរក​ចាប់​អ្នកដែលយកសៀវភៅរដ្ឋយកលក់ហ្នឹង ប្រសើរជាងការដែលមករឹបអូសនៅទីផ្សារ» នេះជាការលើកឡើងរបស់អ្នក​វិភាគឯករាជ្យ លោក កែម ឡី ទៅលើសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ ដែលកំណត់ថា នឹងចាត់​វិធានការ​តាម​ច្បាប់​ចំពោះអ្នកដែលបានលក់​សៀវភៅសិក្សា ដែលមានសរសេរនៅលើក្របថា«ហាមលក់»និង«ជាកម្មសិទ្ធិ​របស់​រដ្ឋ»។


គ្របសៀវភៅសិក្សា ជីវវិទ្យាថ្នាក់ទី១២មួយ ដែលមានផ្លាកបិតពីលើ ហាមលក់។ (រូបថត MONOROOM.info/ D.KEO)

ប្រព័ន្ធអប់រំ - ការលក់ជួញដូរសៀវភៅសិក្សា ដែលមានសរសេរនៅពីលើក្របថា«ហាមលក់» និង«ជា​កម្មសិទ្ធិ​របស់រដ្ឋ» នឹងត្រូវចាត់ទុកថាជាអំពើខុសច្បាប់ បង្កអោយមានផលអវិជ្ជមានដល់ការអប់រំ។ [...]

មេ​ដឹកនាំ​​សហជីព ព្រមាន​ពី​«​បាតុកម្ម​​ធំ​»​នឹង​​ផ្ទុះ​នៅ​ខែ​កុម្ភះ

មេ​ដឹកនាំ​​សហជីព ព្រមាន​ពី​«​បាតុកម្ម​​ធំ​»​នឹង​​ផ្ទុះ​នៅ​ខែ​កុម្ភះ

«សេរីភាពមិនអាចបិទបានរហូតទេ ទោះបីថ្ងៃនេះមិនបានជុំគ្នា ក៏ថ្ងៃក្រោយយើងអាចជុំគ្នាបានទៀតដែរ» នេះជាការ​បញ្ជាក់របស់លោកអាត់ ធន់ ដោយថែមទាំងបញ្ជាក់ ពីភាពមិនរាថយរបស់លោក នៅចំពោះការបង្រ្កាប​ពីសំណាក់​អាជ្ញាធរ ទៅលើក្រុមបាតុករ។ យ៉ាងណាម៉ិញ លោកក៏មានគម្រោងធ្វើបាតុកម្មទ្រង់ទ្រាយធំមួយ នៅខែក្រោយនេះ បើមិនមានយុត្តិធម៌ដល់ជនរងគ្រោះ និងមិនចរចាតម្លើងប្រាក់ អោយបានសមរម្យជូនកម្មករ។


កងកម្លាំងរបស់អាជ្ញាធរ ដែលត្រូវបានដាក់ពង្រាយទប់ស្កាត់ នៅទីលានប្រជាធិបតេយ្យថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)

បាតុកម្ម - បន្ទាប់ពីត្រូវបានហាមឃាត់មិនអោយធ្វើបាតុកម្មនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៤ សហព័ន្ធសហជីព និង​សមាគមចំនួន៩នៅតែប្រកាសជំហរថា [...]

មេ​ដឹកនាំ​សហជីព៖ មិន​ដក​ថយ ក្នុង​រឿង​ប្រាក់​ខែ​កម្មករ​១៦០​ដុល្លារ

មេ​ដឹកនាំ​សហជីព៖ មិន​ដក​ថយ ក្នុង​រឿង​ប្រាក់​ខែ​កម្មករ​១៦០​ដុល្លារ

បើទោះបីជាកម្មករចូលធ្វើការធម្មតាវិញ ស្របពេលដែលរដ្ឋាភិបាលបាន សម្រេចតម្លើងប្រាក់ខែគោល ត្រឹមតែ​១០០​ដុល្លារយ៉ាងណាក៏ដោយ តែមេដឹកនាំសហជីពដែលធ្លាប់ដឹកនាំកម្មករធ្វើបាតុកម្មកន្លងមក ប្រកាសថាមិនអាច​ទទួល​យក១០០ដុល្លារបានទេ ដាច់ខាតត្រូវតែ១៦០ដុល្លា ទើបកម្មករអាចរស់នៅដោយសមរម្យបាន។


ការដង្ហែក្បួនរំលឹកខួប១០ឆ្នាំ នៃការបាញ់សម្លាប់លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រ​កម្ពុជា ដោយមានការចូលរួមពីលោក សម រង្ស៊ីផង នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)

វិបត្តិការងារ -ថ្ងៃរម្លឹក​វិញ្ញាណ​ក្ខន្ធ​គំរប់ខួប១០ឆ្នាំ របស់លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករ​នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា [...]

រ៉ុង ឈុន៖ ២៦ មករា ថ្ងៃ​បាតុកម្ម​ជា​ថ្មី

រ៉ុង ឈុន៖ ២៦ មករា ថ្ងៃ​បាតុកម្ម​ជា​ថ្មី

មេដឹកនាំសមាគម និងសហជីពដ៏ល្បីឈ្មោះ លោក រ៉ុង ឈុន បានប្រកាសថា នៅថ្ងៃទី២៦ មករា ឆ្នាំ២០១៤ខាង​មុខនេះ លោកនិងធ្វើបាតុកម្មជាថ្មី ដើម្បី​អោយមានការដោះលែងអ្នកដែលបានឃាត់ខ្លួនទាំង២៣នាក់ និងទាមទារ​តម្លើងប្រាក់ខែគោល១៦០ដុល្លារ។


លោក រ៉ុង ឈុន ប្រធានសហភាពសហជីបកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនឯករាជ្យ។ ( រូបថត MONOROOM.info/ O.vary)

បាតុកម្ម - លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនឯករាជ្យ បានប្រកាស​នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤ នេះថានៅថ្ងៃទី២៦ មករាខាងមុខនេះ លោក​នឹងដឹកនាំធ្វើបាតុកម្ម​ជាថ្មី នៅទីលាន​ប្រជាធិបតេយ្យ ដើម្បីទាមទារឲ្យមានការដោះលែង អ្នកដែលត្រូវបានឃាត់ខ្លួនទាំង២៣នាក់ និងទាមទារឲ្យមានការ​តម្លើងប្រាក់ខែគោល ១៦០ដុល្លារ។

[...]
បន្ទាប់​ពី​ត្រូវ​បាន​ដោះ​លែង អ្នក​ភូមិ​បឹង​កក់​រក្សា​ជំហរ​បន្ត​ការ​តស៊ូ (vdo)

បន្ទាប់​ពី​ត្រូវ​បាន​ដោះ​លែង អ្នក​ភូមិ​បឹង​កក់​រក្សា​ជំហរ​បន្ត​ការ​តស៊ូ (vdo)

«យើងត្រូវតែតស៊ូ ដើម្បីសិទ្ធសេរីភាពរបស់ពួកយើង  ពួកយើងនឹងនៅតែបន្តការតស៊ូ លុះណាតែបានទទួលបាននូវ​យុត្តិធម៌» នេះជាសម្តីរបស់ស្រ្តីអ្នកភួមិបឹងកក់ បន្ទាប់ពីត្រូវបានដោះលែង នៅវេលាម៉ោងប្រមាណ២រសៀល ថ្ងៃ​ទី២១ ខែធ្នូ ឆ្នាំ២០១៤នេះ។


លោក រ៉ុង ឈុន និងស្ត្រីសកម្មជនមកពីសហគមន៍បឹងកក់ បន្ទាប់ពីត្រូវបានដោះលែងនៅរសៀលថ្ងៃទី២១ ខែមករា នេះ។ (រូបថត MONOROOM.info/ O.Vary)

សិទ្ធិមនុស្ស - មនុស្សដែលត្រូវបានចាប់ខ្លួនទាំង១១នាក់ កាលពីព្រឹកមិញនោះ ត្រូវបានដោះលែង​អោយមាន​សេរី​វិញហើយ។ បើទោះជាមានការចាប់ខ្លួនក៏ដោយ ក៏ក្រុមអ្នកតវ៉ានៅតែរក្សាជំហថាមិនចុះចាញ់។ នេះពាក្យសម្តីដែល​ស្រ្តីអ្នកភូមិបឹងកក់ទាំងនោះ បាននាំគ្នាស្រែកមុនគេ បន្ទាប់ត្រូវបានដោះលែង ទាំងមិនទាន់បានចេញពី [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...