Posts tagged as "Rong Chhun"

រ៉ុង ឈុន៖ ករណី​«សញ្ជាតិ​ពីរ»​របស់ ពុង ឈីវកេក គួរ​ត្រូវ​បាន​លើក​លែង

រ៉ុង ឈុន៖ ករណី​«សញ្ជាតិ​ពីរ»​របស់ ពុង ឈីវកេក គួរ​ត្រូវ​បាន​លើក​លែង

ប្រធានសមាគមគ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន បាន​ចោទ​គណបក្ស​ប្រជាជន​កម្ពុជា ថា​កំពុង​បង្ក​ភាព​ស្មុគ​ស្មាញ បង្កើត​ការ​ជាប់​គាំង និង​ជំរុញ​ឲ្យ​មាន​ឧបសគ្គ​ជា​ថ្មី​ម្តង​ទៀត ក្នុង​ការ​បង្កើត​នូវ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ត្រឹម​ត្រូវ យុត្តិធម៌ និង​ឯក​រាជ្យ​នេះ។ លោក​បាន​ថ្លែង​បញ្ជាក់ ក្នុង​កិច្ច​សម្ភាស ជា​មួយ​ទស្សនាវដ្តី​មនោរម្យ .អាំងហ្វូ  ថ្ងៃ​ទី១៩ ខែ​វិច្ឆិកា ថា​ករណី​«សញ្ជាតិ​មួយ» កំពុង​ត្រូវ​បាន​យក​មក​ធ្វើ​ជា​«ឧបសគ្គ» ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​បង្កើត គ.ជ.ប ថ្មី។

កាលពីថ្ងៃទី១៧ ខែវិច្ឆិកាថ្មីៗនេះ លោក ប៊ិន ឈិន ប្រធាន​ក្រុម​ការងារ​បច្ចេកទេស មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើក​យក​បញ្ហា​«សញ្ជាតិ​ពីរ» មក​អះ​អាង​​ថា ជា​ករណី​ចាំ​បាច់ ដើម្បី​ក្លាយ​ជា​សមាជិក​របស់ គ.ជ.ប ថ្មី។ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​រូប​នេះ [...]

រ៉ុង ឈុន៖ បង្គោល​ព្រំដែន​វៀតណាម​-កម្ពុជា បោះ​ចូល​ដី​ខ្មែរ

រ៉ុង ឈុន៖ បង្គោល​ព្រំដែន​វៀតណាម​-កម្ពុជា បោះ​ចូល​ដី​ខ្មែរ

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា និង​តំណាង​សមាជិក ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​ជាង ១០នាក់​ផ្សេង​ទៀត បាន​ធ្វើ​សន្និសីទ​កាសែត​មួយ ដើម្បី​ចេញ​លិខិត​ចំហរ​ស្នើរ​សុំ​ឲ្យ​រដ្ឋាភិបាល លុប​ចោល​សន្ធិសញ្ញា​ព្រំ​ដែន​បំពេញ​បន្ថែម​ឆ្នាំ ២០០៥​ដែល​ការ​លុប​ចោល​នេះ​វា​អាច​ធានា​បាន​នូវ​អធិបតេយ្យ​ភាព ឯករាជ្យ បូរណភាព និង​មិន​អាច​រំលោភ​បាន​នៃ​ដែនដី​អព្យាក្រឹត​ភាព និង​ឯកភាព​ជាតិ។

លោក រ៉ុង ឈុន បានថ្លែង​នៅ​ក្នុង​សន្និសីទ​ព្រឹក​ម៉ិញ​នេះ​ថា តាម​ការ​ចុះ​កម្មសិក្សា​របស់​លោក បាន​មើល​ឃើញ​ថា​វៀតណាម បាន​បោះ​បង្គោល​ព្រំដែន ចូល​ទឹកដី​កម្ពុជា​ជា​ច្រើន​កន្លែង នៅ​ក្នុង​ឃុំ​ថ្នា​ធ្នង់ ស្រុក​រំដួល ខេត្ត​ស្វាយរៀង។ បង្គោល​ព្រំដែន ដែល​វៀតណាម​បាន​បោះ​ចូល​នីមួយៗ មាន​រហូត​ដល់ ១០០​ម៉ែត្រ​ទៅ ៥០០​ម៉ែត្រ​ឯ​នោះ។

លោកបានបន្ថែមទៀតថា ការបោះបង្គោលចូលនេះ [...]

សម្ភាស៖ រ៉ុង ឈុន ព្រមាន GMAC បើ​«ដំបៅ»​តូច​កុំ​យក​ឈើ​«ចាក់»

សម្ភាស៖ រ៉ុង ឈុន ព្រមាន GMAC បើ​«ដំបៅ»​តូច​កុំ​យក​ឈើ​«ចាក់»

របាយការណ៍ហិរញ្ញវត្ថុរបស់ GMAC ដែល​បាន​ចង្អុល​បង្ហាញ​យ៉ាង​ច្បាស់​ថា បាន​ផ្តល់​ឬ​ចំណាយ​លុយ រហូត​ដល់​«មួយ​ពាន់​លាន​ដុល្លា​អាមេរិក» លើ​គម្រោង​ផលិត​«អាវ​យឺត»​សម្រាប់​ទាហ៊ាន​នោះ ជា​គម្រោង​មួយ​ដ៏​ខ្ពស់ «ខុស​ពី​ធម្មតា» និង​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ភាព​មិន​ប្រក្រតី ហើយ​ក៏​អាច​មាន​អំពើ​ពុក​រលួយ​នៅ​ក្នុង​នោះ។ នេះ​ជា​ការ​ថ្លែង​របស់​លោក រ៉ុង ឈុន ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា នៅ​ក្នុង​កិច្ច​សម្ភាស​ធ្វើ​ដាច់​ដោយ​ឡែក​មួយ ជា​មួយ​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ

ប្រធានសហព័ន្ធសហជីពកម្ពុជារូបនេះ បាន​បញ្ជាក់​បន្ថែម ពី​ក្នុង​របាយ​ការណ៍​ហិរញ្ញវត្ថុ​នោះ ថា​ខាង GMAC លើក​ឡើង​ដោយ​ខ្លួនឯង៖ «ស្ថាប័ន​រដ្ឋ បាន​ស្នើ​មក​សុំ​លុយ​ពី​ខាង GMAC គ្រប់​ពេល​វេលា និង​គ្រប់​ស្ថាប័ន​រដ្ឋ។ (…) ចង់​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ធ្វើការ​ស្រាវ​ជ្រាវ និង​អង្កេត​ជុំ​វិញ​បញ្ហា​ទាំង​អស់​នេះ។»

[...]
រ៉ុង ឈុន៖ GMAC គួរ​រៀបចំ​ខ្លួន​​ឆ្លើយ​ចំពោះ​មុខ​រដ្ឋសភា

រ៉ុង ឈុន៖ GMAC គួរ​រៀបចំ​ខ្លួន​​ឆ្លើយ​ចំពោះ​មុខ​រដ្ឋសភា

ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន បាន​ស្នើ​សុំ​ឲ្យ​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា GMAC នោះ ត្រឡប់​ទៅ​មើល​សេចក្តី​ថ្លែងការណ៍​របស់​លោក​ឲ្យ​បាន​ច្បាស់ មុន​នឹង​ធ្វើ​ប្រតិកម្ម​មក​រូប​លោក។ ក្នុង​កិច្ច​សម្ភាស​ជា​មួយ​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ លោក​បាន​រំលឹក​ថា អ្វី​ដែល​លោក​បាន​លើក​ឡើង ក្នុង​សេចក្តី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​ទី២៨ ខែតុលា​នោះ ជា​ការ​អះអាង​របស់ GMAC ដោយ​ផ្ទាល់​ខ្លួន​ឯង ជា​មួយ​សារព័ត៌មាន​ក្នុង​ស្រុក​មួយ កាល​ពី​ដើម​សប្តាហ៍​មុន។

លោក រ៉ុង ឈុន បាន​និយាយ​ថា៖ «យើង​មិន​ចេះ​តែ​ចោទ​ប្រកាន់​អ្នកណា ឥត​មាន​មូលដ្ឋាន​ទេ។ សេចក្តី​ថ្លែងការណ៍​នេះ គ្រាន់​តែ​យើង​ដក​ស្រង់ ពី​សារព័ត៌មាន​ក្នុង​ស្រុក​មួយ ដែល​បាន​ចុះ​របាយការណ៍​ហិរញ្ញវត្ថុ​របស់ GMAC។ ក្នុង​របាយការណ៍​នោះ បាន​ចង្អុល​បង្ហាញ​ថា បាន​ផ្តល់​លុយ​ទៅ​ក្រសួង​ពាណិជ្ជកម្ម ៥០០០ (ប្រាំ​ពាំន់​ដុល្លារ​អាមេរិក) [...]

ត្រូវ​គោរព​ក្រម​សីលធម៌​៦ចំណុច បើ​​​ចង់​ចូល​ពិភាក្សា​រឿង​ប្រាក់​ខែ​កម្មករ!

ត្រូវ​គោរព​ក្រម​សីលធម៌​៦ចំណុច បើ​​​ចង់​ចូល​ពិភាក្សា​រឿង​ប្រាក់​ខែ​កម្មករ!

លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ បាន​លើក​ឡើង​ថា «ចាប់​ពី​ពេល​នេះ​ត​ទៅ យើង​មិន​ធ្វើ​សន្និសិទ្ធិ​បែក​គ្នា​ទេ បំភ្លឺ​គ្នា​ទៅ​វិញ​ទៅ​មក កុំ​ខ្លាច។ (….) គោល​បំណង​នៃ​ការ​ជួប​គ្នា ហើយ​ជួប​គ្នា​ទៀត ចាប់​ដៃ​គ្នា ការពារ​ផល​ប្រយោជន៏​រួម។» ការ​លើក​ឡើង​របស់​មន្ត្រី​អ្នក​នាំ​ពាក្យ​រូប​នេះ ជា​ផ្នែក​មួយ នៅ​ក្នុង​ចំណុច​ជា​ច្រើន នៃ​ការ​បង្កើត​ឲ្យ​មាន​នូវ​ស្មារតី​ខិត​មក​កៀក​គ្នា នៃ​គ្រប់​ភាគី​ចូល​រួម​ទាំង​អស់ សម្រាប់​ពិភាក្សា លើ​ការ​តម្លើង​ប្រាក់​ឈ្នួល​អប្បបរមា ឲ្យ​ដល់​កម្មករ​កម្ពុជា។

ក្នុងជំនួបត្រីភាគីថ្ងៃទី២០ ខែ​តុលា ឆ្នាំ​២០១៤នេះ លោក ហេង សួរ បាន​លើក​មក​បញ្ជាក់​នូវ​ក្រម​សីលធម៌ ចំនួន​ប្រាំ​មួយ​ចំណុច សម្រាប់​អនុវត្ត ក្នុង​ការ​ពិភាក្សា​គ្នា​ពេល​ក្រោយៗ​ទៀត រួម​មាន៖

១. មិនត្រូវប្រើប្រាស់ពាក្យពេចន៍បែបហិង្សា និងបង្កអរិភាពរវាងគ្នា និងគ្នា។
២. [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...