Posts tagged as "Sisowath Thomico"

ព្រះអង្គម្ចាស់ធម្មិកោ៖ បក្ស​ប្រជាជន​កម្ពុជា ប្រើ​ប្រាស់​ព្រះមហាក្សត្រ​ជា​ចំណាប់​ខ្មាំង​នយោបាយ

ព្រះអង្គម្ចាស់ធម្មិកោ៖ បក្ស​ប្រជាជន​កម្ពុជា ប្រើ​ប្រាស់​ព្រះមហាក្សត្រ​ជា​ចំណាប់​ខ្មាំង​នយោបាយ

ដំណើរការប្រជុំសភា​ តាមការកោះអញ្ជើញរបស់ព្រះមហាក្សត្រ ដែលទំនងជាមានការរៀបចំឡើង​ ពីគណបក្សប្រជាជន​កម្ពុជា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានបំណងចង់យកព្រះមហាក្សត្រទៅប្រឈមនឹងប្រជាជនកម្ពុជា ដែល​ជា​ម្ចាស់ឆ្នោត។ នេះជាការលើកឡើងរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ក្នុងឱកាសទ្រង់ធ្វើកូដកម្មតមព្រះក្រយ៉ា នៅ​រម្យនីយដ្ឋានវត្តភ្នំ នាថ្ងៃទី២០ខែកញ្ញានេះ។


ព្រះអង្គម្ចាស់ធម្មិកោ ថ្វាយបង្គុំដុតធូប នៅមុខរូបចម្លាក់បូរាណតំណាងនៅវត្តភ្នំ ថ្ងៃទី២០ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ U. Bory)

រាជធានីភ្នំពេញ - រហូតមកដល់ពេលនេះស្ថានការណ៍នយោបាយនៅកម្ពុជា ត្រូវបានមជ្ឈដ្ឋានទូទៅមើលឃើញថា កំពុង​តែមានភាពក្តៅ​គគុកនៅឡើយ បើទោះជាគ្រប់ភាគីដែលពាក់ព័ន្ធ [...]

ព្រះអង្គម្ខាស់ ស៊ីសុវត្ថិ ធម្មិកោ ធ្វើ​កូដកម្ម​អត់​សោយ​អាហារ ?

ព្រះអង្គម្ខាស់ ស៊ីសុវត្ថិ ធម្មិកោ ធ្វើ​កូដកម្ម​អត់​សោយ​អាហារ ?

ដំណឹងធ្លាក់មកភ្លាមៗ នៅតាមបណ្ដាញសង្គមហ្វេសប៊ុក ថាព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ទ្រង់នឹងធ្វើកូដកម្មមិនសោយ​ក្រយ៉ា នៅមុខព្រះបរមរាជវាំងនេះ ដែលកូដកម្មនេះ នឹងចាប់ផ្ដើមនៅម៉ោង១០ព្រឹក ថ្ងៃទី២០ខែកញ្ញានេះ។ ប៉ុន្តែបំណង​របស់ព្រះអង្គ​ម្ចាស់ ទំនងជាមិនបានសម្រេចទេ ដោយហេតុថា ច្រកនៅជុំវិញព្រះបរមរាជវាំងទាំងប៉ុន្មាន ត្រូវបិទជិត​ទាំង​អស់។

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ។ (រូបថត samjamphoto.com)

ទីក្រុងប៉ារីស៖ នៅលើទំព័រទ្វីសធើរ របស់លោកស្រី មូរ សុខហួរ បានសរសេរជាសារខ្លីមួយថា «#Princetomico to go on #hungerstrike at 10am today at shrine in front of #royalpalace» ដែលមានន័យជាខេមរភាសាដូច្នេះ [...]

ធម្មិកោ៖ ហ៊ុន សែន និង​ជាម យៀប ធ្លាប់​គម្រាម​របប​រាជានិយម​

ធម្មិកោ៖ ហ៊ុន សែន និង​ជាម យៀប ធ្លាប់​គម្រាម​របប​រាជានិយម​

ស្ថាប័នព្រះមហាក្សត្រ គឺជាស្ថាប័នកំពូលមួយរបស់ជាតិ ដែលមានលក្ខណៈឯករាជ្យ អព្យាក្រិត្យ ដែលគ្មាននរណាអាច​រំលោភបំពានបានឡើយ។ តែនាពេលកន្លងមក ស្ថាប័នដែលជាទីគោរពសក្ការៈ របស់ប្រជាជនខ្មែរមួយនេះ ត្រូវបានអ្នក​នយោបាយខ្មែរជាច្រើន មានលោក ហ៊ុន សែន និងលោក ជាម យៀម ជាដើម ហាក់មិនបានឲ្យតម្លៃនោះទេ ថែមទាំង​គម្រាមចង់ផ្តួលរំលំរបបរាជានិយមទៀតផង។ នេះបើតាមការលើកឡើង របស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីត​ព្រះរាជ​លេខា​ផ្ទាល់របស់ព្រះមហាវីរក្សត្រ។


ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ។ (រូបថត samjamphoto.com)

«កម្ពុជាគឺជាប្រទេសកម្មុយនីស គ្រប់ស្ថាប័នទាំងអស់ គឺជាស្ថាប័នរបស់បក្ស»។ [...]

សម រង្សី ត្រូវបាន​ព្រះមហាក្សត្រ​លើក​លែង​ទោស?

សម រង្សី ត្រូវបាន​ព្រះមហាក្សត្រ​លើក​លែង​ទោស?

ភ្នំពេញ៖ ពុំមានការបញ្ជាក់ច្បាស់ ពីមន្ត្រីរដ្ឋាភិបាលនៅឡើយនោះទេ ទាក់ទិនទៅនិងព័ត៌មានដែលព្រះមហាក្សត្រ បាន​ព្រះរាជទានទោសដល់ប្រធានគណបក្សសង្គ្រោះជាតិលោក សមរង្ស៊ី ដែលកំពុងនិរទេសខ្លួននៅឯក្រៅប្រទេស ដើម្បីគេច​ពីការជាប់ពន្ធនាគារ បើទោះបីមានការអះអាងពីប្រភពពីមន្ត្រីជាន់ខ្ពស់ របស់គណបក្ស​សង្គ្រោះជាតិដែលសុំ​មិនបញ្ចេញ​ឈ្មោះបាន អះអាងថា ព្រះមហាក្សត្របានឡាយព្រះហត្ថលេខា លើកលែងទោសដល់លោក សម រង្ស៊ី កាលពីយប់ ថ្ងៃទី១១ ខែកក្កដា ក៏ដោយ។


លោក សម រង្សី រូបថតនៅក្នុងបណ្ដាញហ្វេសប៊ុក របស់លោក។

អត្ថបទព័ត៌មានក្រោមចំណងជើងថា ព្រះមហាក្សត្រកម្ពុជា បានឡាយព្រះហត្ថលេខាលើកលែងទោសលោក សម រង្ស៊ី ត្រូវបានបង្ហោះឡើង នៅលើគេហទំព័រកោះសន្តិភាព នៅម៉ោងជាង៧ព្រឹក ថ្ងៃទី១២ខែកក្កដានេះ។ ព័ត៌មាននេះ [...]

សម្ភាសស៊ីសុវត្ថិ ធម្មិកោ៖ លាលែង​ពី​​ព្រះរាជ​លេខា​ផ្ទាល់ ដើម្បី​ការពារ​ស្ថាប័ន​ព្រះមហាក្សត្រ

សម្ភាសស៊ីសុវត្ថិ ធម្មិកោ៖ លាលែង​ពី​​ព្រះរាជ​លេខា​ផ្ទាល់ ដើម្បី​ការពារ​ស្ថាប័ន​ព្រះមហាក្សត្រ

ភ្នំពេញ៖ ភាពចម្រូងចម្រាសជាច្រើនបានរម្កិលខ្លួនមករកព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ខណៈដែលព្រះអង្គសម្រេច​ព្រះទ័យចូលរូម ជាមួយគណបក្សសង្គ្រោះជាតិ។ បញ្ហាដែលកើតមានជាចំបង ដូចជាការវាយប្រហារ​ពីលោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថាព្រះអង្គក្បត់ស្ថាប័នព្រះមហាក្សត្រ និងការបង្ខំឲ្យព្រះអង្គប្រកាសទ្រព្យសម្បត្តិ ពីសំណាក់អង្គភាព​ប្រឆាំងអំពើពុករលួយជាដើម និងមូលហេតុផ្សេងទៀតជាច្រើន។


ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ក្នុងសមាជរបស់គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី០៧ខែមេសា។

ព្រះអង្គស៊ីសុវត្ថិ ធម្មិកោ ជាអតីតសមាជិកស្ថាបនិកមួយរូប នៃគណបក្សហ្វុនស៊ីនប៉ិច។ ព្រះអង្គក៏ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ប្រោសព្រះរាជទាន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...