Posts tagged as "Suthep Thaugsuban"

តុលាការ​ធម្មនុញ្ញ​ថៃ​ទម្លាក់ យីងឡាក់ ពី​នាយក​រដ្ឋមន្ត្រី ព្រោះ​រំលោភ​អំណាច

តុលាការ​ធម្មនុញ្ញ​ថៃ​ទម្លាក់ យីងឡាក់ ពី​នាយក​រដ្ឋមន្ត្រី ព្រោះ​រំលោភ​អំណាច

តុលាការធម្មនុញ្ញរបស់ប្រទេសថៃ បានទម្លាក់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ពីតំណែងនាយករដ្ឋមន្ត្រី​របស់​ប្រទេស នៅថ្ងៃពុធទី៧ ខែឧសភានេះបន្ទាប់ពីតុលាការនេះ បានរកឃើញថា ស្ត្រីប្រមុខដឹកនាំថៃរូបនេះ បានរំលោភ​ទៅលើការប្រើប្រាស់អំណាច។ ការសម្រេចរបស់តុលាការ បានប៉ះពាល់លោកស្រី និងសមាជិកជាច្រើន​របស់​រដ្ឋាភិបាល។ តែលោកឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក នីវ៉ាទំរង់ ប៊ុនសុងផាយសន (Niwattumrong Boonsongpaisan) ត្រូវបានតែងតាំងឲ្យមកធ្វើជានាយករដ្ឋមន្ត្រី នៃរដ្ឋាភិបាលបណ្ដោះអាសន្ន។


នាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ថ្លែងដោយទឹកភ្នែកថា លោកស្រីមិនលាលែងពីតំណែងទេ កាលពីប៉ុន្មានខែមុន។ (រូបថត Reuter)

ដោយ កេសរកូល (ទំនាក់ទំនង៖

បាតុករ​ប្រឆាំង​ថៃ ​ប្រកាស​បញ្ចប់​ការ​តវ៉ា​បិទ​រាជធានី ​បាងកក

បាតុករ​ប្រឆាំង​ថៃ ​ប្រកាស​បញ្ចប់​ការ​តវ៉ា​បិទ​រាជធានី ​បាងកក

នៅទីបំផុតបាតុកម្មបិទរាជធានីបាងកក ពីសំណាក់ក្រុមអាវលឿងថៃអស់រយៈពេលជាង ៦ សប្តាហ៍កន្លងមកនេះ ត្រូវបានប្រកាសបិទបញ្ចប់ហើយ។ ការប្រកាសបិទនេះ គឺដើម្បីកាត់បន្ថយការស្ទះចរាចរណ៍នៅក្នុងទីក្រុងបាំងកក ជាពិសេស​គឺដើម្បីបញ្ជៀសពីហានិភ័យ នៃការវាយប្រហារទៅលើបាតុករនៅពេលយប់។ កាលពីថ្ងៃ​ព្រហស្បតិ៍ រដ្ឋាភិបាល​លោក​ស្រី យីង ឡាក់ បានបង្ហាញជំហរចង់ឲ្យអង្គការសហប្រជាជាតិ ជួយដោះស្រាយវិបត្តិ​នយោបាយ​នៅក្នុងប្រទេសនេះ។


លោក ស៊ូថេប ថោងស៊ូបាន មេដឹកនាំបាតុករប្រឆាំងតវ់ា នៅទីក្រុងបាងកក។ (រូបថត ឯកសារ)

នយោបាយថៃ​ - « ពួកយើងសូមបញ្ចប់សកម្មភាពតវ៉ា បិទរាជធានីបាងកក ចាប់ពីពេលនេះតទៅ» នេះជាការ​ប្រកាសរបស់មេដឹកនាំចលនាបាតុករថៃលោក ស៊ូថេប ថងស៊ូបាន [...]

អ្នក​វិភាគ៖ រាជាណាចក្រ​ថៃ កំពុង​ឈាន​​ទៅ​រក​សង្គ្រាម​ស៊ីវិល

អ្នក​វិភាគ៖ រាជាណាចក្រ​ថៃ កំពុង​ឈាន​​ទៅ​រក​សង្គ្រាម​ស៊ីវិល

ពីមួយថ្ងៃទៅមួយថ្ងៃវិបត្តិនយោបាយ នៅក្នុងប្រទេសថៃកាន់តែធ្ងន់ធ្ញរឡើងៗ ។ ការវាយប្រហារដោយ​គ្រាប់បែក​បានកើតឡើងស្ទើររៀងរាល់ថ្ងៃ នៅក្នុងរាជធានីបាំងកក។ គិតត្រឹមថ្ងៃពុធនេះ មនុស្សយ៉ាងហោចណាស់ក៏មនុស្ស ២០នាក់បានស្លាប់បាត់បង់ជីវិត នៅតាមដងផ្លូវដោយសារខ្មាន់កាំភ្លើង បានបាញ់រះនៅក្នុងទីកន្លែង៣ ផ្សេងគ្នា​ជុំវិញ​រាជធានីបាំងកក។ ការផ្ទុះអពើហិង្សានេះ ត្រូវអ្នកវិភាគមើលឃើញថា អាចរុញច្រានប្រទេសថៃ ឲ្យធ្លាក់ក្នុងវិបត្តិ​សង្គ្រាមស៊ីវិល។


លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា និងមេទ័ព លោកប្រាយុទ្ធ ចាន់អ៊ូឆា នៅពេលចុះជួយជនរងគ្រោះនឹងទឺកជំនន់ ក្នុងពេលកន្លងមក។ (រូបថត ឯកសារ)

នយោបាយថៃ - ក្នុងរយៈពេលតវ៉ាជាង ៤ ខែមកនេះ [...]

យីងឡាក់ អាច​នឹង​ត្រូវ​គណបក្ស​ដក​បេក្ខភាព​នាយករដ្ឋមន្រី​ចេញ

យីងឡាក់ អាច​នឹង​ត្រូវ​គណបក្ស​ដក​បេក្ខភាព​នាយករដ្ឋមន្រី​ចេញ

ខណៈដែលកំពុងវិលវល់នឹងក្រុមបាតុករ ដែលកំពុងតវ៉ាទម្លាក់រដ្ឋាភិបាល មិនទាន់ដោះស្រាយចប់ផង លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្រ្តីថៃ ត្រូវទទួលបន្ទុកមួយទៀត នោះគឺគណៈកម្មាធិការប្រឆាំងអំពើពុករលួយ​ថៃបានចោទប្រកាន់លោកស្រី ​ពីបទប្រព្រឹត្តអំពើពុករលួយ។ បទចោទនេះ គឺជាបន្ទុកដ៏ធ្ងន់ធ្ងរមួយ ដែលអាចកំណត់​ជោគវាសនារបស់លោកស្រី ពីព្រោះពេលនេះ គណបក្ស ភឿថៃ (Pheu Thai) កំពុងធ្វើការពិចារណាក្នុងការដក​បេក្ខភាព​របស់លោកស្រីឈរឈ្មោះ ជានាយករដ្ឋមន្រ្តីពីបក្ស។


លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្រ្តីថៃ។ (រូបថត NTB Scanpix)

នយោបាយថៃ - មើលទៅលោកស្រី យីងឡាក់ និងរដ្ឋាបាលរបស់លោកស្រី ទំនងជាគ្មានសំណាងនោះទេ។ លោក​ស្រី យីងឡាក់ [...]

កម្ពុជា​ច្រាន​ចោល​ការ​ជាប់​ពាក់​ព័ន្ធ ក្នុង​ឃាតកម្ម​នៃ​មេ​ដឹក​នាំ​ប្រឆាំង​ថៃ

កម្ពុជា​ច្រាន​ចោល​ការ​ជាប់​ពាក់​ព័ន្ធ ក្នុង​ឃាតកម្ម​នៃ​មេ​ដឹក​នាំ​ប្រឆាំង​ថៃ

រដ្ឋាភិបាលកម្ពុជាបានធ្វើការបដិសេធភ្លាមៗ ចំពោះការចោទរបស់គណបក្សប្រជាធិបតេយ្យ ជាគណបក្សជំទាស់​ធំជាងគេរបស់ប្រទេសថៃ ដែលបានចោទប្រកាន់ថា ពលរដ្ឋកម្ពុជាមានជាប់ពាក់ព័ន្ធ​នឹងការបាញ់សម្លាប់មេដឹកនាំ​ក្រុមអាវលឿងដ៏សំខាន់មួយរូបកាលពីពេលថ្មីៗនេះ។ ការចោទប្រកាន់ដោយគណបក្សជំទាស់ថៃនេះ ត្រូវបាន​រដ្ឋាភិបាលកម្ពុជា ចាត់ទុកថាវាគ្រាន់តែជាសម្តីរបស់បុគ្គលម្នាក់ និងគ្នានមូលដ្ឋានច្បាស់លាស់។


លោកស៊ូថេប ថងស៊ូបាន មេដឹកនាំបាតុកម្មប្រឆាំងរដ្ឋាភិបាលថៃបច្ចុប្បន្ន។ (រូបថត sindikasi.net)

ការទូត - មន្រ្តីអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានអត្ថាធិប្បាយប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤ នេះថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...