លីវើភូល នឹង​ទិញ​យក អេរិកសិន ក្នុង​តម្លៃ​១៥​លាន​ផោន

សេចក្តីរាយកាណ៏របស់កាសែតអង់គ្លេស ដឹសាន់ (The Sun) បានឲ្យដឹងថា ក្រុមបាល់ទាត់អង់គ្លេស ហង្សក្រហម លីវើភូល (Liverpool) នឹងបង្កើនការដេញថ្លៃរបស់ខ្លួន ដើម្បីនាំយកកីឡាករខ្សែបម្រើរបស់ក្រុម អាស្សាក (Ajax) គ្រីស្ទែន អេរិកសិន (Christian Eriksen) នៅរដូវក្តៅខាងមុខ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: March 29, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សេចក្តីរាយកាណ៏របស់កាសែតអង់គ្លេស ដឹសាន់ (The Sun) បានឲ្យដឹងថា ក្រុមបាល់ទាត់អង់គ្លេស ហង្សក្រហម លីវើភូល (Liverpool) នឹងបង្កើនការដេញថ្លៃរបស់ខ្លួន ដើម្បីនាំយកកីឡាករខ្សែបម្រើរបស់ក្រុម អាស្សាក (Ajax) គ្រីស្ទែន អេរិកសិន (Christian Eriksen) នៅរដូវក្តៅខាងមុខ។


កីឡាករបាល់ទាត់ គ្រីស្ទែន អេរិកសិន ខ្សែបម្រើរបស់ក្រុមអាស្សាក។

លីវើភូល បានសម្លឹងមើលកីឡាករខ្សែបម្រើជម្រើសជាតិដិនម៉ាករូបនេះ ជាងមួយឆ្នាំមកហើយ ហើយគេជឿថា ការឲ្យតម្លៃ ១៥លានផោនរបស់ក្រុមលីវើភូល មានភាពគ្រប់គ្រាន់ក្នុងការនាំយកកីឡាករវ័យ ២១ឆ្នាំរូបនេះ មកចូលរួមជាមួយ​នឹង​ក្រុម។

កិច្ចសន្យារបស់ អេរិកសិន នៅក្នុងក្រុមអាស្សាក នឹងបញ្ចប់នៅរដូវក្តៅឆ្នាំ២០១៤។ លោក ម៉ាក អូវើម៉ាស (Marc Overmars) នាយកក្លឹបបាល់ទាត់ ដែលមានមូលដ្ឋាននៅទីក្រុមអាំស្ទើដាំ (Amsterdam) បាននិយាយថា កីឡាកររូបនេះ ប្រហែលជាមិនបន្តកិច្ចសន្យាថ្មីនោះទេ។

ខ្សែបម្រើ អេរិកសិន បាននិយាយប្រាប់ដល់កាសែតដឹសាន់ថា «ខ្ញុំមិនដឹងថា ខ្ញុំនៅតែជាកីឡាករ របស់ក្រុមអាស្សាកទៀត ឬក៏អត់នោះទេ បន្ទាប់ពីរដូវក្តៅនេះ។ ខ្ញុំនឹងចាប់ផ្តើមចូលធ្វើការហ្វឹកហាត់ និងលេងឲ្យក្រុមដូចធម្មតា ហើយបន្ទាប់មក​យើងនឹងឃើញថា នឹងមានអ្វីប្លែកកើតឡើង នៅពេលបន្ទាប់មកទៀត។ ខ្ញុំមិនចង់ បញ្ជាក់អ្វីជាងនេះទេ។»

មតិជាសាធារណះជឿថា ក្រុមលីវើភូល ពេញចិត្តក្នុងការនាំយកកីឡាកររូបនេះ និងជឿជាក់ថា បានសម្រេច បើទោះបី​ជា​មានការចាប់អារម្មណ៏ពីក្រុម ម៉ែនឆេស្ទើ យូណៃធីត (Manchester United), ក្រុម អាសិណល (Arsenal), ក្រុមទទិនហេម (Tottenham) និងក្រុមអ៊ីនធឺ មីឡាន (Inter Milan) ដែរ ក៏ដោយព្រោះកីឡាកររូបនេះ មានទំនាក់ទំនងល្អជាមួយ​នឹង​កីឡាករ របស់លីវើភូល ២រូប។

គួរបញ្ជាក់ថា អេរិកសិន ជាមិត្តរូមក្រុមជម្រើសជាតិជាមួយនឹង កីឡាករខ្សែការពារកណ្តាលរបស់ក្រុមលីវើភូល ដានីញ៉ែល អាកឺ (Daniel Agger) និងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគ្នា។

កីឡាកររូបនេះ ក៏ធ្លាប់ជាមិត្តរួមក្រុមជាមួយនឹង កំពូលខ្សែប្រយុទ្ធ ដែលជានិមិត្តរូប របស់អ្នកគាំទ្រក្រុមហង្សក្រហម នា​ពេលបច្ចុបន្ប ល្វីស ស្វារ៉ែស (Luis Suarez) ដែរ ហើយធ្លាប់លេងជាដៃគូរបានយ៉ាងល្អជាមួយគ្នា កាលពីខ្សែប្រយុទ្ធ​ជម្រើសជាតិអ៊ុយរ៉ាហ្គាយ នៅជាប្រធានក្រុមបាល់ទាត់អាស្សាក នៅចន្លោះឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១១៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...