ថៃ៥រូប ជាប់​ជា​កីឡាករ​ឆ្នើម របស់​សហព័ន្ធ​បាល់​ទាត់​អាស៊ី​អាគ្នេយ៏

កីឡាករឆ្នើមរបស់រាជាណាចក្រថៃឡង់ដ៏ ចំនួន៥រូប ត្រូវបានសហព័ន្ធបាល់ទាត់ អាស៊ីអាគ្នេយ៏ (ASEAN Football Federation) ឬហៅកាត់ថា អេអេហ្វអេហ្វ (AFF) ជ្រើសរើសឲ្យជាប់ជាកីឡាករល្អដាច់គេ ប្រចាំឆ្នាំ២០១៣ ក្នុងចំណោម​កីឡាករទាំងអស់ចំនួន១១រូប។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: March 29, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កីឡាករឆ្នើមរបស់រាជាណាចក្រថៃឡង់ដ៏ ចំនួន៥រូប ត្រូវបានសហព័ន្ធបាល់ទាត់ អាស៊ីអាគ្នេយ៏ (ASEAN Football Federation) ឬហៅកាត់ថា អេអេហ្វអេហ្វ (AFF) ជ្រើសរើសឲ្យជាប់ជាកីឡាករល្អដាច់គេ ប្រចាំឆ្នាំ២០១៣ ក្នុងចំណោម​កីឡាករទាំងអស់ចំនួន១១រូប។


ការប្រកួតបាល់ទាត់ រៀបចំដោយសហព័ន្ធបាល់ទាត់ អាស៊ីអាគ្នេយ៏៕

ខ្សែប្រយុទ្ធ ធារ៉ាសីល ដាងដា (Teerasil Dangda), ប្រធានក្រុម ផានូផុង វង្សា (Panupong Wongsa) និងអ្នកចាំទី កាវីន ថាមស័តឆាន័ន (Kawin Thamsatchanan) ដែលលេងឲ្យក្រុមម្ចាស់ ជើងឯកព្រីមែលីកថៃ (Thai Premier League) ម៉ង់ថុង យូណៃធីត (Muangthong United) មាន ឈ្មោះទាំងអស់គ្នាក្នុងបញ្ជីអេអេហ្វអេហ្វ។

ចំណែកឯកីឡាករថៃ២រូបទៀត មានខ្សែការពារស្លាបឆ្វេងរបស់ក្រុម បូរ៉ីរ៉ាំ យូណៃធីត (Buriram United) ធារ៉ាធុន ប៊ុនម៉ាថាន (Theerathon Bunmathan) និងខ្សែបម្រើស្លាបរបស់ក្រុម ច័នបូរ៉ី (Chonburi) អានុចា គិតផុងស៊្រី (Anucha Kitpongsri)។

កីឡាករទាំង៥រូបនេះ ជាតួអង្គសំខាន់ នៅក្នុងក្រុមជម្រើសជាតិថៃ ដែលបានចូលលេងក្នុងពានរង្វាន់ អេអេហ្វអេហ្វ ស៊ូស្ស៊ូគីខាប់ (AFF Suzuki Cup) វគ្គផ្តាច់ព្រត្រកាលពីឆ្នាំ២០១២ ប៉ុន្តែត្រូវទទួលបរាជ័យដោយចាញ់ ក្រុមជម្រើសជាតិ​សឹង្ហបុរី ទាំង២ជើងដោយលទ្ធផល ៣-២។

កីឡាករ១១នាក់ ដែលសហព័ន្ធបាល់ទាត់អាស៊ីអាគ្នេយ៏ បានជ្រើសរើសឲ្យក្លាយទៅជា កីឡាករល្អជាងគេប្រចាំតំបន់ និងផ្តល់រង្វាន់ជូននោះ មានដូចជា៖

១. អ្នកចាំទី៖ កាវីន ថាមស័តឆាន័ន របស់ក្រុម ម៉ង់ថុង យូណៃធីត (ប្រទេសថៃ)
GK: Kawin Thamsatchanan (Muangthong United & Thailand)

២. ខ្សែការពារស្តាំ៖ ងូយ៉ិន មិញដាក របស់ក្រុម សៃកន ស្ស៊ូនថាញ់ (ប្រទេសរៀតណាម)
RB: Nguyen Minh Duc (Sai Gon Xuan Thanh & Vietnam)

៣. ខ្សែការពារកណ្តាល៖ បៃហាគី ឃៃស្សាន របស់ក្រុម ឡៃអិន១២ (ប្រទេសសឹង្ហបុរី)
CB: Baihakki Khaizan (LIONSXII & Singapore)

៤. ខ្សែការពារកណ្តាល៖ ផានូផុង វង្សា របស់ក្រុម ម៉ង់ថុង យូណៃធីត (ប្រទេសថៃ)
CB: Panupong Wongsa (Muangthong United & Thailand)

៥. ខ្សែការពារឆ្វេង៖ ធារ៉ាធុន ប៊ុនម៉ាថាន របស់ក្រុម បូរ៉ីរ៉ាំ យូណៃធីត (ប្រទេសថៃ)
LB: Theerathon Bunmathan (Buriram United & Thailand)

៦. ខ្សែបម្រើស្តាំ៖ ខេយី លីន របស់ក្រុម យ៉ាងកន យូណៃធីត (ប្រទេសមីយ៉ាន់ម៉ា)
RM: Kyi Lin (Yangon United & Myanmar)

៧. ខ្សែបម្រើកណ្តាល៖ ម៉ាស្តាហ្វិក ហ្វារូឌីន របស់ក្រុម តាមភិន រ៉ូវើ (ប្រទេសសឹង្ហបុរី)
CM: Mustafic Fahrudin (Tampines Rovers & Singapore)

៨. ខ្សែបម្រើកណ្តាល៖ សាហ្វិក រ៉ាហីម របស់ក្រុម ដារ៉ាល់ ថាកស្សីម (ប្រទេសម៉ាឡេស៊ី)
CM: Safiq Rahim (Darul Takzim & Malaysia)

៩. ខ្សែបម្រើឆ្វេង៖ អានុចា គិតផុងស៊្រី របស់ក្រុម ច័នបូរ៉ី (ប្រទេសថៃ)
LM: Anucha Kitpongsri (Chonburi & Thailand)

១០. ខ្សែប្រយុទ្ធ៖ ស្សារីល អ៊ីស្សាក របស់ក្រុម ឡៃអិន១២ (ប្រទេសសឹង្ហបុរី)
ST: Shahril Ishak (LIONSXII & Singapore)

១១. ខ្សែប្រយុទ្ធ៖ ធារ៉ាសីល ដាងដា របស់ក្រុម ម៉ង់ថុង យូណៃធីត (ប្រទេសថៃ)
ST: Teerasil Dangda (Muangthong United & Thailand) ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...