ម៉ូស្គូ បង្កើត​បណ្ណាល័យ​ចម្រៀង​សត្វ​ស្លាប

សាលាក្រុងម៉ូស្គូ បានប្រកាសកាលពីដើមអាទិត្យនេះ ថាខ្លួននឹងបង្កើតអោយមាន នូវបណ្ណាល័យចម្រៀងសត្វស្លាបមួយ ដើម្បីអាចអោយគេទាញយកបាន តាមអាំងធើណែត ដោយឥតគិតថ្លៃ។ ការបង្កើតនេះ ក្នុងគោលបំណងចង់អោយគេស្គាល់ពី ការស្រឡាញ់ជីវិតពណ៌បៃតង នៃបណ្ដាជនរស់នៅក្នុងទីក្រុងម៉ូស្គូ។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: March 29, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សាលាក្រុងម៉ូស្គូ បានប្រកាសកាលពីដើមអាទិត្យនេះ ថាខ្លួននឹងបង្កើតអោយមាន នូវបណ្ណាល័យចម្រៀងសត្វស្លាបមួយ ដើម្បីអាចអោយគេទាញយកបាន តាមអាំងធើណែត ដោយឥតគិតថ្លៃ។ ការបង្កើតនេះ ក្នុងគោលបំណង​ចង់អោយ​គេ​ស្គាល់ពី ការស្រឡាញ់ជីវិតពណ៌បៃតង នៃបណ្ដាជនរស់នៅក្នុងទីក្រុងម៉ូស្គូ។


រូបជំនួស និយាយពីសត្វស្លាបស្រុកមួយ ដែលរស់នៅក្បែរមនុស្ស។

ចម្រៀងរបស់សត្វស្លាប ដែលមានកាន់តែច្រើនទៅៗ នៅក្នុងទីក្រុង និងតំបន់ជុំវិញ នឹងត្រូវរៀបចំផ្ទុកទុក នឹងថតចម្លងទុក​នៅក្នុង កម្រងអាល់ប៊ុមមួយ ដែលនឹងចែកផ្សាយ នៅក្នុងសួនកំសាន្ដ សាលារៀន និងតាមបណ្ណាល័យ។ នេះជាការ​អោយ​ដឹង របស់លោកនាយកការិយាល័យបរិដ្ឋាន នៃសាលាក្រុង លោក អង់តុន គូបាតឆេវស្គី (Anton Koulbatchevski)។

សៀវភៅចម្រៀងនេះ នឹងមានការដាក់បង្ហាញ នូវការពន្យល់ពីគ្រប់ប្រភេទសត្វ ក្នុងស្រុក ហើយភ្ជាប់ជាមួយនឹងរនាំងកូដ ដើម្បីគេអាចយកអត្តសញ្ញាណនេះ ឈានទៅទាញយក ចម្រៀងឬភ្លេងសុទ្ធនៅលើ គេហទំព័ររបស់សាលាក្រុង។

លោកនាយកបានពន្យល់ថា ៖ «កម្រងអាល់ប៊ុមនេះ នឹងជួយជម្រុញ និងបណ្ដុះអោយមាន គំនិតថែរក្សាបរិដ្ឋាន របស់​បណ្ដាជនរស់​នៅក្នុងទីក្រុង»។

សហព័ន្ធរ៉ូស្សី សម្រាប់ការពារសត្វស្លាប បានបញ្ចេញតួលេខថា នៅក្នុងទីក្រុងម៉ូស្គូ ប្រភេទសត្វស្លាបប្រមាណជា ២៥០​ប្រភេទ កំពុងរស់នៅក្នុងតំបន់ជុំវិញនោះ ហើយមានប្រមាណជា១៦០ប្រភេទ រស់នៅក្នុងទីក្រុងដោយផ្ទាល់តែម្ដង៕

--------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...