រូប​​ផ្កា​រំដួល​កសាង​ដោយ ឡាយ វណ្ណៈ នៅ​ខេត្ត​តាកែវ ត្រូវ​បាន​រុះរើ

មិនមែនជាការរុះរើ ជាលើកទីមួយទេ តែរូបសំណាក កណ្ដាលរង្វង់មូល ដែលស្ថិតនៅខាងកើត វិមានឯករាជ្យ នៃទីរួមខេត្តតាកែវ បានរងការផ្លាស់ប្ដូរច្រើនបីដងទេ ក្នុងរយៈពេល មិនដល់៣ខែផង។ នៅសប្ដាហ៍នេះ រូបសំណាកថ្មី «ផ្ការំដួល» ដែលសាងសង់ដោយលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្ត ត្រូវបានរុះរើសារជាថ្មី។
រូប​​ផ្កា​រំដួល​កសាង​ដោយ ឡាយ វណ្ណៈ នៅ​ខេត្ត​តាកែវ ត្រូវ​បាន​រុះរើ
រូបសំណាក«ផ្ការំដួល» ដែលសង់ឡើង ដោយលោក ឡាយ វណ្ណៈ អភិបាលខេត្តចាស់ ត្រូវបានវាយកម្ទេចចោល បន្ទាប់ពីលោក អ៊ូច ភា អភិបាលថ្មី ចូលមកកាន់អំណាច បានប៉ុន្មានថ្ងៃ។ (រូបថតសហការី)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៩ មេសា ២០១៨
  • កែប្រែចុងក្រោយ: April 10, 2018
  • ប្រធានបទ: ជ្រុងមួយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រហូតមកដល់ចុងឆ្នាំ២០១៧ រង្វង់មូលនៅខាងកើត វិមានឯករាជ្យ នៃក្រុងដូនកែវ ខេត្តតាកែវ មានតំណាងដោយ រូបសំណាកផ្កាឈូកដ៏ធំមួយ។ ប៉ុន្តែ លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ បានរុះរើរូបផ្កាឈូកនេះចេញវិញ ដោយដាក់ជំនួសដោយ រូបផ្ការំដួលមកវិញ។ ការជំនួសនេះ ត្រូវបានលោកពន្យល់នៅពេលនោះថា ផ្កាឈូកតំណាងឲ្យជនជាតិចិន និងវៀតណាម ខណៈផ្ការំដួលតំណាង ឲ្យជាតិសាសន៍ខ្មែរ។

ប៉ុន្តែក្រោមរដ្ឋបាលថ្មី នៃលោក អ៊ូច ភា អភិបាលខេត្តថ្មី ដែលទើបឡើងកាន់តំណែង ក្រោយពីលោក ឡាយ វណ្ណៈ ដែលត្រូវបានដកតំណែង និងចាប់ខ្លួន ពាក់ព័ន្ធករណីឃាតកម្ម លើអ្នកស្រី ចេវ សុវឌ្ឍនា នោះ ផ្ការំដួលខាងលើ ត្រូវបានវាយកម្ទេចចោលសារជាថ្មី បង្កការងឿងឆ្ងល់ ទៅដល់ពលរដ្ឋក្រុងដូនកែវ ដោយចោទជាសំនួរឡើងថា ស្នាដៃអភិបាលថ្មី គឺវាយកម្ទេចចោលស្នាដៃ របស់អភិបាលចាស់ ដូច្នេះឬ?

» រូបថតឯកសារ នៃរង្វង់មូលផ្កាឈូក កណ្ដាលក្រុងដូនកែវ ខេត្តតាកែវ៖

លោក ណុ​ប នី ប្រធាន​មន្ទី​រ​សាធារណការ ​និង​ដឹក​ជញ្ជូន​ខេត្តតាកែវ​​ បានថ្លែងឲ្យដឹងថា ការវាយកម្ទេចនេះ ​គឺជា​គម្រោង​របស់រដ្ឋបាលខេត្ត​ និងបានប្រាប់អ្នកសារព័ត៌មាន ឲ្យងាក​ទៅសួរ​អភិបាលខេត្ត «ថ្មី» ​ទើប​ដឹង​ច្បាស់។

នៅចំពោះការងឿងឆ្ងល់ របស់ពលរដ្ឋនៅក្នុងខេត្តតាកែវ លោក អ៊ូច ភា បានចេញមុខមកប្រកាស នៅលើបណ្ដាញសង្គមថា ការវាយកម្ទេចនេះ មិនមែនជាបញ្ជារបស់លោកទេ តែលោកបានទម្លាក់ការទទួលខុសត្រូវ ទៅក្រុមហ៊ុនសំណង់ ដែលសង់រូបសំណាកខាងលើ។

អភិបាលខេត្តថ្មី បានសរសេរថា៖ «ការរុះរើរូបសំណាក ផ្ការំដួលនេះ ខ្ញុំបាទមិនបានបញ្ជាអោយរុះរើនោះទេ គឺក្រុមហ៊ុនគាត់រុះរើដោយខ្លួនឯង ដោយគាត់ពិនិត្យឃើញថា ផ្កាមើលទៅ វាមិនសូវសម អញ្ចឹងហើយ ខាងក្រុមហ៊ុនគាត់កែសម្រួល ផ្ការំដួលនេះ ឲ្យវាមានលក្ខណៈ​សមរម្យជាងមុន​តែបុណ្ណោះ មិនមានការដោះដូរ ដាក់អ្វីផ្សេងនោះទេ។ អាស្រ័យហេតុនេះ សូមបងប្អូនសាធារណជនមេត្តាជ្រាប ដោយអនុគ្រោះ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...