ហ្វុនស៊ីនប៉ិច៖ មាន​ប្រធាន​បក្ស​ថ្មី តែ​មិន​ទាន់​មាន​«បេក្ខភាព​នាយក​រដ្ឋមន្ត្រី»

ព្រះអង្គម្ចាស់នរោត្តម អរុណ រស្មី ដែលជាព្រះរាជបុត្រីពៅរបស់អតីតព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ត្រូវបានប្រកាសជាផ្លូវការជាប់ជា «ព្រះប្រធានគណបក្សហ៊្វុនស៊ីនប៉ិច» នៅក្នុងសមាជគណបក្ស កាលពីថ្ងែទី២៣ ខែមីនា ឆ្នាំ៣០១៣។ អ្នកនាំពាក្សគណបក្សហ្វ៊ុនស៊ិនប៉ិច លោក ស៊ុំ សម្បុរ បានប្រាប់មនោរម្យព័ងអាំងហ្វូព្រឹកថ្ងៃទី២៥នេះថា ក្រោយពីសមាជត្រូវបានបញ្ចប់ គណបក្សហ្វ៊ុនស៊ិនប៉ិច បានប្រជុំគណកម្មការនាយកលើកទីមួយ លើបញ្ហានានាមួយចំនួន ក្នុងនោះការសម្រេចជ្រើសរើស បេក្ខភាពជានាយករដ្ឋមន្រ្តីក៏ មិនទាន់បានប្របជុំពិភាក្សាជាផ្លូវការដែរ។
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: March 25, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • អាន និងបញ្ចេញយោបល់

គណៈបក្សហ្វុនស៊ីនប៉ិច មិនទាន់បានប្រកាសជាផ្លូវការណ៍ពី «បេក្ខភាពនាយករដ្ឋមន្រ្តី» ដែលនឹងត្រូវចូលរួម ក្នុងការបោះ​ឆ្នោតខែកក្កដា ឆ្នាំ២០១៣ខាងមុខនោះទេ។ កាលពីសមាជថ្មីៗកន្លងមក គណបក្សនេះ គ្រាន់តែបានប្រកាសតែងតាំង «ប្រធានគណបក្ស​ហ៊្វុនស៊ីនប៉ិច» តែប៉ុណ្ណោះ។


ម្ចាស់ក្សត្រី នរោត្ថម អរុណ រស្មី នៅក្នុងសមាជរបស់គណបក្ស។ MONOROOM.info photo/ O.Vary

ព្រះអង្គម្ចាស់ក្សត្រី នរោត្តម អរុណ រស្មី ដែលជាព្រះរាជបុត្រីពៅរបស់អតីតព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ត្រូវបានប្រកាសជាផ្លូវការជាប់ជា «ព្រះប្រធានគណបក្សហ៊្វុនស៊ីនប៉ិច» នៅក្នុងសមាជគណបក្ស កាលពីថ្ងែទី២៣ ខែមីនា ឆ្នាំ៣០១៣។

អ្នកនាំពាក្សគណ បក្សហ្វ៊ុនស៊ិនប៉ិច លោក ស៊ុំ សម្បុរ បានប្រាប់មនោរម្យព័ងអាំងហ្វូព្រឹកថ្ងៃទី២៥នេះថា ក្រោយពីសមាជ​ត្រូវបានបញ្ចប់ គណបក្សហ្វ៊ុនស៊ិនប៉ិច បានប្រជុំគណកម្មការនាយកលើកទីមួយ លើបញ្ហានានាមួយចំនួន ក្នុងនោះការ​សម្រេចជ្រើសរើស បេក្ខភាពជានាយករដ្ឋមន្រ្តីក៏ មិនទាន់បានប្របជុំពិភាក្សាជាផ្លូវការដែរ។

អ្នកនាំពាក្យរូបនេះបានបន្តថាទាំងគោលការណ៍ ទាំងបទបញ្ជាផ្ទៃក្នុងគណបក្ស មិនបានចែងច្បាស់ពីបញ្ហាថា អ្នកដែល​ជា​«ប្រធានបក្ស» ជាបេក្ខភាព«នាយករដ្ឋមន្ត្រី»នោះទេ ព្រោះ វាមិនមែនជាបញ្ហាសំខាន់។ «លោក ញឹក ប៊ុនឆៃ អគ្គលេខា​ធិការបក្ស នឹងសម្រេចនៅពេលក្រោយ ថាតើនណាត្រូវឈរជាបេក្ខភាពនាយករដ្ឋមន្រ្តី របស់គណបក្សហ៊្វុនស៊ិនប៉ិច សម្រាប់អាណត្តិបោះឆ្នោត ខែកក្កដាខាងមុខ»។ លោកបន្ថែមថា ឱសានវាទចុះឈ្មោះ ជាបេក្ខភាពតំណាងរាស្រ្តនៅ គ.ជ.ប. នឹងបញ្ចប់នៅថ្ងៃទី២៩ មេសា ខាងមុខនេះ ហើយលោកក៏សង្ឃឹមថា ការជ្រើសតាំងបេក្ខភាព នាយករដ្ឋមន្ត្រី​នេះ ក៏នឹងបានមុនថ្ងៃនោះដែរ។

លោក ញឹក ប៊ុនឆៃ អគ្គលេខាធិការ គណបក្សហ៊្វុនស៊ិនប៉ិច មនោរម្យព័ងអាំងហ្វូ មិនអាចសុំការបំភ្លឺបន្ថែម លើករណី​នេះ​បានទេ ដោយលោកមិនទទួលទូរសព្ទ័។ តែអ្នកអង្គម្ចាស់ កែវ ពុទ្ធរស្មី ដែលជាស្វាមីព្រះអង្គម្ចាស់ក្សត្រី នរោត្តម អរុណ រស្មី បានលើកឡើងពីដូចគ្នាពីបញ្ហានេះ ក្រោយពីបញ្ចប់សមាជថា «បេក្ខភាពនាយករដ្ឋមន្ត្រី មិនទាន់បានគិតគូនៅឡើយទេ បញ្ហានេះនឹងធ្វើឡើងនៅពេលក្រោយ កៀកនឹងការបោះឆ្នោតខាងមុខ»។

សូមបញ្ជាក់ថា នៅក្នុងសមាជគណបក្សហ៊្វុនស៊ីនប៉ិច កាលពីថ្ងៃទី២៣ ខែមីនាថ្មីៗនេះ លោក ញឹក ប៊ុនឆៃ បានលើក​ឡើង​ថា សមាជនេះ ជាការបូកបញ្ចូលគ្នា រវាង«គណបក្សហ៊្វុនស៊ីនប៉ិច» និង«គណបក្សជាតិនិយម»។ លោកបន្តថា លោកបាន​ស្នើដល់អង្គប្រជុំគណៈអចិន្ត្រៃយ៍ សុំបញ្ចូលបន្ថែមនូវសមាជិកថ្មី ដែលមកពីសមាគមន៍អ្នកប្រជាធិបតេយ្យ មកពីគណបក្ស​សមរង្សី គណបក្សសិទ្ធិមនុស្ស និងគណបក្សសង្គ្រោះជាតិ ដែលធ្វើឲ្យគណម្មាធិការនាយក របស់គណបក្សហ្វុនស៊ីនប៉ិច មានចំនួនសរុប«៣៤២នាក់»។

ថ្ងៃទិ២៣ ខែមីនា ឆ្នាំ២០១៣ សមាជនៃគណបក្សហ៊្វុនស៊ីនប៉ិចនេះ បានឈរលើគោលការណ៍ នៃរបៀបវារៈ​មួយចំនួន​ដូចជា៖ កែសម្រូលលក្ខន្តិកៈគណបក្ស តែងតាំងប្រធានគណបក្សថ្មី ជ្រើសតាំងសមាជិកក្រុមប្រឹក្សាជាតិ ការពារ​និង​គាំទ្រនូវរបបរាជានិមយក្នុងប្រទេសកម្ពុជា ស្របតាមរដ្ឋធម្មនុញ្ញ។

ព្រះអង្គម្ចាស់ក្សត្រី អរុណ រស្មី ដែលទើបនឹងត្រូវបានតែងតាំង ជាព្រះប្រធានគណបក្សហ៊្វុនស៊ីននប៉ិចនេះ  ព្រះអង្គ​ក៏ជា​អគ្គរាជទូតកម្ពុជាសព្វថ្ងៃ ប្រចាំប្រទេសម៉ាឡេស៊ីដែរ។

ក្រៅពីនេះនៅមានការប្រកាសតែងតាំង និងផ្លាស់ប្តូរនូវតួនាទី និងមុខងាររបស់មន្ត្រីជាន់ខ្ពស់ នៃគណបក្សហ៊ុនស៊ីនប៉ិច​ដូចជា អ្នកអង្គម្ចាស់ កែវ ពុទ្ធរស្មី ជាប្រធានឧត្តមក្រុមប្រឹក្សា, លោក យូ ហុកគ្រី ជាព្រឹទ្ធបុរស, លោក លឺ ឡាតស្រេង ជា​ប្រធានក្រុមប្រឹក្សាជាតិ, លោក ញឹក ប៊ុនឆៃ ជាអគ្គលេខា និងលោក សៅ រ៉ានី ជាអគ្គលេខារង។

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២៥ មីនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments