បាល់ទាត់ពិភពលោក៖ បាឡូតេលី ជួយឲ្យ អ៊ីតាលីស្មើជាមួយ ប្រេស៊ីល

ក្រុមបាល់ទាត់អ៊ីតាលី ស្ទើរតែបាត់ឱកាសទៅហើយ នៅពេលដែលក្រុមប្រេស៊ីល នាំមុខមុន ២-០ ក្នុងការប្រកួតវគ្គទី១ ដែលជាគ្រាប់បាល់របស់កីឡាករ ហ្វ្រេដ (Fred) មកពីក្រុម ហ្លាំមីណិន (Fluminense) នៅនាទី ៣៣ ខណៈដែលកីឡាករ អូស្កា (Oscar) មកពីក្រុមតោខៀវឆែលស៊ី (Chelsea) បានបន្ថែមគ្រាប់ទី២ នៅនាទី ៤២ បន្ទាប់ការបញ្ជូលបាល់ដ៏ល្អពីកីឡាករ ណីម៉ា (Neymar)។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: March 23, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កីឡាករខ្សែប្រយុទ្ធស្បែកខ្មៅ ម៉ារីអូ បាឡូតេលី (Mario Balotelli) បានរកគ្រាប់បាល់ចូលទីគ្រាប់ទី២ ជួយឲ្យក្រុម ម្ចាស់ជើង​ឯកបាល់ទាត់ពិភពលោក ៤សម័យកាល អ៊ីតាលី បញ្ចប់ត្រឹមលទ្ធផលស្មើគ្នា ២-២ ជាមួយនឹងក្រុមម្ចាស់ជើងឯក​បាល់​ទាត់​ពិភពលោក ៥សម័យកាល ប្រេស៊ីល ក្នុងការប្រកួតមិត្តភាពអន្តរជាតិក្នុងទីក្រុងចេនេវ៉ា (Geneva) នៃប្រទេសស្វីស កាលពី​ថ្ងៃព្រហស្បតិ៏កន្លងទៅ។


កីឡាករជនជាតិអ៊ីតាលី ម៉ារីអូ បាឡូតេលី ក្រោយពេលបានជ័យជំនះ។

ក្រុមបាល់ទាត់អ៊ីតាលី ស្ទើរតែបាត់ឱកាសទៅហើយ នៅពេលដែលក្រុមប្រេស៊ីល នាំមុខមុន ២-០ ក្នុងការប្រកួតវគ្គទី១ ដែលជាគ្រាប់បាល់របស់កីឡាករ ហ្វ្រេដ (Fred) មកពីក្រុម ហ្លាំមីណិន (Fluminense) នៅនាទី ៣៣ ខណៈដែលកីឡាករ អូស្កា (Oscar) មកពីក្រុមតោខៀវឆែលស៊ី (Chelsea) បានបន្ថែមគ្រាប់ទី២ នៅនាទី ៤២ បន្ទាប់ការបញ្ជូលបាល់​ដ៏ល្អ​ពី​កីឡាករ ណីម៉ា (Neymar)។

ទោះបីជាយ៉ាងណាក៏ដោយ កីឡាករ ដានីញ៉ែល ដេរ៉ូស៊ី (Daniele De Rossi) មកពីក្រុមរ៉ូម៉ា (Roma) បានរកគ្រាប់បាល់​ឲ្យ​អ៊ីតាលីមួយគ្រាប់វិញ បន្ទាប់ពីការប្រកួតក្នុងវគ្គទី២ បានត្រឹមតែ ៩នាទី។ ៣នាទីក្រោយមក ខ្សែប្រយុទ្ធរបស់ក្រុម អេស៊ី មីឡាន (AC Milan) ម៉ារីអូ បាឡូតេលី បានរកគ្រាប់ទី២ ដោយការទាត់បាល់ពីចម្ងាយផុតដៃអ្នកចាំទីប្រេស៊ីល ចូលីយ៉ូ សេសា (Julio Cesar) បានយ៉ាងល្អ នៅនាទី៥៧។

ក្នុងការប្រកួតរវាងក្រុមបាល់ទាត់កំពូលរបស់ពិភពលោក ទាំង២ក្រុមនេះ ឃើញថា ក្រុមអ៊ីតា លី លេងបានយ៉ាងល្អ និង​មានឱកាសរកគ្រាប់បាល់បញ្ចូលទីជាច្រើន។ ប៉ុន្តែដោយសារតែអ្នកចាំទីប្រេស៊ីល ចូលីយ៉ូ សេសា មានភាពវ័យឆ្លាត​ក្នុងការ​ជួយសង្គ្រោះបាល់ ទើបធ្វើឲ្យប្រេស៊ីលនាំមុខ២គ្រាប់មុន។

លោក សេសារ៉េ ប្រេនដេឡេ (Cesare Prandelli) គ្រូបង្វឹករបស់ក្រុមជម្រើសជាតិអ៊ីតាលី ក៏បាននិយាយសរសើរ​ដល់​កីឡាករ បាឡូតេលី ថា «ខ្ញុំដឹងថា គោលបំណងរបស់គាត់ ចង់ក្លាយទៅជាកីឡាករកំពូលរបស់ពិភពលោក ប៉ុន្តែវាក៏​អាស្រ័យទៅលើកីឡាករទាំងអស់ក្នុងក្រុមផងដែរ។»

លោក ប្រេនដេឡេ តែងតែមានឈ្មោះកីឡាករ បាឡូតេលី ក្នុងជម្រើសកីឡាករ ២២រូបក្នុងក្រុមជម្រើសជាតិអ៊ីតាលីជានិច្ច។ គាត់មិនដែលមើលរំលងកីឡាកររូបនេះទេ។

គ្រូបង្វឹករូបនេះ បានបន្តថា «ខ្ញុំគិតថា គាត់ជាកីឡាករម្នាក់ ក្នុងចំណោមកីឡាករល្អៗ ទាំង៥រូប នៅលើពិភពលោក ប៉ុន្តែ​គាត់ក៏នៅមានចំណុចច្រើនទៀត ដែលត្រូវការអភិវឌ្ឍន៏បន្ថែមដែរ។ ខ្ញុំមានការជឿជាក់លើ បាឡូតេលី។ គាត់លេងបាន​យ៉ាងល្អ ក្នុងយប់នេះ ទាំងការបម្រើ និងការប្រយុទ្ធ ទៅតាមអ្វីដែលពួកយើងចង់បាន៕»

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...