ខ្លីនស្មែន ឲ្យ​កីឡាករ ដិមស៊ី ធ្វើ​ជា​ប្រធាន​ក្រុម​បាល់​ទាត់​អាមេរិក

គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអាមេរិក លោក ជូអ៊ឺចិន ខ្លីនស្មែន (Juergen Klinsmann) បានជ្រើសរើស យកខ្សែប្រយុទ្ធរបស់ក្រុម ទទិនហេម ហតស្ពឺ (Tottenham Hostpur) ឃ្លីន ដិមស៊ី (Clint Dempsey) ឲ្យធ្វើជាប្រធានក្រុមរបស់គាត់ ក្នុងការប្រកួតជំរុះបាល់ទាត់ពិភពលោក ជាមួយនឹងក្រុមកូស្តារីកា (Costa Rica) និងក្រុមម៉ិកស៊ិកូ (Mexico)។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: March 21, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអាមេរិក លោក ជូអ៊ឺចិន ខ្លីនស្មែន (Juergen Klinsmann) បានជ្រើសរើស យកខ្សែ​ប្រយុទ្ធរបស់ក្រុម ទទិនហេម ហតស្ពឺ (Tottenham Hostpur) ឃ្លីន ដិមស៊ី (Clint Dempsey) ឲ្យធ្វើជាប្រធានក្រុមរបស់​គាត់ ក្នុងការប្រកួតជំរុះបាល់ទាត់ពិភពលោក ជាមួយនឹងក្រុមកូស្តារីកា (Costa Rica) និងក្រុមម៉ិកស៊ិកូ (Mexico)។


កិឡាករឃ្លីន ដិមស៊ី ដែលទាត់អោយ ក្រុមទទិនហេម។

ការចាត់តាំងនេះ ដោយសារតែកីឡាករជើងចាស់ កាឡូស បូខេនេក្រា (Carlos Bocanegra) មិនត្រូវបានជ្រើសរើស ឲ្យ​ចូលលេងក្នុងក្រុមជម្រើសជាតិ ដែលត្រូវប្រកួតជាមួយក្រុមកូស្តារីកា ក្នុងទីក្រុង ដិនវ៉ឺ (Denver) នៅថ្ងៃសុក្រ និងត្រូវ​ប្រកួតជាមួយក្រុមម៉ិកស៊ិកូ ក្នុងកីឡាដ្ឋាន អាស្តេកា (Azteca Stadium) នៅថ្ងៃអង្គារ៏។

កីឡាករអ្នកចាំទី ធីម ហូវ៉ាដ (Tim Howard) ដែលធ្លាប់ជាប្រធានក្រុម កាលពីខែកុម្ភៈ ហើយបានជួយឲ្យក្រុមយកឈ្នះ ក្រុមហុងដឺរ៉ាស់ នោះ ក៏ត្រូវអវត្តមានដែរ ដោយសារតែមានរបួសខ្នង។ នេះជាមូលហេតុ ដែលធ្វើឲ្យលោក ខ្លីនស្មែន ធ្វើ​ការផ្លាស់ប្តូរ។

លោក ខ្លីនស្មែន បាននិយាយថា «ឃ្លីន ជាកីឡាករដែលមានបទពិសោធន៏ច្រើនបំផុតរបស់យើង ហើយគាត់ត្រៀមខ្លួន​រួចរាល់ហើយ ក្នុងតួនាទីថ្មី ជាអ្នកដឹកនាំគេ។ គាត់បានជួយយើងយ៉ាងច្រើនក្នុងការប្រកួតកន្លងមក ហើយគាត់ក៏ជា​កីឡាករសំខាន់របស់យើង។ យើងដឹងថា គាត់នឹងធ្វើបានល្អ ក្នុង២ប្រកួត ដ៏សំខាន់នេះ។»

ដិមស៊ី មានវត្តមានក្នុងក្រុមជម្រើសជាតិអាមេរិក ចំនួន៩២ប្រកួត ប៉ុន្តែគាត់ធ្លាប់បានធ្វើជាប្រធានក្រុម​តែមួយលើក​ប៉ុណ្ណោះ។ គាត់បានធ្វើជាប្រធានក្រុម នៅការប្រកួតវគ្គទី២ ដែលក្រុមអាមេរិកប្រកួតស្មើ ០-០ ជាមួយនឹងក្រុម កាឡុំប៊ី កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១០។

កីឡាករម្នាក់ទៀតដែលចង់បានដំណែង ជាប្រធានក្រុមដែរនោះ ជាកីឡាករខ្សែបម្រើដែលលេងឲ្យក្រុម អាអេស រ៉ូម៉ា (AS Roma) មីឆែល ប្រេដលី (Michael Bradley) ហើយកីឡាកររូបនេះ ជាកូនប្រុសរបស់អតីតគ្រូបង្វឹក​ក្រុមជម្រើស​ជាតិ​អាមេរិក លោក បប់ ប្រេដលី (Bob Bradley)។ ប៉ុន្តែកីឡាកររូបនេះ មានវ័យត្រឹមតែ ២៥ឆ្នាំ ហើយមានអាយុតិចជាង កីឡាករ ដិមស៊ី ដល់ទៅ ៥ឆ្នាំ។

ក្រុមបាល់ទាត់ជម្រើសជាតិអាមេរិក ជាក្រុមមួយ ក្នុងចំណោមក្រុមទាំង៦ នៅក្នុងតំបន់ ខន់ខាខេហ្វ (CONCACAF) ដែល​ត្រូវប្រកួតប្រជែងគ្នា យក៣ក្រុម ទៅវគ្គជាបន្ត។ ក្នុងនោះមានក្រុម ហុងដឺរ៉ាស់ ចាម៉ៃកា ប៉ាណាម៉ា កូស្តារីកា និងក្រុម​ម៉ិកស៊ិកូ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...