ជូស្ទីន ប៊េប៊័រ ត្រូវ​គេ​បណ្ដេញ​ចេញ​ពី​សណ្ឌាគារ​មួយ ក្នុង​ទីក្រុង​ប៉ារីស?

តារាចម្រៀងនេះ បានមកដល់ទីក្រុងប៉ារីសកាលពីថ្ងៃអាទិត្យទី ១៦ ខែមិនានេះ ហើយបានស្នាក់ក្នុងសណ្ឋាគារមួយ ឈ្មោះ ឡឺ មើរីស (Le Meurice) នៅចំកណ្ដាលទីក្រុង ក្បែរនឹងសារមន្ទីលូវ្រ៍ (Louvre)។ ដំណឹងមួយផ្សាយដោយ គេហទំព័រ jean-marc morandini.com បាននិយាយថា ជូស្ទីន ទំនងជាត្រូវសណ្ឋាគារ បណ្ដេញចេញលែងអោយស្នាក់នៅតទៅទៀត។
Loading...
  • ដោយ: ឈូករ័ត្ន
  • កែប្រែចុងក្រោយ: March 19, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដើម្បីការពារខ្លួន ខាងសណ្ឋាគារបានឆ្លើយមកវិញថា ជាការសម្រេចចិត្ត ដែលចេញមកពីជូស្ទីន ប៊េប៊័រ (Justin Bieber) ខ្លួនឯងផ្ទាល់ ឬអាចពីក្រុមការងាររបស់អ្នកចម្រៀងរូបនេះផង។


តារាចម្រៀងវ័យក្មេង សញ្ជាតិកាណាដា ជូស្ទីន ប៊េប៊័រ។

តារាចម្រៀងនេះ បានមកដល់ទីក្រុងប៉ារីស កាលពីថ្ងៃអាទិត្យទី១៦ខែមិនានេះ ហើយបានស្នាក់ក្នុង​សណ្ឋាគារ​មួយ ឈ្មោះ ឡឺ មើរីស (Le Meurice) នៅចំកណ្ដាលទីក្រុង ក្បែរនឹងសារមន្ទីលូវ្រ៍ (Louvre)។ ដំណឹងមួយ​ផ្សាយដោយ គេហទំព័រ morandini.com បាននិយាយថា ជូស្ទីន ទំនងជាត្រូវសណ្ឋាគារ បណ្ដេញចេញ​លែង​អោយស្នាក់នៅតទៅទៀត។

ការិយាល័យអ្នកគ្រប់គ្រងសណ្ឋាគារដ៏ប្រណិត ឡឺ មើរីស ទំនងជាបានសម្រេចចិត្តធ្វើដូច្នេះ ដោយមកពីចរិក «មិនធម្មតា» របស់តារាចម្រៀង នៅក្នុងសណ្ឋាគារ និងមូលហេតុមួយទៀត បណ្ដាលមកពីការរំខាន របស់អ្នក​ចូលចិត្តរបស់ជូស្ទីន នៅ​ជុំវិញសណ្ឋាគារផង។ គេហទំព័របានអះអាងទៀតថា ក្នុងពេលនេះ អ្នកចម្រៀងរ័យ​ក្មេង កំពុងស្នាក់នៅក្នុងសណ្ឋាគារ​មួយ​ទៀត មានឈ្មោះថា ម៉ង់ដារាំង (Mandarin) នៅក្នុងទីក្រុងប៉ារីស​ដដែល។

«ការសម្រេចចិត្ត ដែលចេញពីអ្នកចម្រៀងខ្លួនឯង»

ផ្នែកទំនាក់ទំនងរបស់សណ្ឋាគារ ឡឺ មើរីស បាននិយាយប្រាប់អ្នកសារព័ត៌មានថា «ជូស្ទីន ប៊េប៊័រ ពិតជាបាន​ចាក​ចេញ​ពី​សណ្ឋាគារ ពីថ្ងៃម្សិលម៉ិញពិតមែន ដើម្បីទៅស្នាក់នៅកន្លែងផ្សេងមួយទៀត ដែលមិនដឹង​ពិត​ប្រាកដថា នៅឯណា​ឡើយ។» ដើម្បីការពារខ្លួន ទាក់ទងនឹងការចោទប្រកាន់ថា សណ្ឋាគារបាន​បណ្ដេញ​អ្នក​ចម្រៀងចេញ លែងអោយ​ស្នាក់​នៅនោះ ផ្នែកទំនាក់ទំនងដដែលបានបន្ថែមថា «វាជាការសម្រេចចិត្ត ដែល​ចេញពីអ្នកចម្រៀងខ្លួនឯង ឬក៏ក្រុមការងាររបស់​គាត់។ យើងមិនដែលបណ្ដេញភ្ញៀវ ចេញយ៉ាងដូច្នេះទេ។»

«មានបញ្ហា នៅពេលកក់បន្ទប់ស្នាក់»

អ្នកសារព័ត៌មានយើង បានចូលទៅក្បែរអ្នកធ្វើការម្នាក់ អោយសណ្ឋាគារ ដើម្បីចង់ដឹងអោយច្បាស់​ពីបញ្ហា​នេះ ហើយបាន​ចម្លើយថា «ពួកគេ មិនបានបណ្ដេញ តារាចម្រៀងចេញទេ»។ «ប៉ុន្តែមានបញ្ហា នៅពេលកក់​បន្ទប់ស្នាក់។ សណ្ឋាគារ មិន​អាចផ្ដល់ទៅអោយក្រុមការងាររបស់អ្នកចម្រៀង អោយគ្រប់ចំនួនបន្ទប់ ដែល​ពួកគេចង់បាន រហូតទៅដល់៧បន្ទប់។ សណ្ឋាគារមិនអាចឆ្លើយតប អោយប្រានគ្រប់គ្រាន់ ទៅនឹងរាល់​ការ​ចង់បានទាំងនោះទេ ជាពិសេសគឺសម្លេង​ដែលតែង​កើតមាន នៅក្នុងសណ្ឋាគារ។»

អ្នកធ្វើការរូបនោះ បានពន្យល់ថា «វាជារឿងកើតមានជាធម្មតាទេ នៅពេលមានពួកតារាធំៗ មកស្នាក់នៅ។ បើសណ្ឋាគារ​មិនអាចឆ្លើយទៅគ្រប់ការចង់បាន ពួកគេលប់ចោល នូវការកក់បន្ទប់ទាំងនេះ។ ក្នុងពេលនេះ សណ្ឋាគារមានភ្ញៀវពេញ ដូច្នេះយើងមិនអាចដេញអ្នកដទៃ ហើយដាក់ក្រុមការងាររបស់ជូស្ទីន ជំនួសនោះ​បានឡើយ។»

សូមបញ្ចាក់ថា តារាចម្រៀងវ័យក្មេង ជនជាតិកាណាដារូបនេះ ធ្វើដំណើរមកកាន់ទីក្រុងប៉ារីស ដើម្បីត្រៀម​សម្ដែងនៅល្ងាចថ្ងៃអង្គារទី១៩ខែមិនានេះ ដែលមើលទៅអ្នកទៅទស្សនា មិនជាតិចតួចនោះទេ៕

--------------------------------------------------
ដោយ ឈូករ័ត្ន - ប៉ារីស​ ថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...