ជាប់ទោសមួយឆ្នាំ ដោយ​សារ​លួច​ថត​មនុស្ស​ស្រី​ក្នុង​បន្ទប់​ទឹក

បុរសមានវ័យចន្លោះពី៥០ទៅ៦០ឆ្នាំម្នាក់ ត្រូវបានតុលាការនៃទីក្រុងប្រ៊េស្ដ៍ ផ្ដន្ទាទោសកាលពីថ្ងៃព្រហស្បត្តិ៍ទី១៤ខែមិនា អោយជាប់ពន្ធនាគារ ដោយការព្យួរទោស ចំនួនរយះពេលមួយឆ្នាំ ពីបទបានថតមនុស្សស្រី ច្រើនជាង ១៥០០នាក់ នៅក្នុងបន្ទប់ទឹក នៅតាមមជ្ឈមណ្ឌលពាណិជ្ជកម្មធំៗ នៅក្នុងតំបន់ ហ្វីនីស្ទែរ (Finistère) ជាប់នឹងមហាសមុទ្រអាត្លង់ទីក ភាគខាងលិចទីក្រុងប៉ារីស។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: March 18, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាការភ្ញាក់ផ្អើលយ៉ាងខ្លាំង មិនដែលធ្លាប់មាន នៅក្នុងផ្សារទំនើបជាច្រើន នៃតំបន់ជុំវិញទីក្រុងកាំប៉ែ (Quimper) និងប្រ៊េស្ត៍ (Brest) នៃប្រទេសបារាំង។ គេបានរកឃើញ ពីជនប្រព្រឹត្តិ នូវវីដេអូ ដែលលួចថតបាន ប្រមាណជាជាង ១៥០០វគ្គ។


ផ្លាកបង្ហាញទិសដៅ ឆ្ពោះទៅកាន់កន្លែងបន្ធូរអារម្មណ៍សាធារណៈ ក្នុងប្រទេសបារាំង។

បុរសមានវ័យចន្លោះពី៥០ទៅ៦០ឆ្នាំម្នាក់ ត្រូវបានតុលាការនៃទីក្រុងប្រ៊េស្ដ៍ ផ្ដន្ទាទោសកាលពីថ្ងៃព្រហស្បត្តិ៍ទី១៤ខែមិនា អោយជាប់ពន្ធនាគារ ដោយការព្យួរទោស ចំនួនរយះពេលមួយឆ្នាំ ពីបទបានថតមនុស្សស្រី ច្រើនជាង ១៥០០នាក់ នៅ​ក្នុងបន្ទប់ទឹក នៅតាមមជ្ឈមណ្ឌលពាណិជ្ជកម្មធំៗ នៅក្នុងតំបន់ ហ្វីនីស្ទែរ (Finistère) ជាប់នឹងមហាសមុទ្រអាត្លង់ទីក ភាគខាងលិចទីក្រុងប៉ារីស។

ប្រភពដែលស្និតនឹងតុលាការ បាននិយាយប្រាប់ថា បុរសអ្នករស់នៅជាយក្រុង នៃទីក្រុងប៊្រេស្ដ៍រូបនេះ ត្រូវបានជាប់ទោស ដោយតុលាការរកឃើញថា បាន«ឆាឆៅ» ភាពលាក់កំបាំងផ្ទាល់ខ្លួន នៃជីវិតឯកជនរបស់ស្ត្រីរងគ្រោះទាំងនោះ។ សាល​ក្រមក៏បានកំណត់អោយ បុរសអស្ចារ្យ ត្រូវស្ថិតក្នុងការត្រួតពិនិត្យ ចំនួនពីរឆ្នាំ ហើយតម្រូវអោយគាត់ ត្រូវចូលទៅ​ធ្វើការ​ព្យាបាលខ្លនផង ក្នុងរយះពេលនេះ។

រដ្ឋអាជ្ញារងនៃសាធារណរដ្ឋបារាំង ប្រចាំតំបន់ លោក បាស្ទៀន ឌីយ់ាកូណូ ( Bastien Diacono ) បានពន្យល់ថា ជនប្រព្រឹត្តិ​រឿងចំលែកនេះ បានធ្វើអោយសម្រេច នូវស្នាដៃពិសេសរបស់គាត់ ពីក្នុងចំនួន១៥៣៥វិដេអូ ដែលភាគច្រើនថតតាម​ទូរស័ព្ទដៃ ចន្លោះពីខែមិនាឆ្នាំ២០១០ មកដល់ខែឧសភាឆ្នាំ២០១១។

«សកម្មភាពរបស់គាត់បានបែកការណ៍ ដោយសារតែស្ត្រីម្នាក់ បានភ្ញាក់ព្រើត ដោយឃើញមានម៉ាស៊ីនថតមួយ ចេញ​ពី​បន្ទប់ទឹកម្ខាងទៀត ស្ថិតនៅជាប់ក្បែរ។ ស្ត្រីនោះបានចេញមកវិញ  ហើយបានខ្ទប់ទ្វាបន្ទប់ទឹកនេះ មុននឹងរកកិច្ច​អន្តរាគមន៍ ពីកងកម្លាំង​សន្តិសុខ។»

លោកឌីយ៉ាកូណូ បានបន្តថា បុរសវ័យច្រើនជាង៥០ឆ្នាំរូបនេះ បានប្រព្រឹត្តិ«ល្មើស» យ៉ាងចាស់ដៃ នៅតាមមជ្ឈមណ្ឌល​ពាណិជ្ជកម្មធំៗ ក្នុងតំបន់ជុំវិញទីក្រុងកាំប៉ែ និងទីក្រុងប្រ៊េស្ដ៍។ មិនត្រឹមតែប៉ុណ្ណោះ បុរសនេះនឹងត្រូវត្រៀម​ប្រឈម​មុខ នឹងការជំនុំជម្រះ​ដូចគ្នា ទាក់ទងសំនុំរឿងមួយទៀត ដែលខ្លួនគាត់បានធ្វើអោយអោយកំពប់ ទឹកអាស៊ីដ​សុលផួរិក ទៅលើ​ខោអាវរបស់​នារីវ័យ​ក្មេងម្នាក់ ក្នុងបំណងលួចថតនាង នៅក្នុងបន្ទប់ទឹក នៅពេលនាងទៅដូរខោអាវភ្លាមៗនោះ។

លោករដ្ឋអាជ្ញារងបានបញ្ជាក់ថា «ក្នុងគំនិតរបស់ជននេះ គឺបានគិតថា នាងនឹងទៅដោះខោអាវចេញ នៅក្នុងបន្ទប់ទឹក»៕

--------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...