កងទ័ព​អាមេរិក​បង្ហោះ​វីដេអូ​ជួយ​សង្គ្រោះ​យន្ដហោះ​ធ្លាក់​ក្នុង​សមុទ្រ

យន្ដហោះដឹកអ្នកដំណើរមួយគ្រឿង បានធ្លាក់ចូលក្នុងសមុទ្រ ក្បែរកោះ «Micronésie»​ (កណ្ដាលមហាសាគរប៉ាស៊ីភិក) កាលពីថ្ងៃសុក្រកន្លងមកនេះ ដោយមិនបានបង្កឲ្យនរណាម្នាក់ នៅក្នុងយន្ដហោះនេះ រងរបួសទេ។ យោធាជើងទឹកអាមេរិក ដែលមានវត្តមាននៅក្បែរនោះ ក៏បានចូលរួមការជួយសង្គ្រោះដែរ ហើយបានបង្ហោះវីដេអូមួយ ពីការឈឺឆ្អាលរបស់ខ្លួន ក្នុងហេតុការណ៍គ្រោះថ្នាក់នេះ។
កងទ័ព​អាមេរិក​បង្ហោះ​វីដេអូ​ជួយ​សង្គ្រោះ​យន្ដហោះ​ធ្លាក់​ក្នុង​សមុទ្រ
ទិដ្ឋភាពយន្ដហោះធ្លាក់ចូលសមុទ្រ និងការជួយសង្គ្រោះ ថតដោយកងទ័ពជើងទឹកអាមេរិក។ (រូបថតកងទ័ពអាមេរិក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី៣០ កញ្ញា ២០១៨
  • កែប្រែចុងក្រោយ: October 01, 2018
  • ប្រធានបទ: គ្រោះអាកាស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យន្ដហោះ «Boeing 737» របស់ក្រុមហ៊ុនអាកាសចរណ៍ «Air Niugini» បានចុះចតខុសព្រលាន ទៅចូលក្នុងសមុទ្រ។ យន្ដហោះត្រូវចុះចត នៅព្រលានយន្ដហោះ «Weno» នៃកោះ «Micronésie» (កណ្ដាលមហាសាគរប៉ាស៊ីភិក) តែបានធ្លាក់ចូលសមុទ្រ និងចាប់ផ្ដើមលិចខ្លួនបន្តិចម្ដងៗ ចូលទៅក្នុងទឹកសមុទ្រ។

ប៉ុន្តែអ្នកដំណើរទាំង៣៥នាក់ រួមនឹងបុគ្គលិកនៅលើយន្ដហោះ ទាំង១២នាក់ ត្រូវបានជួយសង្គ្រោះទាន់ពេល ដោយក្រុមអ្នកភូមិនៅជាប់តំបន់ឆ្នេរ ដែលបានចេញទូក និងកាណូតរបស់ពួកគេភ្លាមៗ មកកាន់យន្ដហោះ។ តែមិនមែនមានតែអ្នកភូមិទេ តែកងទ័ពជើងទឹកអាមេរិកមួយក្រុម ក៏ស្ថិតក្នុងចំណោមអ្នកជួយសង្គ្រោះដែរ។

កងពលតូចមួយ នៃយោធាជើងទឹកអាមេរិក កំពុងបំពេញបេសកកម្មមួយ នៅក្នុងតំបន់នោះ នៅពេលដែល ហេតុការណ៍ធ្លាក់យន្ដហោះកើតឡើង។ វីដេអូខាងក្រោមនេះ ត្រូវបានកងទ័ពអាមេរិកបង្ហោះ នៅលើគេហទំព័ររបស់ខ្លួន កាលពីថ្ងៃសៅរ៍ ពោលគឺមួយថ្ងៃក្រោយកើតហេតុ។ វីដេអូបង្ហាញពីក្រុមទាហាន ជិះនៅលើពោងកាណូតមួយ និងសកម្មភាពរបស់ក្រុមទាហានទាំងនោះ ក្នុងការដុតដៃដុតជើង ស្វែងរកជនរងគ្រោះ ដែលនៅសេសសល់ ក្នុងយន្ដហោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...