ហ៊ុន សែន អួតអាង​បាន​អង្គុយ​លើ​កៅអី ក្នុង​មហាសន្និបាត អ.ស.ប

នាយករដ្ឋមន្ត្រីអាណត្តិថ្មី នៃប្រទេសកម្ពុជា បានថ្លែងចំអក ដាក់ក្រុមអ្នករិះគន់ ពីក្នុងមហាសន្និបាត អង្គការសហប្រជាជាតិ នាទីក្រុងញ៉ូយកមកថា នៅខណៈនេះ លោកកំពុងអង្គុយ នៅលើកៅអីកម្ពុជា នៅក្នុងស្ថាប័នពិភពលោកមួយនេះ។ លោកបានហៅក្រុមអ្នករិះគន់ ពិសេសលោក សម រង្ស៊ី ថាជាជនបោកប្រាស ដែលត្រូវលោក «ដេញទាន់ជាន់កែង»។
ហ៊ុន សែន អួតអាង​បាន​អង្គុយ​លើ​កៅអី ក្នុង​មហាសន្និបាត អ.ស.ប
លោក ហ៊ុន សែន (រូបខាងឆ្វេងបំផុត) និងគណៈប្រតិភូរបស់លោក នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៨ កញ្ញា ២០១៨
  • កែប្រែចុងក្រោយ: September 28, 2018
  • ប្រធានបទ: នយោបាយ​ខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាមួយនឹងរូបថតប៉ុន្មានសន្លឹក ដែលលោកបានបង្ហោះ នៅបណ្ដាញសង្គម នាយករដ្ឋមន្ត្រីអាណត្តិថ្មី ដែលជ្រើសតាំង ដោយសភាឯកបក្សកម្ពុជា បានអះអាងដោយមានមោទនភាពថា លោកកំពុងអង្គុយ នៅលើកៅអីកម្ពុជា នៅអង្គការសហប្រជាជាតិ និងជាន់ជើង នៅលើដីសហរដ្ឋអាមេរិក។

លោក ហ៊ុន សែន បានសរសេរសារ ដោយផ្ទាល់ដៃលោកថា៖ «ពេលនេះ ខ្ញុំកំពុងអង្គុយ នៅលើកៅអីកម្ពុជា ក្នុងមហាសន្និបាត អង្គការសហប្រជាជាតិលើកទី៧៣។ ថ្ងៃត្រង់នេះ ខ្ញុំនឹងឡើងថ្លែងសុន្ទរកថា និងពេលល្ងាច ខ្ញុំនឹងជួបអគ្គលេខាអង្គការសហប្រជាជាតិ។»។

បុរសខ្លាំងកម្ពុជា បានបន្តថា៖ «ពាក្យខ្មែរថា ដេញទាន់កុំជាន់កែង ប៉ុន្តែពួកបោកប្រាស់នៅកម្ពុជា ពិសេសទណ្ឌិតរត់ចោលគុក បើមិនជាន់កែង មិនរាងចាលទេ។ ឯណាទៅ អាមេរិកមិនឲ្យជាន់ដី? ឯណាទៅ ដែលអសនៈនៅអង្គការសហប្រជាជាតិ ត្រូវបានព្យូរ? ឯណាទៅ ដែលគេមិនឲ្យប្រតិភូលោក ហ៊ុន សែន ចូលរួមប្រជុំ?»។

មេដឹកនាំរដ្ឋាភិបាលកម្ពុជា បានចំអកឲ្យក្រុមអ្នករិះគន់ទៀតថា៖ «អ្នកបោកប្រាស់គេ គួរទៅរៀនថែមទៀត។ ឯអ្នកជឿគេបោក [ក៏]គួរមានការអៀនខ្មាស់ផងដែរ។»។

ផ្ទុយទៅវិញ លោក ប្រ៊ែដ អាដាម (Brad Adams) នាយក​ប្រតិបត្តិ ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​ របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) មិនបានគិតថា វត្តមានរបស់លោក ហ៊ុន សែន នៅក្នុងមហាសន្និបាត អង្គការសហប្រជាជាតិ ត្រូវបានចាត់ទុក ជាការទទួលស្គាល់ លោក ហ៊ុន សែន ឬការអនុញ្ញាត ឲ្យលោក ហ៊ុន សែន ជាន់ដីអាមេរិកនោះឡើយ ខណៈមានមេដឹកនាំផ្ដាច់ការ រំលោភសិទ្ធិមនុស្ស និងជាសត្រូវអាមេរិក ជាច្រើន ដូចយ៉ាង មេដឹកនាំអៀរ៉ង់ វេណេហ្សុយអេឡា ឬកូរ៉េខាងជើងជាដើម នៅតែមានវត្តមាន នៅក្នុងមហាសន្និបាតនេះ ដូចលោក ហ៊ុន សែន ដូច្នេះដែរ។ 

ថ្លែងក្នុងកិច្ចសម្ភាសមួយ ជាមួយវិទ្យុអាស៊ីសេរី លោក ប្រ៊ែដ អាដាម បានពន្យល់ថា៖ «អង្គសហប្រជាជាតិ មិនចាត់​ទុកប្រទេស​ណាមួយ ដែលខ្លួន​ចូលចិត្ត ឬ​មិន​ចូលចិត្ត​នោះទេ។ មេដឹកនាំរបស់ប្រទេសទាំងអស់ នៅ​លើ​ពិភពលោក ដែលជាសមាជិក​អង្គការសហប្រជជាតិ សុទ្ធតែ​មាន​សិទ្ធិ​ចូលរួម​មហា​សន្និបាត​​នេះ​ទាំងអស់។ ក្នុងចំណោម​មេដឹកនាំទាំងនោះ ក៏មាន​មេដឹកនាំ​ ដែល​រំលោភសិទ្ធិមនុស្សជាច្រើនផងដែរ។ មេដឹកនាំ​ប្រទេសប្រជាធិបតេយ្យ ដែលជាប់​ឆ្នោត​​ពិតប្រាកដ មិនដូច​លោក​ ហ៊ុន សែន ក៏មកចូលរួម​ច្រើន។ ដូច្នេះ វត្ត​មាន​របស់​មេដឹកនាំ ​នៃ​ប្រទេស​​​ទាំងអស់នេះ គឺមិនមែន មកដើម្បី​ឲ្យ​អង្គការសហប្រជាជាតិ​ទទួល​ស្គាល់ ឬ​មិនទទួល​ស្គាល់​រដ្ឋាភិបាលរបស់ខ្លួននោះទេ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...