សម រង្ស៊ី ប្រាប់​ពី​មូលហេតុ​មិន​ទៅ​ចូលរួម​បាតុកម្ម​ប្រឆាំង ហ៊ុន សែន នៅ​ញ៉ូយក

មេដឹកនាំប្រឆាំង បានប្រកាសលប់ចោល ការចូលរួមរបស់លោក ក្នុងការធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន សែន នៅខាងមុខអាគារអង្គការសហប្រជាជាតិ ក្នុងក្រុងញ៉ូយក សហរដ្ឋអាមេរិក ហើយនៅថ្ងៃនេះ លោកបានអះអាងពីមូលហេតុ ដែលនាំទៅដល់ការមិនចូលរួមនេះ។
សម រង្ស៊ី ប្រាប់​ពី​មូលហេតុ​មិន​ទៅ​ចូលរួម​បាតុកម្ម​ប្រឆាំង ហ៊ុន សែន នៅ​ញ៉ូយក
លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ និងជាអតីតប្រធានគណបក្សសង្គ្រោះជាតិ។ (រូបថត MONOROOM.info)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៨ កញ្ញា ២០១៨
  • កែប្រែចុងក្រោយ: September 28, 2018
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការចូលរួម ឬមិនចូលរួម ពីសំណាក់លោក សម រង្ស៊ី ក្នុងបាតុកម្មប្រឆាំងវត្តមានលោក ហ៊ុន សែន នៅមុខអាគារអង្គការសហប្រជាជាតិ ក្នុងក្រុងញ៉ូយក សហរដ្ឋអាមេរិក នឹងមិនប៉ះពាល់ដល់ការប្រមូលផ្ដុំ របស់បណ្ដាជនខ្មែរ នៅទីនោះទេ។ មេដឹកនាំប្រឆាំងដ៏សំខាន់ បានអះអាងនៅមុននេះថា បាតុកម្មនោះ នឹងនៅតែមានដំណើរការល្អ ទោះជាគ្មានវត្តមានរូបលោកដ៏ដោយ។

កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ម្សិលម្ងៃ ប្រធានចលនាសង្គ្រោះជាតិ និងជាអតីតប្រធានគណបក្សសង្គ្រោះជាតិ បានប្រកាសលប់ចោល គម្រោងនៃការចូលរួមរបស់លោក ក្នុងការធ្វើបាតុកម្ម នៅចុងសប្ដាហ៍នេះ ជាមួយបណ្ដាជនខ្មែរអាមេរិកាំង ដោយគ្រាន់តែលើកមូលហេតុ មកអះអាងថា ដោយសារលោកមានធុរៈសំខាន់ផ្សេងទៀត ដែលត្រូវធ្វើ។ ការប្រកាសលប់ចោល ដែលភ្លាមមួយរំពេច បានក្លាយជាសង្គ្រាម​ប៉ាកកា ដែលវាយបកមកលើលោក សម រង្ស៊ី វិញ ជាពិសេសពីសំណាក់ប្រដាប់ឃោសនា របស់រដ្ឋាភិបាលលោក ហ៊ុន សែន។

នៅថ្ងៃនេះ លោក សម រង្ស៊ី បានចេញមុខមកបញ្ជាក់ថា លោកមានមូលហេតុច្បាស់លាស់ និងសំខាន់ ដែលចាំបាច់ឲ្យលោក ត្រូវចូលរួមដោយផ្ទាល់។ មេដឹកនាំប្រឆាំង បានអះអាងនៅមុននេះ លើបណ្ដាញសង្គមទ្វីសធើរថា៖ «ខ្ញុំត្រូវចូលរួមមហាសន្និបាត នៃបណ្ដាគណបក្សសេរីនិយម នៅលើពិភពលោក នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង នាចុងសប្ដាហ៍នេះ។ បាតុកម្មនៅក្រុង ញ៉ូយក នៅតែប្រព្រឹត្តិទៅ យ៉ាងល្អប្រសើរ បើទោះជាគ្មានរូបខ្ញុំក៏ដោយ។»។

គណបក្សសេរីនិយម ឬគណបក្សប្រជាធិបតេយ្យសេរី ជាចលនានយោបាយមួយ ដែលប្រកាន់យក និន្នាការសេរីនិយម និងមានបណ្ដាញរបស់ខ្លួន សឹងនៅគ្រប់ជ្រុងទាំងអស់ ក្នុងពិភពលោក។ គ្រាន់តែនៅក្នុងទ្វីបអ៊ឺរ៉ុប ចលនាសេរីនិយមមួយ ឈ្មោះ «Alliance of Liberals and Democrats for Europe Party (ALDE - គណបក្សសម្ព័ន្ធភាពសេរីនិយម និងប្រជាធិបតេយ្យអ៊ឺរ៉ុប)» មានសមាជិកជាគណបក្សនយោបាយ ប្រមាណជា ៦២ មកពីបណ្ដាប្រទេស ទាំងជាសមាជិក និងទាំងមិនមែនជាសមាជិក សហភាអ៊ឺរ៉ុប៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...