«រាត្រីចន្ទទឹកឃ្មុំ នៅបន្ទប់សណ្ឋាគារ... ជាន់ទី៣៥» សំណើចខ្លី

«រាត្រីទឹកឃ្មុំ នៅបន្ទប់សណ្ឋាគារ... ជាន់ទី៣៥» រឿងខ្លី សម្រាប់មនុស្សគ្រប់វ័យអាន។ ជារៀងរាល់ថ្ងៃ ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ នឹងជូនរឿងកំប្លែង ឬ​រឿង​ខ្លី​ដល់​ប្រិយ​មិត្ត​របស់​ខ្លួន គ្រាន់នឹងធ្វើការកែកំសាន្ដ។
«រាត្រីចន្ទទឹកឃ្មុំ នៅបន្ទប់សណ្ឋាគារ... ជាន់ទី៣៥» សំណើចខ្លី
រូបត្លុកបង្ហាញពីស្វាមីបីភរិយាថ្មីរបស់ខ្លួន។
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៩ តុលា ២០១៨
  • កែប្រែចុងក្រោយ: October 20, 2018
  • ប្រធានបទ: រឿងខ្លី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទើបនឹងរៀបការហើយថ្មីថ្មោង គូស្វាមីភរិយាបានជ្រើសរើសយប់ ដែលមានព្រះចន្ទពេញវង់ និងសណ្ឋាគារដ៏ខ្ពស់មួយ កំពស់៣៥ជាន់ ដើម្បីឆ្លងកាត់រាត្រីទឹកឃ្មុំ របស់ផងខ្លួន។ យកសណ្ឋាគារខ្ពស់ គឺដើម្បីអាចសម្លឹងមើលព្រះចន្ទ បានយ៉ាងងាយ និងដោយលន្លង់លន្លោច។ ហើយដើម្បីឲ្យកាន់តែវិសេសវិសាលទៀតនោះ នៅរាត្រីនេះ បន្ទាប់ពីចេញពីពិធីជប់លៀងរួច ស្វាមីត្រូវបីភរិយាខ្លួន ទៅកាន់បន្ទប់ចន្ទទឹកឃ្មុំ ដែលនៅជាន់លើបង្អស់ គឺជាន់ទី៣៥។

ពេលបីភរិយាថ្មី មកដល់បញ្ជទទួលភ្ញៀវ បុគ្គលិកប្រចាំការនៅទីនោះ បានឱនលំទោន និងប្រាប់ពីដំណឹងដ៏រំខានមួយ៖

- សោកស្ដាយណាស់ ដោយហេតុថា យប់នេះ ជណ្ដើរយន្ដដែលយោងឡើង ទៅជាន់លើៗ បានខូច... ខ្ញុំព្យាយាមហៅជាង មកជួសជុលភ្លាមៗ តែមិនអាចជួលជុល បានទាន់ពេល...

សុភាពបុរសជាស្វាមី យល់សភាពការណ៍ ក៏ថ្លែងតបទៅវិញ៖

- អូ... មិនថ្វីទេ! ខ្ញុំនឹងបីភរិយាខ្ញុំ ទៅដល់បន្ទប់ ដោយមិនបាច់មានជណ្ដើរយន្ដ។

ស្វាមីបីភរិយា ទៅដល់ជាន់ទីមួយ ស្រាប់តែនាងជាភរិយា ខ្សិបដាក់ត្រជៀកស្វាមីថា៖

- បងសម្លាញ់... អូនមានរឿងមួយចង់ប្រាប់បង...
- អូ... មិនថ្វីទេ ចាំប្រាប់បងពេលក្រោយក៏បាន។ ពេលនេះ អូនគ្រាន់តែថើបបង មួយខ្សឺតបានហើយ... 

ទៅដល់ជាន់ទី៥ នាងជាភរិយាបន្តខ្សិបដាក់ត្រជៀកទៀតថា៖ 

- អូនពិតជាមានរឿង ចង់ប្រាប់បង...
- អូ មិនថ្វីទេ! បងគ្រាន់តែចង់ឲ្យអូន ថើបបងមួយខ្សឺត វាគ្រប់គ្រាន់ហើយ...

ពេលនេះ ប្ដីបីប្រពន្ធ ដើរឡើងជណ្ដើរ មកដល់ជាន់ទី៣៥ នាងជាភរិយាចាប់ផ្ដើមបន្លឺឡើង យ៉ាងមុតមាំ៖

- អូនត្រូវតែនិយាយរឿងនេះ ប្រាប់បង!
- និយាយមកអញ្ចឹង តើអូនមានរឿងអ្វី?
- គឺអូនភ្លេចសោរបន្ទប់យើង នៅជាន់ផ្ទាល់ដី កន្លែងបញ្ជទទួលភ្ញៀវ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...