ណីម៉ា ធ្វើ​ឲ្យ​ក្មេងប្រុស​ម្នាក់​យំ... ទៀត​ហើយ!

ខ្សែប្រយុទ្ធកំពូលថ្លៃ របស់ក្រុមប៉ារីស (Paris Saint-Germain) បានដោះអាវរបស់ខ្លួន ជូនទៅកុមារម្នាក់ ដែលរត់ឆ្លងទីលានប្រកួត ដើម្បីបានមកនៅក្នុងដៃកីឡាករមួយភ្លែត។ ករណីបែបនេះ មិនមែនទើបនឹងកើតមាន ជាលើកទីមួយទេ។
ណីម៉ា ធ្វើ​ឲ្យ​ក្មេងប្រុស​ម្នាក់​យំ... ទៀត​ហើយ!
កីឡាករ ណីម៉ា ឱបនិងបណ្ដើរកុមារម្នាក់ ដែលរត់ឆ្លង ចូលទីលានប្រកួត កាលពីរសៀលថ្ងៃអាទិត្យ នៅចុងបញ្ចប់នៃការប្រកួត រវាងក្រុម រ៉ែន និងក្រុម ប៉ារីស។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៤ កញ្ញា ២០១៨
  • កែប្រែចុងក្រោយ: September 25, 2018
  • ប្រធានបទ: ស្នេហា​បាល់ទាត់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ហេតុការណ៍បានកើតឡើង នៅចុងបញ្ចប់នៃការប្រកួត រវាងក្រុម រ៉ែន (Rennes) និងក្រុម ប៉ារីស (Paris Saint-Germain) កាលពីរសៀលថ្ងៃអាទិត្យកន្លងមក ដែលជាការប្រកួត ក្នុងក្របខណ្ឌរាប់ពិន្ទុ ដណ្ដើមជើងឯកបារាំង ប្រចាំរដូវកាល ហើយដែលក្រុមប៉ារីស ទទួលជ័យជំនះ នៅទីបំផុត ១-៣។

នៅពេលគ្រូបង្វឹក នៃក្រុមប៉ារីស បានផ្លាស់ប្ដូរកីឡាករចូលប្រកួត កីឡាករ ណីម៉ា (Neymar Jr) បានទទួលកុុុមារម្នាក់ ដែលរត់ឆ្លងចូល ក្នុងទីលានប្រកួត  សំដៅទៅកីឡាករដ៏ល្បី។ ជាមួយនឹងការបង្ហូទឹកភ្នែក ដោយការរំជួលចិត្តផង កុមារបានសុំអាវពីកីឡាករ ណីម៉ា មុននឹងសម្រេចបាន ដូចបំណងមែន។

ការរំជួលចិត្ត មិនមែនកើតមានត្រឹមតែកុមារទេ តែកីឡាករ ណីម៉ា ដែលធ្វើមានកាយវិការដូច្នេះ រាប់មិនអស់មកនោះ ក៏ទំនងជាទប់ចិត្តមិនបានដែរ ព្រោះខ្សែប្រយុទ្ធរបស់ក្រុម ប៉ារីស រូបនេះ បានធ្វើដៃរា កុំឲ្យភ្នាក់ងារសន្តិសុខ របស់កីឡាដ្ឋាន ធ្វើអន្តរាគមន៍ ទៅលើកុមារដ៏តូច ដោយគ្រាន់តែគ្នា រត់មករកខ្លួនដូច្នេះនោះ។

កាលពីបីសប្ដាហ៍មុន នៅក្នុងជំនួបរវាងក្រុម នីម (Nîmes) និងក្រុម ប៉ារីស ដែលស្ថិតនៅភាគខាងត្បូងបំផុត នៃប្រទេសបារាំង កីឡាករ ណីម៉ា ក៏បានធ្វើ​កាយវិការប្រហាក់ប្រហែលគ្នានេះ ជាមួយកុមារម្នាក់ នៅក្នុងតំបន់នោះដែរ។ កាយវិការដ៏វិសេសវិសាល ដែលទទួលបានការស្វាគមន៍ មកពីគ្រប់ជ្រុង នៃផែនដី។

» រូបភាពដែលផ្សាយចេញ ដោយទូរទស្សន៍ «ESPN» ដែលមានបណ្ដាញ នៅជុំវិញពិភពលោក៖

 

ស្រង់សំដី ដោយសារព័ត៌មាន «Le Parisien» កាលពីយប់ថ្ងៃអាទិត្យ កីឡាករ ណីម៉ា បានថ្លែងឡើងថា៖ «ខ្ញុំតែងមានក្ដីរំភើបណាស់ ដែលទទួលបានសេចក្ដីស្រឡាញ់ ពីបណ្ដាជននានា និងជាពិសេសបំផុត ពីកុមារៗទាំងឡាយ។ បើរឿងនេះ កើតចេញពីកុមារដ៏តូចម្នាក់ វាជាធម្មជាតិ ដែលផុសចេញ ពីចិត្តពិតៗ។ ហើយនៅពេលណាក៏ដោយ បើខ្ញុំអាចឆ្លើយតប ទៅនឹងកាយវិការ នៃការគោរពស្រឡាញ់ ទាំងនេះបាន ខ្ញុំនឹងធ្វើវា ដោយក្ដីរីករាយបំផុត។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...