ពេល​ដែល​គ្រូ​បង្វឹក តូថេនហាម និយាយ​ពី​គោ​ឈរ​មើល​រថភ្លើង...

បើអ្នកណា មិនយល់ពីបាល់ទាត់... គ្រូបង្វឹករបស់ក្រុម តូថេនហាម (Tottenham - អង់គ្លេស) លោក «Mauricio Pochettino» មានវិធីសាស្ត្រដ៏ងាយស្រួលមួយ ដើម្បីពន្យល់ឲ្យយល់។ នោះគឺការប្រៀបប្រដូច បាល់ទាត់ ទៅនឹងសត្វគោ ដែលឈរសម្លឹងមើលរថភ្លើង...
ពេល​ដែល​គ្រូ​បង្វឹក តូថេនហាម និយាយ​ពី​គោ​ឈរ​មើល​រថភ្លើង...
លោក «Mauricio Pochettino» គ្រូបង្វឹករបស់ក្រុម តូថេនហាម នៅជាមួយខ្សែប្រយុទ្ធរបស់លោក គឺកីឡាករ ហារី ខេន។
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៨ កញ្ញា ២០១៨
  • កែប្រែចុងក្រោយ: September 18, 2018
  • ប្រធានបទ: ជើងឯកអ៊ឺរ៉ុប
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅមុនជំនួប ជាមួយក្រុម អាំងទែមីឡង់ (Inter Milan - អ៊ីតាលី) ក្នុងក្របខណ្ឌដណ្ដើមជើងឯកអ៊ឺរ៉ុប «Champions League» គ្រូបង្វឹករបស់ក្រុម តូថេនហាម (Tottenham - អង់គ្លេស) លោក «Mauricio Pochettino» បានថ្លែងពន្យល់យ៉ាងក្បោះក្បាយ ថានៅក្នុងបាល់ទាត់ ភាពវៃឆ្លាតមានអត្ថប្រយោជន៍ ច្រើនជាងបទពិសោធន៍។ ហើយលោកបានយកករណី សត្វគោឈរមើលរថភ្លើង មកប្រៀបធៀប នៅក្នុងសន្និសីទកាសែត កាលពីយប់ម្សិលម៉ិញ ក្នុងកីឡាដ្ឋាន «San Siro» នៃប្រទេសអ៊ីតាលី។

គ្រូបង្វឹកជាតិអាហ្សង់ទីនរូបនេះ បានថ្លែងឡើងថា៖ «បើអ្នកគ្មានភាពឆ្លាតវៃទេ គឺអ្នកឯងនៅសល់តែបទពិសោធប៉ុណ្ណោះ ដែលអាចជួយអ្នកឯងបាន។ វាមិនខុសណា ពីសត្វគោមួយក្បាល ដែលឈរមើលរថភ្លើងរត់ ពីមុខជារៀងរាល់ថ្ងៃ ក្នុងរយៈពេល១០ឆ្នាំ ហើយអ្នកឯងទៅសួរសត្វគោថា តើនៅម៉ោងប៉ុន្មាន ដែលរថភ្លើងបន្ទាប់ត្រូវឆ្លងកាត់នោះ សត្វគោមិនមានលទ្ធភាព ក្នុងការផ្ដល់ចម្លើយនោះទេ។ នៅក្នុងបាល់ទាត់ គឺដូចគ្នាអញ្ចឹង។»។

កាលពីឆ្នាំមុន ក្រុមបាល់ទាត់ តូថេនហាម របស់លោក បានបញ្ចប់លទ្ធផល នៃការប្រកួតជម្រុះ តាមពូល ដោយឈរនៅលើលេខ១ ពីលើក្រុម រៀលម៉ាឌ្រីត (Real Madrid - អេស្ប៉ាញ) ដែលឈរនៅលេខពីរ សម្រាប់ក្របខណ្ឌ ដណ្ដើមជើងឯកអ៊ឺរ៉ុបតែមួយ។ ប៉ុន្តែនៅពេលឆ្លងវគ្គ ក្រុម តូថេនហាម របស់លោក ត្រូវបានក្រុម ជូវេនទូស (Juventus Turin - អ៊ីតាលី) ជម្រុះចេញពីការប្រកួត យ៉ាងសោកស្ដាយជាទីបំផុត។

លោក «Mauricio Pochettino» បានថ្លែងបន្តថា៖ «បទពិសោធន៍ មានសារៈសំខាន់របស់វា ពិតហើយ។ តែសេចក្ដីស្រេកឃ្លាន (ជ័យជំនះ) ការប៉ុនប៉ង និងកាលៈទេសៈ និងរឿងផ្សេងៗទៀត ក៏មានសារៈសំខាន់ខ្លាំងណាស់ដែរ។ មានរឿងសំខាន់ជាច្រើន នៅក្នុងបាល់ទាត់។ យើងឧស្សាហ៍លើកឡើងណាស់ថា បទពិសោធន៍ នឹងជួយឲ្យយើងឈ្នះ សម្រាប់រដូវកាលក្រោយៗ។ ការលើកឡើងនោះ មិនខុសទេ បើអ្នកឯងបង្ហាញដូចគ្នា ពីការស្រេកឃ្លាន ការប៉ុនប៉ង និងបើអ្នកឯងធ្វើការប្រកួត ក្នុងទិដ្ឋភាពដូចគ្នា ឲ្យបានខ្លាំងក្លាបំផុតដែរ។ បើមិនអញ្ចឹងទេ បទពិសោធន៍តែម្យ៉ាង គឺមិនអាចឲ្យអ្នកឯងឈ្នះ ការប្រកួតបានឡើយ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...