ផ្សាយ​លាង​​សម្អាត​រឿង​ផ្ទាល់​​ខ្លួន គង់ វិបុល ដោយ​ប្រើ​មធ្យោបាយ​រដ្ឋ

បន្ទាប់ពីរងការសង្ស័យថា បានលាងលុយកខ្វក់ នៅលើកោះអូស្ត្រាលី លោក គង់ វិបុល ទីប្រឹក្សាផ្ទាល់របស់លោក ហ៊ុន សែន និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារកម្ពុជា ត្រូវបានសង្ស័យជាថ្មីទៀត ថាបានប្រើប្រាស់មធ្យោបាយរដ្ឋ ដើម្បីផ្សាយ​ការលាងសម្អាតខ្លួន នៅលើបណ្ដាញសង្គម។ ក្នុងប៉ុន្មានថ្ងៃចុងក្រោយ ទំព័រហ្វេសប៊ុក និងអ៊ិនស្ដាហ្គ្រាម ដែលដាក់ឈ្មោះស្ថាប័នពន្ធដារ ត្រូវបានគេមើលឃើញ ថាបានបង្ហោះ និងផ្សាយពាណិជ្ជកម្ម ឲ្យរឿងរ៉ាវផ្ទាល់ខ្លួន របស់លោក គង់ វិបុល។
ផ្សាយ​លាង​​សម្អាត​រឿង​ផ្ទាល់​​ខ្លួន គង់ វិបុល ដោយ​ប្រើ​មធ្យោបាយ​រដ្ឋ
លោក គង់ វិបុល ទីប្រឹក្សាផ្ទាល់របស់លោក ហ៊ុន សែន និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារកម្ពុជា។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៤ កញ្ញា ២០១៨
  • កែប្រែចុងក្រោយ: September 14, 2018
  • ប្រធានបទ: ពុករលួយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅវេលានេះ ការផ្សាយពាណិជ្ជកម្ម ត្រូវបានលប់ចេញ ពីទំព័រទាំងពីរហើយ។ តែនៅមុននេះមួយថ្ងៃ ទំព័រទាំងពីរ ដែលដាក់ឈ្មោះ «អគ្គនាយកដ្ឋានពន្ធដារ General Department of Taxation» នៅលើហ្វេសប៊ុក និង «gdtcambodia» នៅលើអ៊ិនស្តាហ្គ្រាម ត្រូវបានគេមើលឃើញថា បានផ្សាយពាណិជ្ជកម្ម ឲ្យការលាងសម្អាតខ្លួន របស់លោក គង់ វិបុល អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ដែលធ្វើឡើង តាមរយៈសារព័ត៌មាន ខ្មែរថែម៍។

ការផ្សាយពាណិជ្ជកម្ម នៅលើទំព័រនៃស្ថាប័នរដ្ឋ នៅលើបណ្ដាញសង្គម បានរលប់បានមែន តែការបង្ហោះ ទាក់ទងនឹងការលាងសម្អាតខ្លួននេះ នៅមានលើទំព័រហ្វេសប៊ុកនៅឡើយ។

 

ខាងក្រោមនេះ ជាភស្ដុតាងមួយទៀត ដែលត្រូវបានផ្តិតបាន ដោយអ្នកសារព័ត៌មានច្រើនគ្នា ជាពិសេសអ្នកស្រី «Julia Wallace» ដែលមានជំនាញ ខាងកិច្ចការអាស៊ីអាគ្នេយ៍៖

ការផ្ដល់បទសម្ភាស ទៅឲ្យសារព័ត៌មានខាងលើ ដែលនិយាយ​ពីការបកស្រាយ ឬការលាងសម្អាតខ្លួន ជុំវិញការបង្កើតក្រុមហ៊ុន និងការសង្ស័យលាងលុយកខ្វក់ នៅលើកោះអូស្ត្រាលី ដែលទម្លាយចេញ ដោយបណ្ដាញទូរទស្សន៍ «Al-Jazeera» គឺជារឿងរ៉ាវផ្ទាល់ខ្លួនសុទ្ធសាធ របស់លោក គង់ វិបុល ដែលមិនមានជាប់ពាក់ព័ន្ធអ្វី នឹងស្ថាប័នពន្ធដារ របស់រដ្ឋនោះឡើយ។

ដូច្នេះ តើការបង្ហោះរឿងរ៉ាវផ្ទាល់ខ្លួន នៅលើទំព័រហ្វេសប៊ុក និងអ៊ិនស្ដាហ្គ្រាម ដែលជាមធ្យោបាយរបស់រដ្ឋនេះ ត្រូវបានបកស្រាយបែបណាទៅវិញ? នេះ គេនៅមិនទាន់និយាយដល់ផងទេ ថាការផ្សាយពាណិជ្ជកម្ម ឲ្យការលាងសម្អាតខ្លួននេះ ជាការចំណាយ​របស់នរណា? ជាខ្ទង់ចំណាយ របស់ម្ចាស់ទំព័រ ដែលជាស្ថាប័នពន្ធដារកម្ពុជា ឬជាខ្ទង់ចំណាយ របស់ក្រសួងហិរញ្ញវត្ថុ? ឬជាខ្ទង់ចំណាយ របស់រដ្ឋាភិបាលអាណត្តិថ្មី របស់លោក ហ៊ុន សែន?

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...