ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង នឹង​បញ្ជូន​បេសកជន​ពិសេស​ទៅ​កូរ៉េ​ខាង​ជើង សប្ដាហ៍​ក្រោយ

ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេ-អ៊ីន (Moon Jae-in) នឹងបញ្ជូនគណៈប្រតិភូពិសេសមួយ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខ ទៅកាន់ប្រទេសកូរ៉េកុម្មុយនីស្ដិ៍។ នេះ បើតាមការប្រកាសឲ្យដឹង របស់ខុទ្ទកាល័យប្រធានាធិបតីកូរ៉េខាងត្បូង ក្នុងថ្ងៃសុក្រទី៣១ ខែសីហានេះ។
ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង នឹង​បញ្ជូន​បេសកជន​ពិសេស​ទៅ​កូរ៉េ​ខាង​ជើង សប្ដាហ៍​ក្រោយ
ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេ អ៊ីន និងអគ្គមគុទេសន៍កូរ៉េខាងជើង លោក គឹម ជុងអ៊ុន។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០១ កញ្ញា ២០១៨
  • កែប្រែចុងក្រោយ: September 01, 2018
  • ប្រធានបទ: ឧបទ្វីបកូរ៉េ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សេចក្ដីប្រកាព័ត៌មាន ដែលចេញផ្សាយ ដោយខុទ្ទកាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានឲ្យដឹងថា ភាគីខ្លួនបានផ្ញើរសារមួយ កាលពីថ្ងៃពុធកន្លងមក ពីគម្រោងបញ្ជូន​បេសសកជនពិសេស កូរ៉េខាងត្បូង ទៅកាន់ប្រទេសកូរ៉េខាងជើង។ សេចក្ដីប្រកាសព័ត៌មានដដែល បានបញ្ជាក់ថា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (ឈ្មោះផ្លូវការ របស់ប្រទេសកូរ៉េកុម្មុយនីស្ដិ៍) បានឆ្លើយតបមកវិញ ក្នុងរសៀលថ្ងៃសុក្រនេះ ថាខ្លួនយល់ព្រម នឹងត្រៀមទទួលគណៈប្រតិភូនេះ។

បេសកជនពិសេស របស់លោកប្រធានាធិបតី មូន ចេ-អ៊ីន (Moon Jae-in) នឹងពិភាក្សាលំអិត ជាមួយសមភាគីរបស់ខ្លួន នៅក្នុងប្រទេសកូរ៉េខាងជើង ដោយលើកពីកាលវិភាគច្បាស់លាស់ នៃជំនួបកំពូលអន្តរកូរ៉េលើកក្រោយ រវាងមេដឹកនាំកំពូល ទាំងពីររូប គឺលោក មូន ចេ-អ៊ីន និងអគ្គមគុទេសន៍កូរ៉េខាងជើង លោក គីម ជុង-អ៊ុន (Kim Jong-Un)។

មេដឹកនាំទាំងពីរ ធ្លាប់បានអះអាងកាលពីពេលកន្លងមកថា ជំនួបកំពូល​លើកទី៣របស់ផងខ្លួន នឹងប្រព្រឹត្តិទៅ នៅរដ្ឋធានីព្យុងយ៉ាង នៃប្រទេស​កូរ៉េខាងជើង មុនចុងខែកញ្ញា ឆ្នាំ២០១៨​ខាងមុខ។ ជំនួបលើកមុនពីរដង បានប្រព្រឹត្តិទៅក្នុងខែមេសា និងខែឧសភា។

សេចក្ដីប្រកាសព័ត៌មាន របស់វិមានខៀវ (ផ្ទះប្រធានាធិបតីកូរ៉េខាងត្បូង) បានបន្តទៀតថា ក្រុមគណៈប្រតិភូកូរ៉េខាងត្បូង ក៏ជួបជជែកផងដែរ ជាមួយអ្នកទទួលខុសត្រូវសំខាន់ៗ របស់ប្រទេសកូរ៉េកុម្មុយនីស្ដិ៍ ជុំវិញការអភវឌ្ឍទំនាក់ទំនងអន្តរកូរ៉េ និងសំនុំរឿងរំសាយអាវុធនុយក្លេអ៊ែរ ចេញពីឧបទ្វីបកូរ៉េ ក៏ដូចជាបង្ក់ើតឲ្យមានឡើង នូវសន្តិភាពយូរអង្វែង នៅលើឧបទ្វីប។

នៅក្នុងជំនួបកំពូលលើកដំបូង កាលពីខែមេសា លោក មូន និងលោក គីម បានចុះហត្ថលេខា នៅលើ​សេចក្ដីប្រកាសរួម​មួយ ដែលចែងពីការយល់ព្រម នៃការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង ចេញពីឧបទ្វីប បញ្ឈប់ទង្វើទាំងឡាយ ដែលនាំទៅដល់ជម្លោះ និងបង្កើនឲ្យមានខ្លាំងឡើង នូវការផ្លាស់ប្ដូរយោបល់គ្នា ទៅវិញទៅមក រវាងប្រទេសបងប្អូន គូសត្រូវទាំងពីរ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...