«កឹម សុខា នឹង​ត្រូវ ហ៊ុន សែន បង្ខំ​ចិត្ត​ដោះលែង​ឆាប់ៗ​នេះ​ដែរ»

ជាមួយនឹងការអបអរសាទរ នៃការមានសេរីភាពជាថ្មី នៃមន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ កាលពីយប់ម៉ិញ លោក សម រង្ស៊ី បានថ្លែងអះអាងបន្តថា ក្នុងពេលឆាប់ៗខាងមុខនេះ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ក៏នឹងត្រូវលោក ហ៊ុន សេន បង្ខំចិត្តដោះលែង ឲ្យមានសេរីភាពវិញដែរ។
«កឹម សុខា នឹង​ត្រូវ ហ៊ុន សែន បង្ខំ​ចិត្ត​ដោះលែង​ឆាប់ៗ​នេះ​ដែរ»
ពីឆ្វេងទៅស្ដាំ៖ លោក កឹម សុខា និងលោក សម រង្ស៊ី។ (រូបថត MONOROOM.info)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៧ សីហា ២០១៨
  • កែប្រែចុងក្រោយ: August 28, 2018
  • ប្រធានបទ: នយោបាយ​ខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការដោះលែង ក្រុមមន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ កាលពីយប់ម៉ិញ ទទួលបានការអបអរសាទរ ពីសំណាក់លោក សម រង្ស៊ី អតីតប្រធានគណបក្សនេះ ជាមួយនឹងពាក្យពេជន៍ លើកសរសើរ ពី​«វីរភាព» នៃអស់លោកទាំងនោះ ដែលបានបង្ហាញ នូវ​«ភាពក្លាហាន ភាពអត់ធ្មត់ និងភាពស្មោះត្រង់» របស់ពួកគេ​ ចំពោះគណបក្សសង្គ្រោះជាតិ និងចំពោះប្រជារាស្ត្រខ្មែរ ដែលមេដឹកនាំប្រឆាំងរូបនេះ ស្រដីអះអាងថា កំពុង«ទាមទារ ឲ្យបញ្ចប់របបផ្តាច់ការសព្វថ្ងៃ»។

ប្រធានចលនាសង្គ្រោះជាតិ បានអះអាងដឹងច្បាស់ ថាមិនយូរប៉ុន្មាន ក្នុងពេលខាងមុខ លោក ហ៊ុន សែន ក៏ត្រូវបង្ខំចិត្ត ដោះលែងលោក កឹម សុខា ដែរ។ លោក សម រង្ស៊ី បានថ្លែងថា៖ «លោក កឹម សុខា ក៏នឹងត្រូវលោក ហ៊ុន សែន បង្ខំចិត្តដោះលែង ក្នុងពេលឆាប់ៗ ខាងមុខនេះផងដែរ ក្រោមសម្ពាធអន្តរជាតិ ដែលបានដាក់កាលបរិច្ឆេទ ឲ្យលោក ហ៊ុន សែន ដោះលែង អ្នកទោសនយោបាយទាំងអស់ ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ»។

យ៉ាងណា ការដោះលែងត្រឹមអ្នកទោសនយោបាយ មិនគ្រប់គ្រាន់ទេ។ ដូចដែលបានលើកឡើង កាលពីថ្ងៃអាទិត្យរួច លោក សម រង្ស៊ី បានបញ្ជាក់ជាថ្មី ពីលក្ខខណ្ឌជាច្រើនទៀត ដែលអតីតប្រធានគណបក្សសង្គ្រោះជាតិ បញ្ជាក់ថា គឺលោក ហ៊ុន សែន ត្រូវបំពេញ​ថែមទៀត។ លក្ខខណ្ឌទាំងនោះ មានជាអាទិ៍៖ 

១- យល់ព្រមឲ្យគណបក្សសង្គ្រោះជាតិ ដំណើរការឡើងវិញ
២- អនុញ្ញាតិឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ១១៨ រូប មានសិទ្ធិធ្វើសកម្មភាពនយោបាយពេញលេញដូចមុន
៣- ទម្លាក់ចោលការចោទប្រកាន់ទាំងអស់ មកលើថ្នាក់ដឹកនាំ និងសកម្មជនគណបក្សសង្គ្រោះជាតិទាំងអស់ ព្រមទាំងមន្ត្រីសង្គមស៊ីវិល និងអ្នកសារព័ត៌មានទាំងអស់
៤- ប្រគល់សងតំណែងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ឲ្យទៅសកម្មជន គណបក្សសង្គ្រោះជាតិ ជាង ៥ ពាន់នាក់ ដែលបានជាប់ឆ្នោត ក្នុងការបោះឆ្នោតឃុំ-សង្កាត់ ខែមិថុនា ២០១៧
៥- រៀបចំការបោះឆ្នោត ព្រឹទ្ធសភា និង រដ្ឋសភា ឡើងវិញ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...