Champions League៖ ជំនួប​ក្រុម​យក្ស​នៅ​អ៊ឺរ៉ុប​តាម​ពូល ​រដូវកាល​២០១៨-១៩

ការចាប់ឆ្នោត ដើម្បីបែងចែក​ក្រុមបាល់ទាត់ សម្រាប់ទាត់ជម្រុះតាមពូល នៃការប្រកួតដណ្ដើមជើងឯងអ៊ឺរ៉ុប ក្របខណ្ឌ «Champions League» សម្រាប់រដូវកាល ឆ្នាំ២០១៨-២០១៩ បានប្រព្រឹត្តិទៅ ក្នុងល្ងាចថ្ងៃព្រហស្បត្តិ៍ ទី៣០ ខែសីហានេះ ក្នុងរដ្ឋបូរី មូណាកូ (ស្ថិតនៅខាងត្បូងប្រទេសបារាំង)។
Champions League៖ ជំនួប​ក្រុម​យក្ស​នៅ​អ៊ឺរ៉ុប​តាម​ពូល ​រដូវកាល​២០១៨-១៩
ក្រុម រៀលម៉ាឌ្រីត លើកពាន «Champions League» ជាលើកទី១៣ និងបីរដូវកាលជាប់ៗគ្នា បន្ទាប់ពីបានប្រកួតឈ្នះក្រុម លីវើភូល ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ នាយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ ក្នុងកីឡដ្ឋានរដ្ឋធានី គៀវ ប្រទេសអ៊ុយក្រែន។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី៣០ សីហា ២០១៨
  • កែប្រែចុងក្រោយ: August 31, 2018
  • ប្រធានបទ: ជើងឯកអ៊ឺរ៉ុប
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមណាជួបជាមួយក្រុមណា នៅក្នុងវគ្គប្រកួតជម្រុះ តាមពូល នៃការប្រកួតដណ្ដើមជើងឯងអ៊ឺរ៉ុប ក្របខណ្ឌ «Champions League» សម្រាប់រដូវកាល ឆ្នាំ២០១៨-២០១៩ បានចេញជារូបរាងហើយ។

ជាការកត់សម្គាល់ គឺក្រុមយក្សមួយចំនួន នៅក្នុងអ៊ឺរ៉ុប បានជួបគ្នារួចជាស្រេចហើយ តាំងពីការប្រកួតជម្រុះនេះ ដូចជា ក្រុម រៀល ម៉ាឌ្រីត (Real Madrid) ត្រូវជួបក្រុម រ៉ូម៉ា (AS Roma) - ក្រុមប៉ារីស (Paris Saint-Germain) ត្រូវជួបក្រុម លីវើភូល (Liverpool) - ក្រុម ជូវេនទូស (Juventus) ត្រូវជួបក្រុម មេនឆេស្ទ័រយូណាយធីត (Manchester United) និងក្រុម អាត្លេទីកូ ម៉ាឌ្រីត (Atlético Madrid) ត្រូវជួបក្រុម ដ័រមូន (Borussia Dortmund) ជាដើម។

ខាងក្រោមនេះ ជាបញ្ជីនៃក្រុមបាល់ទាត់ទាំង៣២ ដែលត្រូវបានបែងចែក ជា៨ពូល បន្ទាប់ពីការចាប់ឆ្នោតហើយ៖

Group A : Atlético Madrid, Borussia Dortmund, Monaco, FC Bruges
Group B : Barcelone, Tottenham Hotspur, PSV Eindhoven, Internazionale Milano
Group C : Paris Saint-Germain, Napoli, Liverpool, Étoile Rouge
Group D : Lokomotiv Moscou, Porto, Schalke, Galatasaray
Group E : Bayern Munich, Benfica, Ajax, AEK Athènes
Group F : Manchester City, Shakhtar Donetsk, Lyon, Hoffenheim
Group G : Real Madrid, Roma, CSKA Moscou, Viktoria Plzeň
Group H : Juventus, Manchester United, Valence, Young Boys

ខាងក្រោមនេះ ជាកាលវិភាគ នៃការប្រកួតជម្រុះ នៅតាមពូល៖

ជុំទី១ ៖ ថ្ងៃទី១៨/១៩ ខែកញ្ញា
ជុំទី២ ៖ ថ្ងៃទី០២/០៣ ខែតុលា
ជុំទី៣ ៖ ថ្ងៃទី២៣/២៤ ខែតុលា
ជុំទី៤ ៖ ថ្ងៃទី០៦/០៧ ខែវិច្ឆិកា
ជុំទី៥ ៖ ថ្ងៃទី២៧/២៨ ខែវិច្ឆិកា
ជុំទី៦ ៖ ថ្ងៃទី១១/១២ ខែធ្នូ

ខាងក្រោមនេះ ជាកាលវិភាគនៃការប្រកួត នៅពេលឡើងវគ្គ១ភាគ៨៖

ថ្ងៃចាប់ឆ្នោត ដើម្បីបែងចែកក្រុមឈ្នះ (លេខ១និងលេខ២) នៅក្នុងពូល សម្រាប់វគ្គ១ភាគ៨ ៖ ១៧ ខែធ្នូ
ការប្រកួតទៅ ៖ ថ្ងៃទី១២/១៣ និងថ្ងៃទី១៩/២០ ខែកុម្ភៈ ឆ្នាំ២០១៩
ការប្រកួតត្រឡប់ ៖ ថ្ងៃទី០៥/០៦ និងថ្ងៃទី១២/១៣ ខែមីនា ឆ្នាំ២០១៩ 

ខាងក្រោមនេះ ជាកាលវិភាគនៃការប្រកួត នៅពេលឡើងវគ្គ១ភាគ៤៖

ថ្ងៃចាប់ឆ្នោត ដើម្បីបែងចែកក្រុមឈ្នះៗ នៅក្នុងវគ្គមុន សម្រាប់វគ្គ១ភាគ៤ ៖ ១៥ ខែមីនា
ការប្រកួតទៅ ៖ ថ្ងៃទី០៩/១០ ខែមេសា ឆ្នាំ២០១៩
ការប្រកួតត្រឡប់ ៖ ថ្ងៃទី១៦/១៧ ខែមេសា ឆ្នាំ២០១៩ 

ខាងក្រោមនេះ ជាកាលវិភាគនៃការប្រកួត នៅពេលឡើងវគ្គ ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៖

ការប្រកួតទៅ ៖ ថ្ងៃទី៣០ ខែមេសា / ០១ ខែឧសភា ឆ្នាំ២០១៩
ការប្រកួតត្រឡប់ ៖ ថ្ងៃទី០៧/០៨ ខែឧសភា ឆ្នាំ២០១៩ 

រីឯការប្រកួតផ្តាច់ព្រ័ត្រ នឹងប្រព្រឹត្តិទៅ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ ក្នុងកីឡាដ្ឋាន «Estadio Metropolitano» នៃរាជធានី ម៉ាឌ្រីត រាជាណាចក្រ អេស្ប៉ាញ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...