ច្របាច់​ក​សម្លាប់​ហើយ យក​សព​ភរិយា​ទៅ​បង្កក​ក្នុង​ទូ​ទឹកកក

បុរសម្នាក់ រស់នៅក្នុងក្រុង សៀងហៃ ប្រទេសចិន ត្រូវបានតុលាការរកឃើញ មានទោស ពីបទបានច្របាច់កសម្លាប់ភរិយារបស់ខ្លួន បន្ទាប់ពីកើតមានជម្លោះមួយ។ បន្ទាប់ពីសម្លាប់រួច បុរសបានយកសពភរិយា ទៅដាក់ក្នុងទូបង្កកមួយ រហូតលុះត្រា៣ខែក្រោយមក។
ច្របាច់​ក​សម្លាប់​ហើយ យក​សព​ភរិយា​ទៅ​បង្កក​ក្នុង​ទូ​ទឹកកក
រូបថតភរិយា របស់បុរស «Zhu Xiaodong» ដែលត្រូវបានស្វាមីខ្លួនច្របាច់កសម្លាប់។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៦ សីហា ២០១៨
  • កែប្រែចុងក្រោយ: August 26, 2018
  • ប្រធានបទ: ឧក្រិដ្ឋកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កាលពីថ្ងៃព្រហស្បត្តិ៍ សប្ដាហ៍មុន តុលាការក្រុងសៀងហៃ នៃប្រទេសចិនកុម្មុយនីស្ដិ៍ បានសម្រេចផ្ដន្ទាទោស លើបុរសម្នាក់ ពីបទបានសម្លាប់ភរិយាខ្លួន និងបានទុកសាកសពឲ្យកក នៅក្នុងទូទឹកកក ក្នុងរយៈពេល៣ខែ។ បុរសរូបនោះ ឈ្មោះ «Zhu Xiaodong» អាយុ៣១ឆ្នាំ ត្រូវបានតុលាការរកឃើញថា បានច្របាច់កភរិយា រហូតស្លាប់ តាំងពីឆ្នាំ២០១៦។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ឲ្យដឹងថា លោក «Zhu Xiaodong» បានខ្ចប់រាងកាយគ្មានជីវិត នៃភរិយាខ្លួន ដាក់ក្នុងភួយ ហើយបានយកទៅដាក់ក្នុងទូបង្កក ដែលស្ថិតនៅរានហាល នៃលំនៅដ្ឋានខ្លួន។ ក្នុងរយៈពេល៣ខែ ក្រោយពីហេតុការណ៍ដ៏រន្ធត់នេះ បុរសដៃឆៅ បានចេញដើរកំសាន្ដ ជាមួយស្ត្រីម្នាក់ផ្សេង ធ្វើវាហី។

» ទិដ្ឋភាពក្រុមគ្រួសារជនរងគ្រោះ ស្រែកដង្ហោយនៅខាងក្រៅតុលាការ៖

ប៉ុន្តែរឿងដែលហួសចិត្តជាងនេះ គឺរាល់ការចំណាយទាំងអស់ នៅក្នុងដំណើរកំសាន្ដទាំងនោះ ត្រូវបានបុរសប្រើថវិកា នៃសពភរិយាខ្លួន។ តុលាការក្រុងសៀងហៃ បានអះអាងបន្ថែម ជាមួយនឹងសាលក្រមរបស់ខ្លួនថា៖ «ជនជាប់ចោទ បានចំណាយដោយមិនខ្វល់អ្វីទាំងអស់ និងបានបង្ហាញថា ខ្លួនមិនមានវិប្បដិសារីអ្វីឡើយ ពីទង្វើរបស់ខ្លួន»។ 

ហើយដើម្បីលាក់បំបាំង មរណភាពនៃភរិយាខ្លួន បុរស «Zhu Xiaodong» បានសរសេរសារទាំងឡាយ ជំនួសនាងនៅលើបណ្ដាញសង្គម។ ប៉ុន្តែនៅទីបំផុត បុរសបានចូលសារភាព នៅចំពោះមុខអាជ្ញាធរ នៅមុនបុណ្យខួបកំណើត នៃឪពុកក្មេក (ឪពុកភរិយា) ខ្លួន ដែលនាងជាភរិយា ចាំបាច់ត្រូវទៅចូលរួម។

រឿងរ៉ាវខាងលើ បានបង្កឲ្យមានភាពរន្ធត់ជាទូទៅ នៅក្រុងសៀងហៃ ខណៈឪពុកម្ដាយនៃជនរងគ្រោះ បានអំពាវនាវជាសាធារណៈ ឲ្យតុលាការផ្ដន្ទាទោស ដោយ«ប្រហារជីវិត» ទៅលើបុរស «Zhu Xiaodong» ដែលជាស្វាមី និងដែលមានបេះដូង ត្រជាក់ជាងទឹកកក៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...