«កាសែត​ឬ​គេហទំព័រ អាច​បើក​បាន​ដោយ​ស្រប​ច្បាប់ បើ​ក្រសួង​មិន​ឆ្លើយ​តប»

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ប្រាប់ឲ្យបណ្ដាកាសែត និងគេហទំព័រទាំងឡាយ ដែលសុំការអនុញ្ញាតពីក្រសួង ហើយមិនឃើញក្រសួងឆ្លើយតប ក្នុងរយៈពេល៣០ថ្ងៃនោះ អាចបើក ឲ្យមានដំណើរការរបស់ខ្លួន ដោយស្របច្បាប់បាន ដោយលោកអះអាងថា គឺជាការយោង​តាមច្បាប់ ស្ដីពីរបបសារព័ត៌មាន។
«កាសែត​ឬ​គេហទំព័រ អាច​បើក​បាន​ដោយ​ស្រប​ច្បាប់ បើ​ក្រសួង​មិន​ឆ្លើយ​តប»
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៃរដ្ឋាភិបាលផុតអាណត្តិ។ (រូបថត MONOROOM.info)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៤ សីហា ២០១៨
  • កែប្រែចុងក្រោយ: August 14, 2018
  • ប្រធានបទ: សារព័ត៌មាន-ច្បាប់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើតាមការថ្លែង របស់រដ្ឋមន្ត្រីព័ត៌មាន លោក ខៀវ កាញារីទ្ធ ការឆ្លើយតបរបស់ក្រសួងព័ត៌មាន ត្រូវធ្វើក្នុងរយៈពេល ៣០ថ្ងៃ ឬបើមិនដូច្នេះទេ កាសែត ឬគេហទំព័រ អាចបើកដំណើរការរបស់ខ្លួន បានដោយស្របច្បាប់ហើយ។

លោករដ្ឋមន្ត្រីបានសរសេរ នៅលើគណនី​ហ្វេសប៊ុក​របស់លោក ក្នុងថ្ងៃអង្គារ ទី១៤ ខែសីហា ឆ្នាំ២០១៨នេះថា៖ «មានអ្នកមកតវ៉ារឿងយឺតយ៉ាវ អនុញ្ញាតឲ្យបើកកាសែត ឬគេហទំព័រ។ សូមជំរាបថា បើក្រសួងព័ត៌មានមិនបានឆ្លើយតប ក្នុង ៣០ ថ្ងៃ គឺអាចដំណើរការស្របច្បាប់បាន (ច្បាប់ស្តីពីរបបសារព័ត៌មាន) ដោយគ្រាន់តែទុកថ្ងៃខែទទួលសំណុំឯកសារ ជាភស្តុតាងទៅបានហើយ។»។

លោកបន្ថែមថា៖ «ទន្ទឹមនេះ សូមអធ្យាស្រ័យផងចុះ ព្រោះឯកសារមិនដែលនៅលើតុខ្ញុំ លើសពី ២៤ ម៉ោងទេ»។

 

យ៉ាងណា នៅក្នុងច្បាប់​ស្ដីរបបសារព័ត៌មាន មិនបានបង្គាប់​ឲ្យ​ចាងហ្វាង​សារព័ត៌មាន ចាំបាច់ត្រូវតែមាន​ការអនុញ្ញាត ពីក្រសួងព័ត៌មាន ដើម្បីឲ្យស្ថាប័នខ្លួន​បើកដំណើរការ​នោះឡើយ ហើយការលើកឡើង របស់លោករដ្ឋមន្ត្រីខាងលើ ក៏មិនខុសគ្នាប៉ុន្មានដែរ។ តែផ្ទុយទៅវិញ ច្បាប់ដដែល មិនបានកំណត់ ពីរយៈពេលឆ្លើយតបទេ តែបានលើកពីកាតព្វកិច្ច របស់ក្រសួង ថាត្រូវតែចេញបង្កាន់ដៃ ជូនដល់ចាងហ្វាងសារព័ត៌មាន។

មាត្រា៨ នៃច្បាប់នេះ បានសរសេរនៅត្រង់ វាក្យខណ្ឌ១ ថា៖ «មុនពេលចែកចាយសារព័ត៌មាន នយោជក ឬនិពន្ធនាយក ត្រូវធ្វើពាក្យមួយច្បាប់ ជូនមកក្រសួងព័ត៌មាន ដើម្បីបញ្ជាក់ពីអត្តសញ្ញាណរបស់ខ្លួន។ ក្រសួងនេះ ត្រូវចេញបង្កាន់ដៃឲ្យទៅសារព័ត៌មាន នៅពេលទទួលបានសំណុំបែបបទទាំងមូល។»។

រីឯមាត្រា៩ នៃច្បាប់ដដែល បានបញ្ជាក់ពីបែបបទ ដែលចាងហ្វាងសារព័ត៌មាន​ត្រូវបំពេញ រួមមាន អត្តសញ្ញាណប័ណ្ណនៃសារព័ត៌មាន - ឈ្មោះនិងអាស័យដ្ឋាននៃនយោជក ឬនិពន្ធនាយក - ឈ្មោះ និងអាស័យដ្ឋានរបស់រោងពុម្ភ និងលិខិតថ្កោលទោស។

ប៉ុន្តែរាល់ការដាក់ទម្រង់បែបបទទាំងនេះ ចូលទៅក្រសួងព័ត៌មាន ហាក់មានភាពស្មុគ្រស្មាញ និងប្រើពេលយូរ ដែលធ្វើឲ្យលេចឮ នូវពាក្យ«រត់ការ» ដើម្បី«រកកម្រៃ» ពីសំណាក់មន្ត្រីក្រសួង ដែលជាប់​ពាក់ព័ន្ធ។ ដូចលោក «Chuong Vannang» បានថ្លែងនៅក្នុងយោបល់មួយ តបទៅនឹងការលើកឡើង​ខាងលើ របស់លោក ខៀវ កាញារីទ្ធ ដូច្នេះថា៖

 
Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...