«រូប​ក្នុង​គំនូរ​នេះ កាន់​តែ​អាក្រក់...» សំណើច​ខ្លីៗ

«រូបក្នុងគំនូរនេះ កាន់តែអាក្រក់...» រឿងខ្លី សម្រាប់មនុស្សគ្រប់វ័យអាន។ ជារៀងរាល់ថ្ងៃ ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ នឹងជូនរឿងកំប្លែង ឬ​រឿង​ខ្លី​ដល់​ប្រិយ​មិត្ត​របស់​ខ្លួន គ្រាន់នឹងធ្វើការកែកំសាន្ដ។
«រូប​ក្នុង​គំនូរ​នេះ កាន់​តែ​អាក្រក់...» សំណើច​ខ្លីៗ
រូបជំនួស បង្ហាញពីប្រធានាធិបតីបារាំង (ពាក់អាវធំ) លោក អេម៉ានុយអែល ម៉ាក្រុង កំពុងណែនាំរូបភាព «la Joconde» ទៅកាន់មេដឹកនាំអារ៉ាប់។ (រូបត្លុករបស់ Placide)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១១ សីហា ២០១៨
  • កែប្រែចុងក្រោយ: August 12, 2018
  • ប្រធានបទ: រឿងខ្លី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បុរសម្នាក់កំពុងទស្សនា រូបគំនូរជាច្រើន នៅក្នុងសារមន្ទីរមួយ។ ដើរមើលមួយសន្ទុះ បុរសរូបនេះបានងាក ទៅរក​មគ្គុទ្ទេសក៍​សារមន្ទីរ រួចឧទានឡើងថា៖

- រូបនៅក្នុងគំនូរនេះ អាក្រក់ណាស់! លោកច្បាស់ជាគិត ដូចខ្ញុំហើយ...

- អឺ... បាទ! នេះជាស្នាដៃរបស់វិចិត្រករ ជំនាន់មុនវិចិត្រករដៃឯក ញឹក ឌឹម។

ដើរទៅមុខបានឆ្ងាយបន្តិច បុរសងាកមកមគ្គុទ្ទេសក៍សារជាថ្មី ដោយផ្ទុះសំដីខ្លាំងជាងមុនថា៖

- ចំណែករូបនៅក្នុងគំនូរនេះ កាន់តែអាក្រក់​លែងនិយាយ។ លោកច្បាស់ជាគិត ដូចខ្ញុំទៀតហើយ...

- អឺ... បាទ! វាមិនមែនជាគំនូរទេ តែជាកញ្ចក់មួយផ្ទាំង!!!

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...