វីរបុរស​នៃ​ការ​ស្ដារ​ប្រាសាទ​ខ្មែរ​ម្នាក់​នេះ បាន​លាចាក​លោក

លោកសាស្ត្រាចារ្យ ព្យែរ អង់ឌ្រេ ឡាប្លូដ (Pierre-André LABLAUDE) បានលាចាកលោកយើងនេះ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ នៅក្រុង វ៉ែរសៃយ៍ (Versailles) ភាគខាងនារតី នៃរដ្ឋធានី ប៉ារីស ប្រទេសបារាំង ក្នុងជន្មាយុ ៧១ឆ្នាំ។ ស្ថាបត្យករជំនាញខាងសំណង់បូរាណរូបនេះ បានរួមចំណែកយ៉ាងច្រើន ក្នុងការស្ដារប្រាង្គប្រាសាទខ្មែរ នាទឹកដីអង្គរ។
វីរបុរស​នៃ​ការ​ស្ដារ​ប្រាសាទ​ខ្មែរ​ម្នាក់​នេះ បាន​លាចាក​លោក
លោកសាស្ត្រាចារ្យ ព្យែរ អង់ឌ្រេ ឡាប្លូដ ស្ថាបត្យករជំនាញខាងសំណង់បូរាណ។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី៣១ កក្កដា ២០១៨
  • កែប្រែចុងក្រោយ: July 31, 2018
  • ប្រធានបទ: បេតិកភ័ណ្ឌ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក ព្យែរ អង់ឌ្រេ ឡាប្លូដ (Pierre-André LABLAUDE) បានកើតនៅក្រុង វ៉ែរសៃយ៍ (Versailles) ភាគនារតីនៃរដ្ឋធានីប៉ារីស ហើយស្ថាបត្យករជំនាញខាងសំណង់បូរាណរូបនេះ ក៏បានស្លាប់ នៅទីនោះដែរ កាលពីថ្ងៃទី២៦ ខែកក្កដាកន្លងមក ក្នុងជន្មាយុ ៧១ឆ្នាំ ដោយរោគាពាធ។

ជាមួយនឹងទេពកោសល្យ និងចំណេះចេះដឹង ដ៏ខ្ពង់ខ្ពស់ លោក ព្រែរ អង់ឌ្រេ ឡាប្លូដ បានចូលរួមស្ដារ និងជួសជុលប្រាសាទ-វិមាន-សួនឧទ្យាន ចំណាស់ៗ ជាច្រើន ទាំងនៅក្នុងប្រទេសបារាំង ប្រទេសកម្ពុជា និងទាំងនៅក្នុង​ប្រទេសជប៉ុន។

ទំព័រហ្វេសប៊ុករបស់អង្គការ យូណេស្កូ ប្រចាំនៅកម្ពុជា បានឧទ្ទិសរូបភាពមួយចំនួន ជូនលោក ឡាប្លូដ និងបានរៀបរាប់ថា៖ «លោកសាស្ត្រាចារ្យ "Pierre-André LABLAUDE" បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងគណៈកម្មាធិការអន្តរជាតិ ហៅកាត់ ICC-Angkor ហើយបានចូលរួមយ៉ាងសកម្ម ក្នុងការវាយតំលៃ និងជុសជុលថែរក្សា តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ក្នុងនាមជាអ្នកជំនាញការ Adhoc ផ្នែកអភិរក្ស តាំងពីជាង២០ឆ្នាំមុន»។

កម្រង​រូបភាព​អនុស្សាវរីយ៍មួយចំនួនទៀត របស់លោក ឡាប្លូដ៖

 
Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...